ការស្រមើស្រមៃគឺជាលំហាត់ប្រាណនៃការបន្ធូរអារម្មណ៍មួយដែលអាចជួយបន្ថយភាពតានតឹង និងស្ត្រេសបាន។
គ្លីនីក Cleveland បានបង្ហាញពីរបៀបដើម្បីអនុវត្តការស្រមើស្រមៃដែលមានដូចតទៅ៖

- គិតក្នុងចិត្តពីភាពសុខសាន្ត, រូបភាពបន្ធូរអារម្មណ៍ដើម្បីជួយអ្នកមិនខ្វាយខ្វល់ពីស្ត្រេស
- ទៅកន្លែងស្ងប់ស្ងាត់ដែលអ្នកអាចសម្រាកដោយមិនមានការរំខាន
- ស្ថិតក្នុងទីតាំងមួយផ្តល់នូវផាសុខភាពទាំងអង្គុយ ឬគេង
- បិទភ្នែករបស់អ្នក ហើយដកដង្ហើមជ្រៅៗ២ ឬ៣ដង
- ស្រមៃពីឋានសួគ៌ដែលវាអាចជាការបន្ធូរអារម្មណ៍នៅនឹងឆ្នេរសមុទ្រ ឬកំពុងតែស្ទូចត្រី។ ស្រមៃពីគ្រប់រូបភាព, សម្លេង និងក្លិន
- សូមឧស្សាហ៍ស្រមៃពីភាពសុខសាន្តនេះជាពិសេសនៅពេលដែលអ្នកមានអារម្មណ៍ស្ត្រេស។ អ្នកក៏អាចចាក់បទចម្រៀងមួយចំនួន ដែលជួយរំលឹកអ្នកពីរូបភាពទាំងនោះបានដែរ៕