១. ចំណាយ​ពេល​ពី ១០ ទៅ ៣០​នាទី ដើម្បី​ចំណាយពេល​ដើរ អោយបាន​ជា​រៀងរាល់ថ្ងៃ​។​
២. បរិភោគ​នូវ​អាហារ ដែល​ជា​ដំណាំ​ដាំ​ដុះ​ស្រស់ៗ និង កាត់បន្ថយ​ការ​ទទួលទាន​អាហារ​កំប៉ុង​
៣. ទទួលទាន​ញាំ​បន្លែ និង ផ្លែឈើ​ស្រស់ៗ​អោយបាន​ច្រើន​
៤. ផឹកទឹក​អោយបាន​ច្រើន​
៥. បំភ្លេច​បញ្ហា ក្នុង​អតីតកាល និង​មិន​ត្រូវ​រំលឹក រាល់​កំហុសឆ្គង​របស់​អ្នក​ដែល ធ្លាប់​មាន​ពីមុនមក ដោយ​វា​នឹង​គ្រាន់តែ​អាច បំផ្លាញ​ដល់​សេចក្តីសុខ ក្នុងពេល​បច្ចុប្បន្ន​របស់អ្នក​តែប៉ុណ្ណោះ
៦. មិនត្រូវ​មាន​ការ​គិត​ក្នុង​ផ្លូវ​អវិជ្ជមាន ឬ ធ្វើ​អ្វី​ដែល​អ្នក មិន​អាច​គ្រប់គ្រង​ខ្លួនឯង​បាន​នោះ​ទេ​
៧. ត្រូវ​ចង​ចាំ​ថា ជីវិត​រស់នៅ​ប្រចាំថ្ងៃ ប្រៀប​ដូចជា​ជីវិត នៅ​ក្នុង​សាលារៀន​ដែរ ហើយ​ការរស់នៅ​ជា​រៀង រាល់​ថ្ងៃ​របស់​អ្នក គឺ​ដើម្បី​ការរៀនសូត្រ​។ បញ្ហា គ្រាន់តែ​ជា​ចំណែក​ធម្មតា​មួយ​នៃ​ជីវិត​ជាក់ស្តែង ប៉ុន្តែ​មេរៀន ដែល អ្នក​បាន​ឆ្លងកាត់ គឺ​នឹង​មាន​តម្លៃ​ពេញ​មួយ​ជីវិត​របស់​អ្នក​
៨. ជីវិត​គឺ​ខ្លី​ណាស់ ក្នុងការ​ចំណាយ​ពេល​ឥត​ប្រយោជន៍​ទៅ​ស្អប់ និង ចងគំនុំ​ចំពោះ​នរណាម្នាក់​។​
៩.​បង្កើត​សន្តិភាព​ជាមួយនឹង​អតីតកាល​របស់​អ្នក ដូច្នេះ​វា​នឹងមិន រំខាន​ដល់​ស្ថានភាព នៃ​ជីវិត​បច្ចុប្បន្ន របស់​អ្នក​នេះ​ទេ​
១០. មិន​ត្រូវ​ធ្វើ​ការប្រៀបធៀប​ដំណើរ​ជីវិត របស់ខ្លួន ទៅ​នឹង​អ្នក​ដទៃ​នោះឡើយ​។ អ្នក​នឹង​មិន​យល់​ច្បាស់ ទេ​ថា តើ​ដំណើរ​ជីវិត​របស់​ពួកគេ នឹង​ក្លាយទៅជា​យ៉ាងណា អោយ​ពិតប្រាកដ​នោះ​?
១១. អ្វី​ដែល​អ្នក​ដទៃ កំពុង​សំលឹង​ពី​អ្នក និង វាយតម្លៃ​អ្នក គឺ​គ្មាន​អ្វី​ជាប់​ទាក់ទង​នឹង កត្តា​កំណត់​នៃ ភាពជោគជ័យ​រប​ស់បុ​គ្គល​ខ្លួន​អ្នក​ផ្ទាល់​នោះ​ទេ​
១២. ទោះជា​ស្ថិតក្នុង​ស្ថានភាព​ល្អ ឬ អាក្រក់​យ៉ាងណាក៏ដោយ វា​តែងតែ​មាន​ការផ្លាស់ប្តូរ​ជានិច្ច ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង