វាមិនមានមធ្យោបាយណាមួយច្បាស់លះថា អាចបង្ការការមានរបួសដោយសារតែការលេងកីឡាឡើយ។ ប៉ុន្តែមានរឿងច្រើនណាស់ដែលអ្នកអាចធ្វើបានដើម្បីបន្ថយការប្រឈមមុខ។ ការមានរបួសដោយសារតែកីឡាភាគច្រើនជាប់ទាក់ទងនឹងការប្រើប្រាស់សន្លាក់ និងសាច់ដុំច្រើនជ្រុល។ យកល្អគួរតែធ្វើទៅតាមដំបូន្មានដូចខាងក្រោមនេះ៖

  • ចូរសម្រាកយ៉ាងហោចណាស់មួយថ្ងៃគ្នុងមួយសប្តាហ៍ដើម្បីរាងកាយជាពីរបួសនានា
  • ចូរស្លៀកពាក់ឧបករណ៍ការពារឲ្យបានត្រឹមត្រូវសម្រាប់ការលេងកីឡានីមួយៗ
  • ចូរធ្វើការពុតពែនខ្លួនមុន និងក្រោយពេលលេងកីឡាដើម្បីជួយបង្កើនភាពបត់បែនរាងកាយ
  • មិនត្រូវលេងកីឡាទៀងទាត់ខណៈពេលដែលអ្នកកំពុងតែមានការឈឺចាប់ហើយនោះ
  • ចូរញ៉ាំទឹកឲ្យបានច្រើន មុនពេល ក្នុងពេល និងក្រោយពេលហាត់ប្រាណ៕