មានការសិក្សាដ៏ច្រើនដែលនិយាយអំពីការធាត់ហួស និងអារម្មណ៍នៃការរួមភេទដែលត្រូវបានធ្វើឡើងដាច់ដោយឡែកពីគ្នា ប៉ុន្តែវាមិនមានច្រើនទេដែលគេបានសិក្សាទៅលើទំនាក់ទំនងរវាងបញ្ហាទាំងពីរនេះ។

នេះប្រហែលជាឥទ្ធិពលបង្ហាញ មកវិញនូវការយល់ខុសជាទូទៅនៅក្នុងសង្គមថា ការធាត់ហួស និងអារម្មណ៍នៃការរួមភេទមិនអាចកើតមានឡើងជាមួយគ្នាទេ។ ទោះបីជាយ៉ាងណាក៏ដោយ មានប្រជាជនអូស្ត្រាលីជាង ៥០%មានបញ្ហាលើសទម្ងន់ ឬធាត់ហួស ហើយតាមការពិតនោះបញ្ហាផ្លូវភេទគឺជាប្រធានបទដ៏សំខាន់សម្រាប់ពួកគេ។
មនុស្សធាត់ហួសម្នាក់ៗច្រើនតែធ្លាប់មានបញ្ហាខាងផ្លូវភេទ ឬពិបាកក្នុងការរួមភេទដោយសារតែទម្ងន់របស់ខ្លួនធ្ងន់ពេក។ ឧទាហរណ៍ មនុស្សប្រុសត្រូវបានអះអាងថាបើពួកគេមានបញ្ហាធាត់ហួស អាចធ្វើអោយថយចុះនូវភាពសប្បាយរីករាយនៃការរួមភេទ និងបង្កអោយមានការងាប់លិង្គ។ ទំនាក់ទំនងរវាងការធាត់ហួស និងខូចមុខងារផ្លូវភេទមនុស្សស្រីគឺមិនទាន់ដឹងច្បាស់នោះទេ តែការធាត់ហួសប្រហែលជាធ្វើអោយថយចុះនូវចំណង់ផ្លូវភេទដែរនៅលើមនុស្សស្រី។ មនុស្សធាត់ហួសប្រហែលជាធ្លាប់ត្រូវបានសង្គមស្អប់ខ្ពើម រើសអើង និងមិនពេញចិត្តដោយសារតែទម្ងន់របស់ពួកគេ។ ការមិនសូវភេទពេញចិត្តនូវអ្វីដែលខ្លួនមាន និងរូបរាងកាយអាចប៉ះពាល់ទៅដល់អារម្មណ៍នៃការរួមភេទទាំងស្រុងរបស់មនុស្ស។ មនុស្សធាត់លើសទម្ងន់ធម្មតាប្រហែលជាមានអារម្មណ៍មិនអាចចូលរួម គ្មានភាពទាក់ទាញ និងគ្មានចំណង់រួមភេទ ទាំងនេះសុទ្ធតែធ្វើអោយពួកគេមិនចង់សម្តែងនូវទំនាក់ទំនងនៃការរួមភេទតទៅទៀត។ ជាទូទៅ
មនុស្សទាំងនោះដែលគិតថាទម្ងន់របស់ពួកគេគឺជាបញ្ហាពិតប្រាកដមួយ និងញ៉ាំងអោយពួកគេស្វែងរកការព្យាបាលដោយសារតែមានអត្រាខ្ពស់បំផុតនៃបញ្ហាផ្លូវភេទ។ ភាពធាត់ហួសក៏អាចមានការពាក់ព័ន្ធទៅនឹងអារម្មណ៍នៃការរួមភេទដែរ។ ប្រសិនបើអ្នកមានបញ្ហាជាមួយនឹងអារម្មណ៍នៃការរួមភេទ ឬធ្លាប់ជាជនរងគ្រោះដោយសារការរំលោភខាងផ្លូវភេទ អ្នកប្រហែលជាងាកមកមមាញឹកលើការទទួលទានអាហារដើម្បីជួយអោយខ្លួនរបស់អ្នកដោះស្រាយនឹងបញ្ហាដែលកើតមានទាំងនោះ។
កត្តាផ្លូវចិត្តប្រហែលជាធ្វើអោយអ្នកប្រើទម្ងន់របស់សម្រាប់បញ្ចៀសរាល់ទំនាក់ទំនង ឬភាពស្និទ្ធស្នាលទាំងឡាយ។ គ្រូពេទ្យ ឬអ្នកឯកទេសខាងផ្លូវចិត្តអាចជួយអ្នកដើម្បីស្វែងរកដើមហេតុនៃបញ្ហារបស់អ្នកបាន៕