ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំរោង
បុគ្គលដែលកើតក្នុងឆ្នាំរោង ក្នុងជីវិតមានបង្កប់មាស ថែមទាំងមានផ្កាយសំណាងតែងតែរះជិតខ្លួន។ ជាហេតុដែលធ្វើឲ្យមានទ្រព្យជាច្រើនតែងតែរត់មកក្បែរគេ។ ដូចនេះ លុយដែលទទួលបានគឺទ្វេដងតែម្តង។
ឆ្នាំឆ្លូវ
អ្នកដែលកើតក្នុងឆ្នាំឆ្លូវ ចាប់ពីពាក់កណ្តាលខែ២ នឹងអាចបណ្តេញសំណាងអាក្រក់ចេញ ហើយទទួលបានសំណាងល្អវិញ។ ជាហេតុដែលធ្វើឲ្យគេងាយចំណេញបានប្រាក់ច្រើនណាស់។ ដូចនេះ លុយដែលបាននឹងច្រើនតែម្តង។
ឆ្នាំមមី
មនុស្សដែលកើតក្នុងឆ្នាំមមី ចាប់ពីអាទិត្យក្រោយទៅ នឹងអាចរកបានប្រាក់ចំណេញខ្ពស់ពីមុខរបរ។ ជាពិសេស ខួរក្បាលរបស់អ្នកនឹងអាចរកឃើញកន្លែងដែលមានលុយធំ។ ដូចនេះ អ្នកនឹងរាប់មិនចេះអស់នោះទេ៕