​ទឹកដូង​មាន​សារសំខាន់​ណាស់ ព្រោះ​វា​មាន​ផ្ទុក​វីតាមីន​សារធាតុ​ខនិជ​និង​រសជាតិ​ផ្អែម​ពី​ធម្មជាតិ​។ វា​ក៏​គ្មាន​ជាតិ​ខ្លាញ់​ដែល​អាច​ធ្វើឲ្យ​អ្នក​ធាត់​បានដែរ​។ ក្រៅពី​នេះ​តើ​ទឹកដូង​អាច​ផ្តល់​ប្រយោជន៍​អ្វី​ទៀត​ចំពោះ​អ្នក​?​ចូរ​អាន​បន្ត​៖

​ប៉ូ​តា​ស្យូម​ជួយ​ជម្រុញ​សន្ទុះ​អេ​ឡិ​ចត្រុង​
​ទឹកដូង​ជា​ប្រភព​ដ៏​ល្អ​នៃ​ប៉ូ​តា​ស្យូម​ព្រោះ​ក្នុង​ទឹកដូង​មួយ​កែវ​មាន​ផ្ទុក​ប៉ូ​តា​ស្យូម​ដល់​ទៅ ២៥០​មី​លី​ក្រាម​។ កម្រិត​នៃ​ប៉៉ូ​តា​ស្យូម​ដែល​ណែនាំ​ឲ្យទទួល​ទាន​គឺ ៤.៧០០​មី​លី​ក្រាម​។ ប៉ូ​តា​ស្យូម​គឺជា​អេឡិចត្រូលីត​ដែល​មាន​សារសំខាន់ស​ម្រាប់​សុខភាព​និង​រាង្គ​កាយ​ហើយគ្រ​ប់កោសិកា​ទាំងអ​ស់​នៅក្នុង​រាង្គ​កាយ​សុទ្ធតែ​ត្រូវការ​ប៉៉ូ​តា​ស្យូម​។ ប៉ូ​តា​ស្យូម​មាន​តួនាទី​ក្នុង​ការជួ​យ​ជម្រុញ​សន្ទុះ​អេឡិចត្រុង​សម្រាប់ការ​ចម្លង​កម្តៅ​ទៅ​សរសៃប្រសាទ ការ​កន្ត្រាក់​នៃ​បេះដូង​និង​ភាពងាយស្រួល​បត់បែន​នៃ​សាច់ដុំ​ឆ្អឹង​។ បន្ថែម​ពីលើ​នេះ​ទៅទៀត​ប៉ូ​តា​ស្យូម​និង​សូ​ដ្យូ​ម សហការគ្នា​ក្នុង​ការគ្រប់គ្រង​ជាតិ​ទឹក​ក្នុង​រាង្គ​កាយ​ដើម្បី​ជៀសវាង​ការខ្វះឬ​លើស​កម្រិត​ជាតិ​ទឹក​។​

​ប្រូតេអ៊ីន​សម្រាប់​ជួសជុល​និង​ការលូតលាស់​នៃ​កោសិកា​
​ប្រូតេអ៊ីន​គឺ​ត្រូវការ​ចាំបាច់​សម្រាប់​ការលូតលាស់​និង​ថែទាំ​ហើយ​វា​ផ្តល់​ថាមពល​ដែល​ចាំបាច់​សម្រាប់​ការជួសជុល​និង​ផ្លាស់ប្តូរ​កោសិកា​។ ប្រសិនបើ​គ្មាន​ប្រូតេអ៊ីន​ទេ​រាង្គ​កាយរ​បស់​អ្នក​នឹង​មាន​ការធ្លាក់ចុះ​នៃ​ប្រព័ន្ធ​ឆ្លើយតប​នឹង​ភាពស៊ាំ​បេះដូង​និង​សួត​ចុះខ្សោយ​និង​ឆាប់​នឿយហត់​អស់កម្លាំង​។ ក្នុង​ទឹកដូង​មួយ​កែវ​មាន​ប្រូតេអ៊ីន​ប្រហែលជា ១​ក្រាម ហើយ​រាង្គ​កាយ​ត្រូវការ​ប្រូតេអ៊ីន​ចំនួន​ពី ៦៤ ទៅ ៧៥​ក្រាម ក្នុង​មួយ​ថ្ងៃ​។​

​ជាតិ​សរសៃ​សម្រាប់​សុខភាព​នៃ​ការរំលាយ​អាហារ​
​ក្នុង​ទឹកដូង​មួយ​កែវ​មាន​ផ្ទុក​ជាតិ​សរសៃ​ប្រហែលជា ១​ក្រាម ហើយ​មនុស្ស​ពេញវ័យ​ត្រូវការ​ជាតិ​សរសៃ​ពី ២៥ ទៅ ៣០​ក្រាម ក្នុង​មួយ​ថ្ងៃ​។ ជាតិ​សរសៃ​ជួយ​សុខ​ភាព​នៃ​ការរំលាយ​អាហារ​និង​គ្រប់គ្រង​និង​ចលនា​ពោះវៀន​ដើម្បី​ជៀសវាង​អាការៈ​ទល់លាមក  និង​ហើមពោះ​។ អ្នក​ដែល​មាន​ចលនា​ពោះវៀន​ធម្មតា​ច្រើនតែ​មិនសូវ​កើតមាន​អាការៈរោគ​ពោះវៀន​។ ជាតិ​សរសៃ​ក៏​មាន​តួនាទី​ក្នុងការ​សម្រក​ទម្ងន់​ផង​ដែរ​ព្រោះ​វា​ជួយ​ឲ្យ​អ្នក​មាន​អារម្មណ៍​ថា​ឆ្អែត​ដូច្នេះ​អ្នកនឹង​មិនសូវ​ទទួល​ទាន​ច្រើន​នោះ​ទេ​។​

​កាល់ស្យូម​សម្រាប់​សុខភាព​ឆ្អឹង​
​កាល់ស្យូម​ជួយ​ធ្វើឲ្យ​ឆ្អឹង​និង​ធ្មេញ​របស់អ្នក​រឹងម៉ាំ​។ កង្វះ​ជាតិ​កាល់ស្យូម​ធ្វើឲ្យប៉ះពាល់​ដល់​ឆ្អឹង​ដែល​ធ្វើឲ្យ​ឆ្អឹងស្តើង​ងាយ​ប្រេះ​និងបាក់​។ ទឹកដូង​មួយ​កែវ​មាន​ផ្ទុក​កាល់ស្យូម ២៤​មី​លី​ក្រាម​ហើយ​កម្រិត​ណែនាំ​ឱ្យ​ទទួលទាន​គឺ ១.០០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។ កាល់ស្យូម​ក៏​ដើរតួ​ជា​អេឡិចត្រូលីត​ក្នុង​ការជួយ​សកម្មភាព​អេឡិចត្រុង​ក្នុង​បេះដូង​។ ការ​ទទួលទាន​ជាតិ​កាល់ស្យូម​បាន​ត្រឹមត្រូវ​ក៏​អាច​ជួយ​បន្ទាប​សម្ពាធ​ឈាម​ផង​ដែរ​។

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង