ភាពប្រច័ណ្ឌ គឺជាការភ័យខ្លាចចំពោះការរំពឹងទុកក្នុងការបាត់បង់អ្វីមួយដែលមានតម្លៃរបស់មនុស្សម្នាក់។ ការប្រច័ណ្ឌកើតឡើងរវាងការលាយឡំគ្នានៃអារម្មណ៍ខឹង, កើតទុក្ខ, ភាពល្វីងជូរចត់ និងការស្អប់។

បើយើងនិយាយតាមន័យត្រង់វិញ ការប្រច័ណ្ឌសម្តៅទៅលើការចង់បានដ៏ខ្លាំងក្លាមួយសម្រាប់កេរិ៍្តឈ្មោះ ឬកម្មសិទ្ធរបស់នរណាម្នាក់ផ្សេងទៀត។ នៅក្នុងឈុតឆាកសង្គម វាធ្វើអោយមានការសង្ស័យទៅលើដៃគូររបស់ពួកគេ ហើយខ្លាចនៅពេលពួកគេធ្វើសកម្មភាពរួមគ្នាជាមួយមនុស្សដែលជិះឡានល្អព្រមទាំងស្លៀកសម្លៀកបំពាក់ម៉ូតទាន់សម័យ។
ការប្រចណ្ឌមានកម្រិតជាច្រើនដែលត្រូវបានចាត់ជាចំណាត់ថ្នាក់ដូចខាងក្រោមនេះ៖
- Cute Jealousy: ចូរស្រមៃទៅលើឈុតឆាកមួយនៅពេលមិត្តស្រីរបស់អ្នកចេញទៅដើរលេងជាមួយមិត្តភក្តិ ហើយស្រាប់តែឃើញនាងនៅក្នុងទស្សនាវដ្តីដែលមានបុរសបង្ហាញម៉ូតរូបសង្ហាម្នាក់នៅជាមួយដែរ។ ពេលនោះអ្នកប្រហែលជាមានអារម្មណ៍ប្រច័ណ្ឌ ឬសង្ស័យទៅលើអាកប្បកិរិយាប្រភេទនេះ ប៉ុន្តែវាជារឿងធម្មតាមួយទេ ព្រមទាំងជាប្រតិកម្មធម្មតាដែរ ព្រោះវាគ្មានអ្វីដែលត្រូវបារម្ភដែរ។
- Healthy Jealousy: ស្ថិតក្នុងស្ថានភាពសន្ទនាមួយបុរសដែលមានសភាពឆ្គួតៗនៅពេលមិត្តស្រីរបស់ខ្លួនទៅក្រៅដើរលេងជាមួយបុរសមួយក្រុម និងមើលឃើញម្នាក់ក្នុងចំណោមនោះកំពុងតែខំចែចង់នាង វាក៏ជាករណីមួយស្ថិតក្នុងការប្រចណ្ឌបែប Healthy Jealousy ដែរ។ វាទំនងជាចង់មានន័យថា គាត់បារម្ភអំពីសុខទុក្ខរបស់នាង ហើយស្ត្រីភាគច្រើនចូលចិត្តរឿងនេះ ព្រមទាំងមានអារម្មណ៍ថាបន្ទោសខ្លួនឯងបើសិនជាអ្នកមិនមានប្រតិកម្មបែបនេះ។
- Obsessive Jealousy: វាក្លាយទៅជាបញ្ហាដ៏ធ្ងន់ធ្ងរមួយនៅពេលការស្រែកគំហក និងប្រើអំពើហិង្សាដែលវាទាក់ទងនឹងការប្រចណ្ឌ។ ហើយនៅពេលបុរសប្រើសំណួរសួរធ្ងន់ធ្ងរថាស្មោះនឹងគាត់ឬក៏អត់។ បុរសម្នាក់កើតជាមិនសូវជាអាចស៊ូទ្រាំទៀតបាន ហើយក៏ជាពេលវេលាមួយដែលនាងភ័យខ្លាញបំផុតណាដែរនៅពេលសម្លឹងមើលបុរសម្នាក់ផ្សេងមួយទៀត។
ប្រភពនៃការប្រចណ្ឌ
អ្នកប្រហែលជាកើតជាការប្រច័ណ្ឌដដែលដោយសារតែធ្លាប់មានបទពិសោធន៍ពីមុនៗជាមួយមិត្តស្រីដែលធ្លាប់បោកប្រាស់អ្នកហើយ។ រឿងនេះធ្វើអោយបុរសក្លាយទៅជាមនុស្សដែលតាំងខ្លួនជាម្ចាស់កម្មសិទ្ធិ និងប្រាថ្នាខ្ពស់ក្នុងការគ្រប់គ្រងលើនាង ទោះបីជានឹងមិនផ្តល់ហេតុផលដើម្បីសង្ស័យលើនាងក៏ដោយ។
ដូចគ្នានេះដែរ អ្នកប្រហែលជាធ្លាប់គុហកគេកាលពីមុន ហើយចង់អោយច្បាស់ថាពេលនេះមិនចង់អោយរឿងនោះកើតឡើងចំពោះនាងវិញឡើយ។
ភាគច្រើន ការប្រច័ណ្ឌគឺជាផលិតផលមួយនៃការកង្វះទំនុកចិត្តលើខ្លួនបុរស ដែលជាហេតុធ្វើអោយគេមានអារម្មណ៍មិនមានអ្វីល្អគ្រប់គ្រាន់សម្រាប់នាង។ បុរសផ្សេងៗទៀតមើលទៅគឺល្អជាងគេ ហើយអ្នកក៏កើតជាចិត្តប្រច័ណ្ឌចំពោះរឿងនោះទៅ។ អ្នកបារម្ភថា នាងប្រហែលជាត្រូវបានមិត្តិបុរសៗផ្សេងទៀតដណ្តើមនាងពីនាងទៀតផង។
ហេតុអ្វីបានជាការប្រចណ្ឌមានគ្រោះថ្នាក់?
ការប្រចណ្ឌដែលមិនអាចគ្រប់គ្រងបានអាចបំផ្លាញទំនាក់ទំនងមួយបានតាមរយៈការបង់បង់ចំណង់ជឿជាក់គ្នាដ៏សំខាន់។ ដើម្បីប្រាប់មិត្តស្រីរបស់អ្នកថា នាងមិនអាចញ៉ាំបានថ្ងៃត្រង់ជាមួយអ្នកធ្វើការជាមួយគ្នាបានទេព្រោះតែកង្វះការទុកចិត្ត តើអ្នកគួរតែទៅជាមួយគ្នាដែរទេ?
ការប្រច័ណ្ឌបន្ថយគុណភាពនៃពេលវាលានៅជាមួយគ្នា និងបណ្តាលអោយមានការឈ្លោះប្រកែកគ្នាមួយចំនួនដែលធ្វើអោយមនុស្សម្នាក់ៗមានគំនិតអវិជ្ជមាននឹងគ្នាទៀតផង។ លើសពីនេះទៅទៀត អ្នកអាចបញ្ចប់នូការនៅជាមួយគ្នាដោយចេះតែស្រមៃថានាងកំពុងតែគុហកអ្នក។ មុនពេលអ្នកដឹងរឿងនេះ ផ្នែកដែលល្អៗនៃទំនាក់ទំនងរបស់អ្នកនឹងត្រូវចំនាយទៅលើអ្វីដែលអាចនឹងកើតឡើងចៀសជាងអ្វីដែលកំពុងតែកើតឡើយ។
បើសិនជាទំនាក់ទំនងកំពុងធ្វើដំណើរទៅរកកម្រិតប្រច័ណ្ឌដ៏គ្រោះថ្នាក់ខ្ពស់ វាក៏ដល់ពេលវេលាមួយដែលត្រូវរកជំនួយហើយដែរ៕