វាគឺជារឿងដ៏ពិបាកណាស់ទៅហើយក្នុងការប្រឈមមុខនឹងការបែកបាក់ស្នេហា ប៉ុន្តែវារឹតតែពិបាកនៅពេលដែលអ្នកព្យាយាមបំភ្លេចមនុស្សប្រុសម្នាក់ដែលកុហកបោកប្រាស់អ្នក។

ការដឹងថាសង្សាររបស់អ្នកលួចលាក់មានស្រីផ្សេងនៅក្រោយខ្នងអ្នកគឺជារឿងមួយដែលធ្វើឲ្យអ្នកឈឺចាប់បំផុត។ ចូរសាកល្បងប្រើវិធីសាស្ត្រខាងក្រោមដើម្បីជួយអ្នកក្នុងការបំភ្លេចរឿងចាស់ហើយបន្តជីវិតថ្មីទៅមុខទៀត។ ចូររៀបចំការណាត់ជួបផ្ទាល់មុខជាមួយនឹងគេ។ ការបញ្ចប់ដោយការផ្ញើរសារសរសេរសំបុត្រផ្ញើរអ៊ីម៉ែលឬតាមទូរស័ព្ទមិនមែនជាការបញ្ចប់ដោយច្បាស់លាស់នោះទេ។
ចូរប្រាកដឲ្យច្បាស់ថាបុរសម្នាក់នោះពិតជាបោកប្រាស់អ្នកមែន។ ចូរនិយាយប្រាប់គាត់ពីអារម្មណ៍របស់អ្នក។
ចូរនិយាយវាចេញមកឲ្យអស់ មិនថាវាត្រូវចំណាយពេលយូរប៉ុណ្ណានោះទេ ព្រោះវាគ្មានផ្លូវដែលអ្នកអាចបង្កើតភាពស្និទ្ធស្នាលនឹងគ្នាវិញនោះទេប្រសិនបើគេពិតជាក្បត់នឹងអ្នកមែន។ ប្រសិនបើអ្នកប្រាកដថាគេក្បត់មែននោះចូរអនុវត្តតាមវិធីសាស្ត្រខាងក្រោម៖
– មើលកញ្ចក់៖ ប្រាប់ខ្លួនឯងថាអ្នកស្អាតនិងឆ្លាត ហើយមនុស្សប្រុសដែលក្បត់អ្នកនោះមិនមានសាកសមធ្វើជាមិត្តប្រុសរបស់អ្នកនោះទេ។ គេមិនមានតម្លៃសម្រាប់អ្នកក្នុងការចំណាយកម្លាំងឬគំនិតទៅលើគេនោះទេ។ គេក្បត់អ្នកព្រោះគេមិនមានអារម្មណ៍សុវត្ថិភាពគ្រប់គ្រាន់ចំពោះខ្លួនគេ។
– ចេញក្រៅដើរលេងជាមួយមិត្តភក្តិ៖ ចូរធ្វើអ្វីដើម្បីបន្លប់ខ្លួនអ្នកចេញពីភាពឈឺចាប់។ វាអាចធ្វើឲ្យអ្នកឈឺចិត្តមួយរយៈប៉ុន្តែអ្នកមិនត្រូវបន្តឈឺចាប់រហូតនោះទេ។
– ធ្វើតាមទំនើងចិត្តខ្លួនឯង៖ អ្នកអាចទៅស្ប៉ាឬដើរលេង។ អ្នកអាចញ៉ាំសូកូឡាឬទៅកក់សក់ លាបម៉ូតក្រចកឬអ្វីផ្សេងៗទៀតដែលអាចធ្វើឲ្យអ្នកមានអារម្មណ៍ប្រសើរ។
– សន្យានឹងខ្លួនអ្នកថាអ្នកនឹងរៀនពីកំហុសឆ្គងមួយនេះ៖ ចូរក្រលេកមើលពីសញ្ញាផ្សេងៗដែលបង្ហាញថាគេកំពុងតែក្បត់ ប៉ុន្តែអ្នកមិនចាប់អារម្មណ៍។ ចូរស្បត់ថាអ្នកនឹងមិនឲ្យគេបោកម្តងទៀតនោះទេហើយនឹងស្វែងរកបុរសដែលស្មោះត្រង់ឲ្យបានប្រយ័ត្នប្រយែងជាងមុន។
– មិនត្រូវឆ្អែតចិត្តទេ៖ ដោយសារតែមនុស្សប្រុសម្នាក់ក្បត់នឹងអ្នកមិនមែនមានន័យថាមនុស្សប្រុសដទៃទៀតសុទ្ធតែក្បត់ដែរនោះទេ។
– មិនត្រូវបន្ទោសខ្លួនឯងនោះទេផ្ទុយទៅវិញអ្នកត្រូវប្រាប់ខ្លួនឯងថាគេមានកំហុសយ៉ាងធំដែលធ្វើឲ្យបាត់បង់អ្នក។
– ទុកឲ្យគេទៅចុះហើយទទួលស្គាល់ការពិតថាគេបោកប្រាស់អ្នក។ ប្រសិនបើអ្នកព្យាយាមឃាត់គេឲ្យនៅគេអាចនឹងក្បត់អ្នកជាថ្មីម្តងទៀត។
– ចូរញញឹមហើយត្រូវរស់នៅឲ្យជីវិតពោរពេញដោយអត្ថន័យ។
– មិនត្រូវបិទទ្វារបេះដូងរបស់អ្នកនោះទេគ្រាន់តែត្រូវប្រយ័ត្នចំពោះបុរស ប៉ុន្តែអ្នកត្រូវសាកល្បងម្តងទៀតនៅពេលដែលអ្នកប្រាកដថាបុរសម្នាក់ទៀតពិតជាស្មោះត្រង់មែន។
– កែប្រែខ្លួនរបស់អ្នកកាន់តែស្អាត៖ ប្រសិនបើគេឃើញអ្នកម្តងទៀតគេនឹងមានការសោកស្តាយដែលក្បត់ចិត្តអ្នកហើយនិងដឹងថាគេជាមនុស្សល្ងង់ដែលបោះបង់អ្នក៕