តើអ្នកជឿឬអត់ថា រាងកាយរបស់អ្នកត្រូវបានជាប់ឆ្កឹងតែម្តងក្នុងពេលដេក ក្នុងភាគច្រើនគឺអ្នកសឹងតែមិនអាចគេចចេញពីសកម្មភាពនៅក្នុងសុបិន្តរបស់អ្នកផង។

ផ្ទុយទៅវិញ ពេលនោះក្រពេញជាច្រើនចាប់ផ្តើមបញ្ចេញអ័រម៉ូនរបស់វាដើម្បីជម្រុញអោយងងុយដេក ហើយសរសៃប្រសាទត្រូវបញ្ជូនសញ្ញាទៅកាន់ខួរឆ្អឹងខ្នងដើម្បីអោយរាងកាយសម្រាក ហើយក្រោយមកទៀតក៏ក្លាយទៅជាបណ្តាលអោយរាងកាយកម្រើកមិនរួចតែម្តងទៅ។
ការកម្រើកខ្លួនមិនរួចពេលដេក ឬភ្ញាក់ ត្រូវបានគេគិតថា វាប្រៀបដូចជាមានបិសាច ឬខ្មោចកំពុងតែអង្គុយឬសង្កត់ពីលើដើមទ្រូងអញ្ចឹង ខណៈពេលដែលអ្នកដេកនោះដឹងខ្លួនថាអ្វីៗកំពុងតែកើតឡើងហើយក៏ដោយ។ រោគសញ្ញាមួយចំនួននៃអាការៈខ្មោចសង្កត់នេះមានដូចជា៖
- លឺសូរង៉ូងៗក្នុងត្រចៀក
- មិនអាចកម្រើក ឬស្រែកហៅនរណាបាន
- លឺសម្លេង, មើលឃើញ, ធំក្លិនអ្វីដែលអ្នកផ្សេងទៀតមិនអាចមានអារម្មណ៍ដូច
- មានអារម្មណ៍ថាដូចជាមានគ្រោះថ្នាក់
- មានសម្ពាធនៅលើទ្រូង ឬមុខ
ក្នុងពេលខ្មោចសង្កត់ម្តងៗ អ្នកដេកអាចមើលឃើញអ្វីៗនៅក្នុងបន្ទប់ ប៉ុន្តែរបស់ខ្លះប្រហែលជាមិនមែនជាការពិតនោះទេ។ ពេលខ្លះអ្នកដេកនឹងមានអារម្មណ៍ថាមានរបស់ ឬឃើញអ្វីមួយនៅក្នុងបន្ទប់ ហើយបន្ទាប់មកទើបធ្វើអោយគេភ័យខ្លាចតែម្តង។ រឿងទាំងនេះពិតជាគួរអោយខ្លាចខ្លាំងណាស់ ។
ពេលខ្លះវាមានជាប់ទាក់ទងនឹងដំណេកមិនត្រឹមត្រូវមួយចំនួនតូចដែរ។ ខាងក្រោមនេះគឺជាកត្តាមួយចំនួនដែលអាចធ្វើអោយជួបបញ្ហាខ្មោចសង្កត់បាន៖
- ការដេកផ្ងា
- ការមានរបៀបរបបដេកមិនទៀងទាត់
- ស្ត្រេស
- បាក់ទឹកចិត្ត
- ថប់អារម្មណ៍
- យល់សុបិន្តឃើញដូចពិតៗ៕