ការពាក់វ៉ែនតាការពារកម្តៅថ្ងៃអាចការពារភ្នែករបស់អ្នកពីបញ្ហាជាច្រើនដូចជា បញ្ហាដែលត្រូវបានបង្កឡើងដោយការប៉ះពាល់នឹងពន្លឺព្រះអាទិត្យ។
សមាគមន៍សុខភាពភ្នែកអាមេរិកបាននិយាយថា អ្នកគួរតែពាក់វ៉ែនតាការពារកម្តៅថ្ងៃអំឡុងពេលដែលអ្នកធ្វើដំណើរនៅពេលថ្ងៃដោយសារតែ៖

- វាការពារភ្នែករបស់អ្នកប្រឆាំងនឹងកាំរស្មីអ៊ុលត្រាយូវីដែលអាចនាំអោយកើតមានជំងឺភ្នែកឡើងបាយ
- វាការពារប្រឆាំងនឹងពន្លឺដែលអាចបង្កើនហានិភ័យនៃជំងឺខូចបាតភ្នែក
- វានាំអោយផ្តល់ភាពប្រសើរឡើងដល់គំហើញ
- វាអាចធ្វើអោយអ្នកងាយស្រួលសម្របខ្លួនទៅនឹងស្ថានភាពងងឹត។ ការប៉ះពាល់នឹងពន្លឺអាចធ្វើអោយ ភ្នែករបស់អ្នក លំបាកក្នុងការមើលពេលធ្វើដំណើរ នៅក្នុងពេលយប់៕