ទឹកអប់គឺត្រូវបានគេប្រើ នៅក្នុងរយៈពេលដ៏យូរមកហើយ គឺវាយូរជាងអ្វីដែលយើងបានដឹងទៅទៀត ប៉ុន្តែក្រៅពីមានការដាក់លក់ នៅក្នុងដបតូចៗដ៏ស្រស់ស្អាត វាក៏ត្រូវបានផលិតបានដោយ បុគ្គលម្នាក់ៗ បានផងដែរ។ កាលពីមុន វាត្រូវបានគេបង្កើតឡើង ដោយការប្រើនូវ ក្លិនផ្កា និង ឱសថបុរាណផ្សេងៗជាច្រើន ឬ ប្រេងសំខាន់ៗដទៃទៀត។

ប៉ុន្តែចំពោះសម័យបច្ចុប្បន្ននេះ វាមិនចាំបាច់អោយអ្នកធ្វើដូច្នេះទៀត ទេ ហើយប្រសិនបើអ្នកចង់ប្រើ នូវទឹកអប់ពិត ដែលគ្មានជាតិគីមី នោះអ្នកនឹងត្រូវបង្កើតវាដោយខ្លួនឯង ។ ដោយសារតែ ផលិតផលទឹកអប់ នៅក្នុងសម័យបច្ចុប្បន្ននេះ មិនសូវសុទ្ធល្អ នោះវានឹងធ្វើអោយ អ្នកដែលប្រើវា អាចប្រឈមនឹងបញ្ហាចំពោះសុខភាព ។
ហេតុអ្វីបានជាយើងប្រើវា ?
យើងប្រើទឹកអប់ដោយសារតែ មូលហេតុពីរយ៉ាង ។ ទីមួយ គឺដោយសារយើងចង់ មានក្លិនខ្លួនល្អ ។ ទឹកអប់អាចជួយលាក់បាំងបាននូវ ក្លិនខ្លួនជាច្រើន ដែលយើងតែងមានការព្រួយបារម្ភ ។ តែទោះជាយ៉ាង ណាក៏ដោយ មូលហេតុចំបង ដែលយើងចង់ប្រើទឹកអប់នោះគឺ ដោយសារតែអារម្មណ៍ ដែលវាអាច ទាក់ទាញខ្លួនយើង និង អ្នកដទៃបាន។ ក្លិនដែលយើងបានប្រើនេះ គឺបានជះឥទ្ធិពល ទៅលើខ្លួនយើង ផ្ទាល់ និង មនុស្សដទៃទៀត ដែលនៅជុំវិញខ្លួនយើង ។
ឥទ្ធិពលនៃការប្រឈមនឹងគ្រោះថ្នាក់ចំពោះសុខភាព នៃការប្រើទឹកអប់
ទំនាក់ទំនងដ៏ខ្លាំងក្លា នៃគ្រោះថ្នាក់នៃការប្រើទឹកអប់នោះគឺ ប្រតិកម្មអាលែហ្សី។ ប្រភេទនៃប្រតិកម្ម នេះមួយចំនួន គឺអាចមានកម្រិតធ្ងន់ធ្ងរគួរសម ឬ ថែមទាំងអាចអោយស្លាប់បានទៀតផង។ ជាសំណាង អាក្រក់ ភាគច្រើននៃរោងចក្រផលិតទឹកអប់ គឺមិនបានធ្វើការបង្ហាញ នូវសមាសធាតុ នៃធាតុផ្សំ នៅ ក្នុងផលិតផល របស់គេនៅលើផ្លាកសញ្ញានៃដបទឹកទឹកនោះទេ។
ដូច្នេះ អ្នកអាចនឹងត្រូវប៉ាន់ស្មាន ថាតើ សារជាតិគីមីណាខ្លះ ដែលត្រូវបានប្រើ នៅក្នុងផលិតផលដែលអ្នកជ្រើសរើស ហើយប្រសិនបើអ្នក មានប្រតិកម្មអាលែហ្សីជាមួយនឹង សារជាតិគីមី,ឱសថបុរាណ ឬ ក្លិនផ្កាទាំងនេះ នោះអ្នកអាចនឹងស្ថិត នៅក្នុងសភាពគ្រោះថ្នាក់ ។សមាសធាតុផ្សំ ដែលមានប្រើនៅក្នុងទឹកអប់ ក្រៅពីក្លិនផ្កា រួមមានដូចជា៖ អាកុល, camphor, ethanol, benzaldehyde, benzyl alcohol, benzyl acetate, ethyl acetate, linalool និង limonene ។
ការប្រឈមនឹងគ្រោះថ្នាក់ ដែលមានជាទូទៅ ចំពោះការប្រើទឹកអប់ រួមមានដូចជា កើតមាននូវផល រំខាននៅលើស្បែក, ឡើងកន្ទួលរម៉ាស់, បន្ទាលត្រអាក, ត្រអក, រលាកច្រមុះ,រលាកស្បែក,ឈឺក្បាល, វិលមុខ,អស់កម្លាំង, ចុះខ្សោយនៃការមើលឃើញ,រម៉ាស់ភ្នែក,ប្រកាច់ , ក្អក, កណ្តាស់ និង បញ្ហាផ្សេងៗ ដទៃទៀត ដែលអាចកម្រនឹងកើតមាន។
ត្រូវចេះការពារខ្លួនអ្នក នៅពេលប្រើទឹកអប់
ប្រសិនបើអ្នក មានប្រតិកម្មអាលែហ្សី នោះអ្នកត្រូវតែមានការប្រុងប្រយ័ត្ន មុននឹងប្រើទឹកអប់ប្រភេទ ណាមួយ។ អ្នកត្រូវធ្វើការសាកសួរ ទៅកាន់រោងចក្រផលិតទឹកអប់ នៃផលិតផលដែលអ្នកជ្រើសរើស ដើម្បីធ្វើការសាកសួរ អោយបានច្បាស់លាស់ពី សមាសធាតុនៃធាតុផ្សំ ដែលត្រូវបានប្រើ។ ពេលខ្លះ ពួកគេអាចនឹងស្ទាក់ស្ទើរ ក្នុងការប្រាប់អ្នក ដោយសារតែវាជាអាថ៌កំបាំងនៃរូបមន្តប្រចាំម៉ាកផលិតផលគេ ។ ប្រសិនបើអ្នកជួបនឹងបញ្ហាដូចនេះ នោះអ្នកត្រូវពន្យល់នូវ មូលហេតុគឺដោយសារតែ អ្នកមានប្រតិកម្ម អាលែហ្សី ទៅនឹងសមាសធាតុមួយចំនួន និង បន្ទាប់មកធ្វើការសាកសួរពួកគេថា តើវានឹងមានសុវត្ថិភាព សម្រាប់អ្នក ក្នុងការប្រើប្រាស់វាបានដែរឬទេ?
ក្រៅពីនេះទៀត មុនពេលអ្នកបាញ់ទឹកអប់នៅលើខ្លួន នោះអ្នកត្រូវបាញ់វាបន្តិច ដាក់នៅលើដៃ ដើម្បី សាកល្បងថា តើអ្នកនឹងមានប្រតិកម្មយ៉ាងណាចំពោះវា ។ ហើយអ្នកត្រូវធ្វើដូចនេះ នៅកន្លែងណា ដែលអ្នកអាចងូតទឹកសម្អាតវាចេញវិញបានភ្លាម ប្រសិនបើអ្នកពិតជាមានប្រតិកម្មនឹងវា មែននោះ ៕