ការបំបៅដោះកូនត្រូវបានគេបង្ហាញថា អាចជួយកុមារប្រឆាំងនឹងការបង្ករោគ បង្ការជំងឺហឺត ភាពធាត់ជ្រុល និងការស្លាប់ភ្លាមៗបាន។ យោងទៅតាមការស្រាវជ្រាវថ្មីបានឲ្យដឹងថា វាក៏ប្រហែលជាជួយទាំងសុខភាពធ្មេញម្តាយ និងកូនផង។ កុមារដែលបៅដោះម្តាយតាមួយមុខគត់រយៈពេល ៦ខែដំបូងនៃជីវិតទំនងជាមិនងាយមានបញ្ហាធ្មេញដុះមិនត្រង់ជួតជាងក្មេងដែលបៅដោះម្តាយរយៈពេលខ្លី ឬបៅម្សៅទឹកដោះគោឡើយ។ ខាងក្រោមនេះគឺជាអត្ថប្រយោជន៍បន្ថែមពីការបំបៅដោះកូន៖

  • ការបំបៅដោះកូនប្រហែលជាជួយឲ្យគេទទួលដឹងរសជាតិល្វីកាន់តែល្អជាងមុន
  • វាប្រហែលជាមិនសំខាន់ក្នុងការផ្តាច់ដោះឡើយនៅពេលទារកដុះធ្មេញហើយនោះ
  • ការបំបៅដោះកូនជួយបន្ថយការប្រឈមនឹងការពុកធ្មេញដោយសារតែបៅទឹកដោះគោ
  • ទារកដែលបៅដោះម្តាយនៅតែអាចមានបញ្ហាពុកធ្មេញដដែលទេ ដូច្នេះអ្នកគួរតែជូតអញ្ចាញធ្មេញ និងធ្មេញគេចេញជាមួយក្រណាត់ស្អាតក្រោយពីបៅរួចម្តងៗ។ ចូរប្រើប្រាស់ច្រាស់ដុសធ្មេញនៅពេលឃើញកូនដុះធ្មេញហើយ៕