​ការ​រលាក​ប្លោកនោម​តិចតួច​អាច​ជា​វិញ​ដោយ​ខ្លួន​តាមរយៈ​ការព្យាបាល​នៅតាម​ផ្ទះ​ដូចជា ការទទួល​ទឹក​អោយបាន​ច្រើន​ជាដើម ។ ប៉ុន្តែ​ប្រសិនបើ​អ្នក​មិន​អាច​បំបាត់​រោគសញ្ញា​បាន​ក្នុង​រយៈពេល ២៤​ម៉ោង​ទេ អ្នក​គួរតែ​ទៅ​ទទួល​ការប្រឹក្សា​ជាមួយ​គ្រូពេទ្យ​អំពី​ការព្យាបាល ។ ការ​ពន្យា​ពេល​មិន​បាន​ព្យាបាល​ជម្ងឺ​អោយ​ជា វា​អាច​នឹង​វិវត្ត​ទៅ​ជា​បញ្ហា​ធ្ងន់ធ្ងរ​ច្រើន​ផ្សេងៗ​ទៀត ។ ថ្នាំ​សម្រាប់​ព្យាបាល​នៅ​តាម​ផ្ទះ​ដែល​គេ​ប្រើ​ជា​ញឹកញាប់​ជា​គេ​គឺ Pyridium ។

នេះ​ជា​ថ្នាំ​មួយ​ប្រភេទ​ជួយ​ធ្វើអោយ​ផ្លូវ​តម្រងនោម​ស្ពឹក និង​បំបាត់​ការឈឺចាប់ តែ​មិន​អាច​ព្យាបាល​ជម្ងឺ​ដែល​បង្ក​អោយ​មាន​រលាក​ប្លោកនោម​នេះ​ទេ ។ ថ្នាំ​នេះ​អាច​មាន​ប្រយោជន៍​សម្រាប់​រងចាំ​ទទួល​លទ្ធផល​នៃ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ដែ​ល ត្រូវ​នឹង​ជម្ងឺ ។


​ចំពោះ​ជម្ងឺ​នៅ​ក្នុង​ផ្លូវ​តម្រងនោម​មាន​ការប្រើ​ប្រាស់​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច​ជាច្រើន​ប្រភេទ ។ ចំពោះ​ការ​រលាក​ប្លោកនោម​ដែល​មិន​មាន​ផលវិបាក​អាច​ព្យាបាល​ជា​ដោយ​ថ្នាំ​ក្នុង​រយៈពេល​តែ ៣​ថ្ងៃ ។ ពេល ខ្លះ​ការប្រើ​ថ្នាំ​ជាមួយនឹង​ជម្ងឺ​បង្កឡើង​ដោយ​មេរោគ​មួយចំនួន​ត្រូវ​ចំនាយ​ពេល​រហូតដល់​មួយ សប្តាហ៍​ក៏មាន ។ ករណី​ភាគច្រើន អ្នក​គួរតែមាន​អារម្មណ៍ល្អ​ឡើងវិញ​បន្ទាប់ពី​បាន​ប្រើ​ថ្នាំ​ជា​លើកដំបូង ។ ចំពោះ​ផលវិបាក​ជម្ងឺ​នេះ​គួរតែ​ត្រូវ​ការព្យាបាល​ប្រហែលជា​មួយ​សប្តាហ៍  ចំនែក​ការ​រលាក​តម្រងនោម​ប្រហែលជា​ត្រូវ​ព្យាបាល​យូរ​ជាង​នេះ ។ មនុស្ស​ចាស់ និង​អ្នក​មាន​បញ្ហា​សុខភាព​រ៉ាំរ៉ៃ​ដូច​ជា​ជម្ងឺ​ទឹកនោម​ផ្អែម ឬ​ជម្ងឺ​អេដស៍ ច្រើន​តែ​ចេញ​អោយប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​រយៈពេល​យូរ ហើយ​ពេល​ខ្លះ​រហូតដល់ ១៤​ថ្ងៃ ។


​ក្រោយ​ពី​ការព្យាបាល​តាម​ដំណើរការបាន​មួយរយៈ អ្នក​គួរតែ​មក​ធ្វើការ​តាមដាន​បន្ត​ទៀត​តាមរយៈ​តេស្ត​ទឹកនោម​ដើម្បី​ប្រាកដ​ថា​ផ្លោក​នោម​របស់​អ្នក​លែងមាន​រោគសញ្ញា​ទៀត ។ អ្នក​ដែល​ឧស្សាហ៍​រលាក​ប្លោកនោម​ច្រើន​តែ​អោយប្រើ​ថ្នាំ​អង់​ទី​បី​យ៉ូ​ទិច​ក្នុង​ក​ម្រឹត​ទាប​ជា​រៀងរាលថ្ងៃ​រយៈពេល ៦​ខែ ឬ​ច្រើន​ជាង​នេះ​បន្ថែម ។ អ្នក​ជម្ងឺ​ដែល​មាន​ជម្ងឺ​ដោយសារ​ការ​រួមភេទ​ប្រហែលជា​ត្រូវ​ប្រើ​ថ្នាំ​អង់​ទី​ប៊ីយ៉ូ​ទិច​ក្នុង​កម្រឹត​ទាប​គ្រប់ពេល​រួមភេ​ទម្តង់ៗ ។ ចូរ​ចងចាំ​ថា​ការ​ដែល​ឧស្សាហ៍​មាន​រោគសញ្ញា​រលាក​ប្លោកនោម​អាច​បណ្តាល​មកពី​បញ្ហា​មួយចំនួន​ដូចជា Interstitial Cystitis និង​ផលវិបាក​នៃ​ជម្ងឺ​ដែល​មិន​សំខាន់ ។


​គ្រូពេទ្យ​មួយចំនួន​អាច​ចេញ​ជា​ថ្នាំ​អ័រម៉ូន Estrogen ជា​ក្រែម ឬ​ជា​ថ្នាំ​គ្រាប់​ដើម្បី​បង្ការ​ការ​រលាក​ប្លោកនោម​ឡើងវិញ​ក្នុង​ពេល​អ្នក​ជម្ងឺ​ជា​ស្ត្រី​រាំងរដូវ​ហើយ ។ សម្រាប់​ករណី​ដែល​ការ​រលាក​កើតឡើង​ដោយសារ​ការស្ទះ​ដូចជា គ្រួស​ក្នុង​តម្រង​នោម ឬ​រឺក​ក្រពេញប្រូ​ស្តាត ត្រូវតែ​ធ្វើការ​ព្យាបាល​ដោយ​ការវះកាត់ ។


​ការការពារ​

​ដំបូន្មាន​សម្រាប់​មនុស្ស​ប្រុស និង​ស្រី​៖

•​ត្រូវ​នោម​អោយ​ទៀងទាត់ និង​រាល់ពេល​នោម​ម្តងៗ ត្រួវ​នោម​អោយអស់ៗ។

•​ប្រើ​សំឡី​អនាម័យ​ដែល​មិន​ក្រហាយ និង​សើម​។

•ជាទូទៅ​ត្រូវតែមាន​អនាម័យ​អោយបាន​ល្អ។

•​ផឹកទឹក​អោយបាន​ច្រើន ។ ទឹក Cranberry ប្រហែលជា​មាន​ប្រយោជន៍​ដោយសារតែ​មាន​ការសិក្សា​ចំនួន​ផ្តោតទៅលើ​អាហារ​ប្រភេទ​នេះ ប៉ុន្តែ​វា​មាន​ប្រយោជន៍​កាន់តែច្រើន​ក្នុង​ការបង្ការ​ការ​រលា​ក​ប្លោកនោម ព្រោះ​វា​ការពារ​កុំអោយ​បាក់តេរី​តោង​ភ្ជាប់​នឹង​ប្លោកនោម និង​បង្ក​អោយ​មាន​ការ​រលាក ។

•​ចៀសវាង​ទទួល​ទ​ន​សារធាតុ​ដែល​ប៉ះពាល់​ដល់​ប្លោកនោម​ដូចជា ស្រា និង​កាហ្វេ ។
​ដំបូន្មាន​សម្រាប់​មនុស្ស​ស្រី​

•​នោម​អោយអស់​ពី​ប្លោកនោម​ក្រោយពី​រួមភេទ​រួច​។

•​ចៀសវា​ការប្រើ​សាប៊ូក្រអូប ងូតទឹក​មាន​សាប៊ូ​ព​ពុះ លាង​ទឹក​ក្រអូប និង​ប្រើ​ថ្នាំ​បំបាត់​ក្លិន​ក្នុង​ទ្វារមាស ។ សារធាតុ​ទាំងនេះ​ផ្សំ​ឡើងទៅ​ដោយ​ធាតុ​ដែល​អាចរ​លាក​បង្អួរនោម និង​ងាយ​នឹង​ឆ្លង​ជម្ងឺ ។

•ប្រសិនបើ​អ្នក​ប្រើ​ឧបករណ៍​ពន្យា​កំណើត ចូរ​ប្រាកដថា​ការបំពាក់​ឧបករណ៍​ទាំងនោះ​បាន​ត្រឹមត្រូវ និង​មិន​ត្រូវ​ដាក់​វា​យូរ​ពេក​ទេ ។

•​ទទួលទាន​ទឹកដោះគោ​ជូរ​ដែល​មាន​បាក់តេរី​ល្អ​មួយ​ប្រភេទ​ឈ្មោះថា Lactobacilli ។ បាក់តេរី​ទាំងនេះ​ប្រហែល​ជា​ជួយ​ការពារ​ការឆ្លង​ជម្ងឺ​បាន ។

​ប្រសិនបើ​អ្នក​មាន​ជម្ងឺ​ក្នុង​ផ្លូវ​តម្រងនោម ដំបូន្មាន​ខាងលើ​នេះ​គឺ​មាន​ផល​ប្រយោជន៍​ណាស់​សម្រាប់​អ្នក​ព្រោះ​វា​ជួយ​បង្ក​អ្នក​កុំអោយ​កើត​ជម្ងឺ​រលាក​ប្លោកនោម​ម្តងទៀត ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង