អ្វីដែលអ្នកបរិភោគ គឺមានផលប៉ះពាល់ដល់ការទទួលទានដំណេក

ប្រសិនបើអ្នកអាចជ្រើសរើសយក អាហារត្រឹមត្រូវដែលអាចជួយអោយអ្នកទទួលបានដំណេកយ៉ាង ស្កប់ស្កល់ តើអ្នកនឹងមិនត្រូវការវាទេរឺ? ហើយប្រសិនបើអ្នកដឹងថា ប្រភេទអាហារណាមួយដែលអាចបង្អាក់អ្នក ពីការដេកលង់លក់ តើអ្នកនឹងមិនជៀសវាងពួកវាទេរឺ? ឥលូវនេះ គឺជាឱកាសដែលអ្នកអាច សិក្សាពីប្រភេទអាហារដែលអ្នកគួរទទួលទាន និង ថាតើអ្នកត្រូវរៀបចំខ្លួនបែបណា ដើម្បីទទួលបាននូវការទទួលទានដំណេកបានយ៉ាងត្រឹមត្រូវ។
ស្វែងរកអាហារដែលសំបូរដោយសារជាតិ ទ្រីបតូផាន ( Tryptophan )
ពួកយើងធ្លាប់បានស្តាប់លឺ ហើយថាទឹកដោះគោក្តៅឧណ្ឌៗ គឺមានវេទមន្តពិសេសដែលអាចបញ្ជូនអ្នកទៅកាន់សួនសុបិន្ត ។ តើអ្នកដឹងទេ ថាហេតុអ្វីបានវាជាការពិតនោះ ? អាហារដែលធ្វើពីជាតិទឹកដោះគោ មានផ្ទុកសារជាតិទ្រីបតូផាន ដែលវាជាសារជាតិមួយដែលជួយជំរុញអោយអ្នកគេងលក់ ។ប្រភេទអាហារផ្សេងទៀត ដែលមានផ្ទុកជាតិទ្រីបតូផាននេះ ក្នុងកំរិតខ្ពស់មានដូចជា សណ្តែកដី និង គ្រាប់ធញ្ញជាតិ,ចេក , ទឹកឃ្មុំ និង ស៊ុត ។
បណ្តោយចំនង់របស់អ្នកសំរាប់អាហារសម្រន់
អាហារដែលសំបូរដោយសារជាតិកាបូអ៊ីដ្រាត អាចបំពេញបន្ថែមអោយអាហារដែលមានជាតិទឹកដោះគោ ដោយវាធ្វើការបង្កើននូវកំរិតនៃទ្រីបតូផាននៅក្នុងឈាម ដែលជំរុញអោយមានការគេងលក់ ។ ដូច្នេះ អាហារសម្រន់ពេលយប់ជ្រៅមួយចំនួនដែលអាចអោយអ្នក គេងបានលក់ស្រួលរួមមានដូចជា គ្រាប់ធញ្ញជាតិមួយកូនចាន,ទឹកដោះគោ, យ៉ាអួ (ទឹកដោះគោជូរ) និង នំស្រួយ ឬ នំបុ័ង និង ហ្វ្រូម៉ាស ។
បរិភោគអាហារសម្រន់មុនពេលចូលគេង
ប្រសិនបើអ្នក មានភាពលំបាកជាមួយនឹងការគេងមិនលក់អាហារបន្តិចបន្តួចនៅក្នុងក្រពះអ្នកអាចនឹងជួយអោយអ្នកងងុយគេងបាន។ ប៉ុន្តែសូមកុំប្រើវិធីសាស្ត្រនេះ ជាការចាប់ផ្តើមនៃការទទួលទានអាហារច្រើនជ្រុល។ រក្សាអាហារសម្រន់នេះ ក្នុងបរិមាណតិចតួច។ អាហារក្នុងបរិមាណច្រើន នឹងធ្វើអោយប្រព័ន្ធរំលាយអាហាររបស់អ្នកធ្វើការធ្ងន់ និងធ្វើអោយអ្នកមិនមានផាសុក និង មិនអាចគេងបានលក់ស្រួល ។
បឈ្ឈប់ការទទួលទានហែមប៊័រហ្គ័រ និង អាហារដែលបំពង ឬចៀន
ថ្វីបើអ្នកត្រូវការហេតុផលផ្សេងទៀត ដើម្បីជៀសវាងនឹងអាហារដែលមានជាតិខ្លាញ់ខ្ពស់ ការស្រាវជ្រាវបង្ហាញថាមនុស្សដែលជារឿយៗ បរិភោគអាហារដែលមានជាតិខ្លាញ់ខ្ពស់ គឺមិនត្រឹមតែមានការកើនឡើងទំងន់នោះទេពួកគេក៏នឹង ទទួលនូវបទពិសោធន៍នៃការឆាឆៅបង្អាក់ដល់វដ្តនៃដំណេករបស់ពួកគេផងដែរ ។អាហារក្នុងបរិមាណដ៏ច្រើន នឹងធ្វើអោយការរំលាយអាហារកាន់តែមានភាពសកម្មឡើង ដែលវាអាចនាំអោយអ្នកត្រូវទៅបន្ទប់ទឹកនៅ
ពេលយប់ ។
ប្រយ័ត្នចំពោះការលាក់បំពួនរបស់ជាតិកាហ្វេអ៊ីន
វាគ្មានអ្វីគួរអោយភ្ញាក់ផ្អើលនោះទេ ដែលថាកាហ្វេពេលល្ងាចមួយពែង អាចនឹងរំខានដំណេករបស់អ្នក ។ ទោះបីជា ជាតិកាហ្វេអ៊ីនក្នុងកំរិតមធ្យម ក៏អាចនាំអោយមានភាពរំខានដល់ដំណេកផងដែរ។ ប៉ុន្តែសូមកុំភ្លេចពីប្រភពអាហារមួយចំនួន ដែលមើលទៅហាក់ដូចជាមិនសូវមានជាតិកាហ្វេអ៊ីន ដូចជា ស៊ុកកូឡា, ទឹកក្រូចកូកាកូឡា,តែ និង កាហ្វេដែលមិនមានជាតិកាហ្វេអ៊ីននោះ ។ ដើម្បីទទួលបាននូវដំណេកដ៏ល្អប្រសើរជាងនេះ ចូរកាត់ផ្តាច់រាល់គ្រប់ជាតិកាហ្វេអ៊ីនទាំងឡាយពីអាហាររបស់អ្នក ក្នុងរយៈពេល ៤ ទៅ ៦ ម៉ោងមុនពេលចូលគេង។
ឱសថមួយចំនួនអាចនឹងមានផ្ទុកសារជាតិកាហ្វេអ៊ីន
ឱសថមួយចំនួនដែលអ្នកអាចប្រើបាន ដោយមិនចាំបាច់មានវេជ្ជបញ្ជា និង ឱសថដែលមានវេជ្ជបញ្ជាត្រឹមត្រូវ ដូចជា ថ្នាំបំបាត់ការឈឺចាប់, ថ្នាំគ្រាប់បញ្ចុះទំងន់ , ថ្នាំបញ្ចុះទឹកនោម និង ថ្នាំត្រជាក់មួយចំនួនក៏អាចមាន ផ្ទុកសារជាតិ កាហ្វេអ៊ីនផងដែរ។ ឱសថទាំងនេះ និង ឱសថមួយចំនួនផ្សេងទៀតអាចមានជាតិ កាហ្វេអ៊ីនក្នុង បរិមាណច្រើន ឬថែមទាំងអាចមានច្រើនជាងកាហ្វេមួយពែងទៀតផង។ សូមពិនិត្យផ្លាកសញ្ញានៃឱសថដែល មិនមានវេជ្ជបញ្ជា ឬក្រដាស់ពត៌មានទាក់ទងនឹងឱសថដែលមានវេជ្ជបញ្ជា ដើម្បីរកអោយឃើញថាតើ ឱសថរបស់ អ្នក នេះអាចបង្អាក់ដល់ការគេង និង ធ្វើអោយអ្នកគេងមិនលក់ឬទេ។
ផ្អាកការទទួលទានសុរាមុនពេលចូលគេង
សុរាអាចជួយអោយអ្នកលង់លក់បានយ៉ាងលឿន ប៉ុន្តែអ្នកអាចនឹងមានការភ្ញាក់ដឹងខ្លួនញឹកញាប់នៅពេលយប់ទទួលទានដំណេកមិនសូវបានលង់លក់, ឈឺក្បាល, បែកញើសនៅពេលយប់ និង មានសុបិន្តអាក្រក់។ ប្រសិនបើអ្នកធ្វើការទទួលទានសុរានាពេលល្ងាច ចូរទទួលទានទឹកមួយកែវអោយមានតុល្យភាពនឹង សុរារបស់អ្នក ដើម្បីបង្អន់ឥទ្ធិពលរបស់វា។ ដើម្បីទទួលបាននូវដំណេកអោយបានលង់លក់ស្រួល គឺអ្នកត្រូវជៀសវាងការទទួលទានសុរាអោយបាន ៤ ទៅ ៦ ម៉ោងមុនពេលចូលគេង ។
សូមប្រយ័ត្នចំពោះអាហារក្នុងបរិមាណច្រើន និង មានជាតិហិលខ្លាំង
ការទំរេកខ្លួនជាមួយនឹងអាហារពេញក្នុងពោះ អាចធ្វើអោយអ្នកមិនមានផាសុកភាព ដោយសារតែប្រព័ន្ធរំលាយអាហាររបស់អ្នកត្រូវធ្វើការយឺត នៅពេលអ្នកគេង។ វាក៏អាចធ្វើអោយអ្នកមានអាការះក្រហាយទ្រូង ដូចជាអាហារដែលមានជាតិហិលផងដែរ។ ចូរប្រាកដថា អ្នកនឹងបញ្ចប់ការទទួលទានអាហារ ក្នុងបរិមាណច្រើនយ៉ាងហោចណាស់អោយបាន៤ម៉ោង មុនពេលចូលគេង ។
រក្សាកំរិតប្រូតេអ៊ីនក្នុងកំរិតអប្បបរមា នាពេលចូលគេង
ប្រូតេអ៊ីនដែលជា ផ្នែកមួយដ៏សំខាន់នៃការបរិភោគអាហារនាពេលថ្ងៃរបស់យើង គឺជាជំរើសមិនល្អសំរាប់អាហារសម្រន់នាពេលចូលគេង។ អាហារដែលសំបូរជាតិប្រូតេអ៊ីន គឺពិបាកនឹងធ្វើការរំលាយ។ ដូច្នេះអ្នកមិនត្រូវទទួលទានអាហារសម្រន់ដែលមានជាតិប្រូតេអ៊ីនខ្ពស់ មុនពេលចូលគេង និង ត្រូវជំនួសមកវិញដោយការទទួល ទាន ទឹកដោះគោក្តៅឧណ្ឌៗមួយកែវ ឬ អាហារសម្រន់មួយចំនួនដែលមិនប៉ះពាល់ដល់ដំណេក ដូចជានំស្រួយ ជា ដើម។
បញ្ឈប់ការទទួលទានសារជាតិរាវ នាម៉ោង៨យប់
ជាការពិតការរក្សាខ្លូនអោយមានជាតិទឹកកំឡុងពេលថ្ងៃ គឺពិតជាពិសេសសំរាប់ខ្លួនប្រាណរបស់អ្នក ប៉ុន្តែសូមអ្នកកាត់បន្ថយការទទួលទានសារធាតុរាវមុនពេលអ្នកចូលគេង។ អ្នកប្រាកដជាមានការរំខាន ដល់ដំណេករបស់អ្នក ប្រសិនបើអ្នកនឹងបន្តភា្ញក់ទៅបន្ទប់ទឹកជារឿយៗនោះ ។
កុំឈ្លក់វង្វេងនឹងការបន្ធូរអារម្មណ៍ដោយការជក់បារី
ជាតិនីកូទីនគឺជា សារជាតិដាស់សតិ ដែលវាមានឥទ្ធិពលស្រដៀងគ្នាទៅនឹងជាតិកាហ្វេអ៊ីនផងដែរ។ចូរជៀសវាងការជក់បារីមុនពេលចូលគេង ឬ នៅពេលដែលអ្នកភ្ញាក់នៅពាក់កណ្តាលយប់៕