ការតាំងសមាធិប្រហែលជាអាចជួយបន្ថយការប្រឈមនឹងជំងឺបេះដូងបាន។ ប៉ុន្តែអ្វីដែលជាពាក្យគន្លឹះនោះគឺថា ប្រហែល ប៉ុណ្ណោះ។ ការស្រាវជ្រាវបង្ហាញថា វាគ្រាន់តែជួយ ប៉ុន្តែមិនប្រាកដថាអ៊ីចឹងឡើយ។ ការសិក្សានេះបានរំលឹកទៅលើការសិក្សាថ្មីចំនួន ៥៧ ដែលនិយាយអំពីឥទ្ធិពលនៃការតាំងសមាធិចំពោះជំងឺបេះដូង។ 

គេបានសិក្សាទៅលើការតាំងសមាធិជាច្រើនដែលមិនតម្រូវឲ្យមានសកម្មភាពរាងកាយអ្វីទាំងអស់។ ប៉ុន្តែប្រភេទនៃការតាំងសមាធិដែលតម្រូវឲ្យមានសកម្មភាពរាងកាយដូចជា យូហ្គា ឬក្បាច់តៃជិ មិនត្រូវបានគេរាប់បញ្ចូលឡើយ ដោយសារតែវាជាសកម្មភាពរាងកាយដែលត្រូវបានគេអះអាងរួចហើយថា អាចជួយបេះដូងបាន៕