ខណៈពេលដែល ការលេងកីឡាដែលរៀបចំរួចគឺជាមធ្យោបាយដ៏ល្អដើម្បីអាចហាត់ប្រាណ ប៉ុន្តែវានៅតែមានរឿងខ្លះដែលអាចនាំឲ្យឆ្លងជំងឺពីគ្នាទៅគ្នាបានបើសិនជាមិនមានការគ្រប់គ្រងជំងឺបានត្រឹមត្រូវ ឬពិនិត្យជាមុន។ ខាងក្រោមនេះខ្ញុំសូមណែនាំអំពីគន្លឹះដើម្បីជួយថែរក្សាសមាជិកក្រុមលេងកីឡាជាមួយគ្នាឲ្យមានសុខភាពល្អ និងចៀសផុតពីការឆ្លងជំងឺពីគ្នាទៅវិញទៅមកបាន៖

  • មិនត្រូវប្រើប្រាស់ ឬញ៉ាំទឹកដប ប្រើកន្សែងជូតខ្លួន ប្រដាប់ការពារមាត់ ឬរបស់ផ្ទាល់ខ្លួនរួមគ្នាឡើយ
  • ចូរលើកទឹកចិត្តឲ្យមានអនាម័យផ្ទាល់ខ្លួនដែលមានដូចជា ងូតទឹកញឹកញាប់ និងលាងសម្អាតឧបករណ៍កីឡាឲ្យបានស្អាតល្អ
  • រៀបចំច្បាប់លេងកីឡាសម្រាប់មុនពេលចូលរួមលេង ដោយធ្វើយ៉ាងណា កុំឲ្យមានជំងឺនៅលើស្បែក និងចូរប្រាកដថា អ្នកចូលលេងទាំងនោះបានចាក់វ៉ាក់សាំងការពារជំងឺគ្រប់ចំនួន និងមានបច្ចុប្បន្នភាពត្រឹមត្រូវហើយ៕
ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង