ផ្លែ​ម្នាស់​គឺជា​ផ្លែឈើ​ដុះ​ក្នុង​តំបន់​ត្រូ​ពេជ្រដ៏​ពេញនិយម​បំផុត​នៅលើ​ពិភពលោក​។ វា​មាន​រសជាតិ​ផ្អែម​, សម្បូរ​ទឹក​, និង​មាន​រសជាតិ​ឆ្ងាញ់​។ អ្វី​ដែល​សំខាន់​ជាង​នេះ​ទៅទៀត​នោះ​គឺជា​ផ្លែឈើ​ដែល​ផ្តល់​ជា​សុខភាព និង​សម្បូរ​ជីវជាតិ​បំផុត​។ ដើម្បី​ចង់​ដឹង​អោយ​កាន់តែ​ច្រើន​អំពី​វា​ទៀត​នេះ ខាងក្រោម​នេះ​ជាការ​បញ្ហា​ញ​ជា​អត្ថប្រយោជន៍​ចំពោះ​សុខភាព​ជា​ច្រើន​ពី​ការ​ញ៉ាំ​ផ្លែ​ម្នាស់​។​

dessert pineapple sliced on a wooden plate


១. ជា​ប្រភព​នៃ​វីតាមីន និង​ជាតិ​រ៉ែ​ជាច្រើន​

​ម្នាស់​ផ្ទុក​ទៅ​ដោយ​វីតាមីន និង​ជាតិ​រ៉ែ​ជាច្រើន​ដូចជា វីតាមីន A, វីតាមីន C, កាល់ស្យូម​, ផូស្វ័​រ និង​ប៉ូ​តា​ស្យូម​។ វា​ក៏​ជា​ផ្លែ​ឈើ​មួយ​ប្រភេទ​ដែល​សម្បូរ​ជាតិ​សរសៃ និង​កាឡូរី​ដែរ​។ អ្វី​ដែល​ជា​គុណប្រយោជន៍​ខ្ពស់​ជាង​គេ​របស់​វា​គឺ វា​មាន​ជាតិ​ខ្លាញ់ និង​កូ​ឡេ​ស្តេ​រ៉ុល​ទាប​។ ជីវជាតិ​ទាំងឡាយ​ដែល​វា​មាន​សុទ្ធតែ​មាន​ប្រយោជន៍​ចំពោះ​សុខភាព​ទាំងអស់​។

២. បង្ការ​ការ​ក្អក និង​ផ្តាសាយ​

​ចាប់តាំងពី​ផ្លែ​ម្នាស់​សម្បូរ​វីតាមីន C មក វា​អាច​ជួយ​សម្លាប់​វី​រ៉ុស​ដែល​ជា​អ្នក​បង្ក​អោយ​មាន​ការ​ក្អក និង​ផ្តាសាយ​បាន​។ ទោះបីជា​នៅ​ពេល​អ្នក​មាន​ជំងឺ​នេះ​ហើយ​ក៏​ដោយ ក៏​ផ្លែ​ម្នាស់​អាចជួយ​អ្នក​បាន​ដែរ​។ ផ្លែឈើ​ប្រភេទ​នេះ​មាន​សារធាតុ Bromelain ដែល​មាន​ប្រសិទ្ធិភាព​ក្នុង​ការបំបាត់​អា​ការៈក្អក និង​ការ​ករ​ស្លេះ​។ ការ​ញ៉ាំ​ផ្លែ​ម្នាស់​ខណៈពេល​ដែល​កំពុង​តែ​ញ៉ាំ​ថ្នាំ​ទៅ​តាម​វេជ្ជបញ្ជា​គ្រូពេទ្យ​សម្រាប់​ព្យាបាល​ជំងឺ​ក៏​អាច​ជួយ​អោយ​អ្នក​ជា​វិញ​កាន់តែ​ឆាប់​ដែរ​។

៣. ពង្រឹង​សុខភាព​ឆ្អឹង​

​ផ្លែ​ម្នាស់​ក៏​ជាទី​ពេញនិយម​មួយ​ដែរ​ព្រោះ​វា​មាន​សមត្ថភាព​ក្នុង​ការសាងសង និង​រក្សា​អោយ​ឆ្អឹង​រឹងមាំ​។ នេះ​ដោយសារ​តែ​ផ្លែឈើ​មួយ​នេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ​ម៉ង់​ហ្គា​ណែ​ស ជា​ជាតិ​រ៉ែ​ម្យ៉ាង​ដែល​រាងកាយ​ត្រូវការ​ដើម្បី​ពង្រឹង​ដល់​សុខភាព​ឆ្អឹង និង​ជាលិកា​ត​ភ្ជាប់​។ តាមពិត បើសិន​ជា​អ្នក​ញ៉ាំ​ទឹក​ផ្លែ​ម្នាស់​មួយ​ពែង អ្នក​អាច​ទទួលបាន​ជាតិ​ម៉ង់​ហ្គា​ណែ​ស​ចំនួន ៧៣​ភាគរយ​នៃ​តម្លៃ​ដែល​រាងកាយ​ត្រូវការ​រួចទៅហើយ​។

៤. ធ្វើអោយ​អញ្ចាញធ្មេញ​មាន​សុខភាព​ល្អ​

​អ្នក​ដែល​តែងតែ​បារម្ភ​ពី​សុខភាព​ធ្មេញ​ដែ​ល​ពេល​ខ្លះ​មាន​ការបរាជ័យ​ក្នុង​ការថែរក្សា​អញ្ចាញធ្មេញ​នោះ ពេល​នេះ​អ្នក​អាចធ្វើ​បាន​ហើយ​។ បើសិន​ជា​មនុស្ស​ម្នាក់​មាន​ជំងឺ​អញ្ជាញ​ធ្មេញ ធ្មេញ​របស់​គាត់​នោះ​នឹង​អាច​ខូច ឬ​ស្ថិត​ក្នុង​អា​ការៈមិន​ល្អ ឬ​អាច​បាក់​ផង​ក៏​មាន​ដែរ​។ ការ​ញ៉ាំ​ផ្លែ​ម្នាស់​នឹង​ជួយ​ពង្រឹង​សុខភាព​អញ្ចាញធ្មេញ​របស់​អ្នក​បាន ព្រមទាំង​ធ្មេញ​អោយមាន​សុខភាព​ល្អ និង​រឹងមាំ​ទៀត​។

៥. កាត់បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​ភ្នែក Macular Degeneration

​ផ្លែ​ម្នាស់​ត្រូវបាន​គេ​ស្គាល់​ថា​ជួយ​បង្ការ​ជំងឺ​បាន​ច្រើន​ប្រភេទ​ខុសៗ​គ្នា​ដូចជា​ជំងឺ​ភ្នែក Macular Degeneration ជាដើម​។ ជំងឺ​នេះ​គឺជា​មូលហេតុ​ដំបូង​គេ​នៃ​ការ​ព្រឹល​លើ​មនុស្ស​ធំ ដែល​វា​បង្កឡើង​ដោយ​ការខូចខាត​ដល់​រ៉េ​ទីណា​នៅក្នុង​ភ្នែក​។ ការអាន និង​ការធ្វើ​សកម្មភាព​ប្រចាំ​ថ្ងៃ​អាច​ធ្វើអោយ​អាការៈ​កាន់តែ​ពិបា​កខ្លាំង​ទៅៗ ដោយសារ​តែ​បញ្ហា​នេះ​។ ការបញ្ចូល​ផ្លែ​ម្នាស់​នៅក្នុង​របប​អាហារ​អាច​បន្ថយ​ការ​ប្រឈម​នឹង​ជំងឺ​នេះ​បាន​រហូត​ដល់ ៣៦​ភាគរយ​ឯណោះ​។ នេះ​ដោយសារ​តែ​ផ្លែឈើ​មួយ​ប្រភេទ​នេះ​ផ្ទុក​ទៅ​ដោយ​សារធាតុ Beta Carotene ដែល​វា​មាន​ប្រយោជន៍​ដ៏​ល្អ​សម្រាប់​សុខភាព​ភ្នែក​។

៦.​ជួយ​បន្ថយ​អាការៈរលាក​សន្លាក់​

​ចាប់តាំងពី​ផ្លែឈើ​មួយ​នេះ​មាន​ចំនួន​សមា​ធាតុ​ប្រឆាំងនឹង​ការ​រលាក​ច្រើន​មក ការ​ញ៉ាំ​ផ្លែ​ម្នាស់​អាច​ផ្តល់​នូវ​ការបន្ថយ​ការឈឺចាប់​ដែល​បណ្តាល​មកពី​ជំងឺ​រលាក​សន្លាក់​បាន ហើយ​ស្របពេល​ជាមួយគ្នា​នោះ​វា​ក៏​ជួយ​ធ្វើអោយ​ឆ្អឹង​រឹងមាំ​ផងដែរ​។ លើសពីនេះទៅទៀត វា​ក៏​ជួយ​ពង្រឹង​ដល់​អាការៈ​ជំងឺ​ស្ពឹក ឬ​ឈឺចាប់​ដោយ​ការ​រលាក​សរសៃប្រសាទ Ulnar Nerve នៅ​ករ​ដៃ និង​រលាក​សន្លាក់​ហ្គោដ​។

៧.ពង្រឹង​ដល់​ការរំលាយ​អាហារ​

​សារធាតុ Bromelain ដែល​មាន​ក្នុង​ផ្លែ​ម្នា​ស់មាន​ប្រសិទ្ធភាព​ក្នុង​ការ​បន្សាប​ជា​ទឹក​ដើម្បី​អោយ​ប្រាកដ​ថា​ទឹក​នោះ​មិន​មាន​ជាតិ​អាស៊ីតខ្លាំង​។ វា​ក៏​ជួយ​កែ​សម្រួល់​ដល់​ការបញ្ចេញ​រសរ​បស់​លំពែង​ក្នុង​ការរំលាយ​អាហា​រដែរ​។ ចាប់តាំងពី​សារធាតុ Bromelain មាន​ធាតុ​ផ្សំ​នៃ​ការរំលាយ​ប្រូតេអ៊ីន​ដែរនោះ វា​ក៏​អាច​ជួយ​ថែរក្សា​ផ្លូវ​រំលាយ​អាហារ​អោយមាន​សុខភាព​ល្អ​បានដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង