បូសរន្ធគូថមានពីរប្រភេទគឺ Perirectal Abscess និង Perianal Abscess។ Perirectal Abscess គឺជាបណ្តំនៃខ្ទុះកក់កុញនៅក្នុងជាលិកាជ្រៅៗជុំវិញរន្ធគូថ។ ចំនែកឯ Perianal Abscess វិញគឺជាបណ្តំនៃខ្ទុះកក់កុញនៅលើជាលិកាសើរៗស្បែកជុំវិញរន្ធគូថ ប៉ុន្តែបូសទាំងពីរប្រភេទនេះត្រូវបានគេអោយឈ្មោះតែមួយថា បូសរន្ធគូថ។

ទោះបីជាប្រភេទបូស Perirectal Abscess មានលក្ខណៈធ្ងន់ធ្ងរជាងក៏ដោយ ក៏បូសទាំងពីរប្រភេទនេះត្រូវការព្យាបាលអោយបានទាន់ពេលវេលា ព្រោះវានឹងធ្វើអោយស្ថានភាពរបស់អ្នកជំងឺកាន់តែធ្ងន់ធ្ងរ និងមានផលវិបាក។
មូលហេតុ
បូសរន្ធគូថត្រូវបានគេស្គាល់ថាកើតចេញមកពីក្រពេញនៅជុំវិញរន្ធគូថ ហើយចំពោះប្រភេទបូស Perianal Abscesses ប្រហែលជាបណ្តាលមកពីការបង្ករោគនៅលើស្បែកក្បែរនឹងរន្ធគូថម្តងម្កាលដែរ។ នៅពេលក្រពេញពោរពេញទៅដោយខ្ទុះដោយសារមេរោគតាំងនៅច្រើន វានឹងបែកចេញ រួចសាយភាពមេរោគរបស់វាទៅជុំវិញរន្ធគូថ និងក្នុងរន្ធគូថ។ ខ្ទុះនេះហើយជាអ្នកធ្វើអោយមានបូសជុំវិញរុន្ធគូថ និងក្នុងរន្ធគូថ។ បូសរន្ធគូថប្រហែលជាអាចរីកធំ និងបង្កអោយមានការឈឺចាប់ ក្តៅខ្លួន និងពិបាកបត់ជើងធំ។
អ្នកជំងឺបូសរន្ធគូថក៏អាចកើតមានជាមួយនឹងជំងឺដូចខាងក្រោមនេះដែរ៖
- ជំងឺទឹកនោមផ្អែម
- ជំងឺអេដស៍ដែលមានចំនួនគ្រាប់ឈាមសតិច
- ជំងឺ Crohn’s Disease
- អ្នកដែលប្រើថ្នាំទប់ស្កាត់ប្រព័ន្ធភាពសាំដូចជា Steroid (Prednisone, Methylprednisolone) ឬ កំពុងតែព្យាបាលដោយថ្នាំមហារីក
- មានផ្ទៃពោះ
- បញ្ចូលសារធាតុ ឬឧបករណ៍ចូលទៅក្នុងរន្ធគូថ
- មានជំងឺឆ្លងតាមការរួមភេទ
- រន្ធគូថប្រេះ៕