​ផ្សិត​គឺជា​អាហារ​ដ៏​ពេញនិយម​មួយ​នៅ​ប្រទេស​ក្នុង​តំបន់​អាស៊ី​។ ចំពោះ​ការយក​ផ្សិត​ធ្វើជា​ថ្នាំ​ព្យាបាល ត្រូវបាន​គេ​កត់ត្រា​នៅក្នុង​សៀវភៅ​ប្រវត្តិសាស្ត្រ​របស់​ប្រជាជន​ចិន ហើយ​កំណត់ត្រា​ចុងក្រោយ​គេ​បង្អស់​អំពី​ការប្រើ​ផ្សិត​ជា​ថ្នាំ​ព្យាបាល​ជំងឺ​ចិត្តសាស្ត្រ​។ បច្ចុប្បន្ន​នេះ​យើង​មានពូជ​ផ្សិត​ចំនួន ៣៥​ប្រភេទ ហើយ​សុទ្ធសឹងតែ​អាច​ប្រើប្រាស់​ជា​ថ្នាំ​ព្យាបាល​បាន​។
 


​អ្នកវិទ្យាសាស្ត្រ​កំពុងតែ​ស្វែងរក​នូវ​អ្វី​ដែល​ជា​មុខងារ​ជួយ​ព្យាបាល​ជំងឺ​មនុស្ស​ពី​ធម្មជាតិ​ដែល​គេ​បាន​ស្គាល់​ជា​យូរណាស់​មកហើយ​នោះ​។ ផ្សិត​មិន​ត្រឹមតែ​ជា​ប្រភព​ដ៏​សំខាន់​នៃ​ជីវជាតិ​ជាច្រើន​នោះទេ ប៉ុន្តែ​វា​ក៏​ជួយ​ភ្ញោ​ច​ទៅដល់​ប្រព័ន្ធ​ភាពស៊ាំ​អោយ​ធ្វើការ​ខ្លាំង​ដែរ​។ អ្នកស្រាវជ្រាវ​និយាយថា វា​ប្រហែលជា​អាច​ជួយ​ប្រឆាំងនឹង​ជំងឺមហារីក​, កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​ខ្ពស់ ព្រមទាំង​អ្នក​ជំងឺអេដស៍​បាន​ដែរ​។
 


​ជា​រណាំង​ការពារ​ជំងឺមហារីក​

​រយៈពេល​មិន​ជា​យូរ​ប៉ុន្មាន​ទេ ដែល​អ្នកវិទ្យាសាស្ត្រ​អាមេរិក​យល់​ថា​ផ្សិត​ប្រភេទ White Button មាន​សកម្មភាព​តិចតួច​ក្នុងការ​ដើរតួ​ជា​ថ្នាំ​ព្យាបាល​ជំងឺ ប៉ុន្តែ​ការសិក្សា​ជាច្រើន​ទៀត​រកឃើញថា ផ្សិត​ពិតជា​មាន​សកម្ម​ភាព​បែប​នោះ​មែន ជាពិសេស​សម្រាប់​ការពារ​ជំងឺមហារីក​សុដន់​តែម្តង​។​
 
​វេជ្ជបណ្ឌិត ស៊ី​អ័ន ឈិន (Dr. Shiuan Chen, PhD) នាយាក​ផ្នែក​នាយកដ្ឋាន​ស្រាវជ្រា​វ​វះកាត់​នៅឯ City of Hope និយាយថា ផ្សិត​មាន​សារធាតុ គីមី​ចិត្តសាស្ត្រ​មួយ​ប្រភេទ​ឈ្មោះថា Conjugated Linoleic Acid ដែល​ជួយ​ទប់ស្កាត់ ប្រូតេអ៊ីន​ម្យ៉ាង​ឈ្មោះ Aromatase សម្រាប់​បង្កើត​ជា​អ័រម៉ូន Estrogen​។ ប្រហែលជា ៦០​ភាគរយ​នៃ​ស្ត្រី​ត្រៀម​រ៉ាំ​ង​រដូវ និង ៧៥​ភាគរយ​នៃ​ស្ត្រី​រ៉ាំរ​ដូវ​ហើយ​ដែល​កើត​ជំងឺមហារីក​សុដន់ មាន​អ័រម៉ូន​ដែល​ធ្វើអោយ​កើត​ជំងឺ​មហារីក​នេះ មានន័យ​ថា អ័រម៉ូន Estrogen ជួយ​អោយ​ដុំ​មហា​រីកលូតលាស់​ឡើង ដូច្នេះ​ការគ្រប់គ្រង​កម្រិត​អ័រម៉ូន​មួយ​នេះ​អាច​ទប់ស្កាត់ ឬ​បង្ការ​កុំអោយ​ដុំ​មហារីក​លូតលាស់​ទៀត​បា​ន​។ ស្ត្រី​រ៉ាំ​ង​រដូវ​រួច​មាន​ចំនួន​អ័រម៉ូន Estrogen ក្នុង​ខ្លួន​តិចតួច​ទេ ដូច្នេះ​ផ្សិត​ប្រហែល​ជា​ផ្តល់នូវ​ការការពារ​ដល់​គេ​បាន​យ៉ាង​ល្អ​ជាង​មុន​។
 
​ផ្សិត​ប្រភេទ​ផ្សេងៗ​ទៀត​ក៏​ត្រូវបាន​គេ​រកឃើញ​ថា​ជួយ​ការពារ​ជំងឺមហារីក​សុដន់​ដែរ ដូចជា​ប្រភេទ White Stuffing Mushroom ផ្តល់នូវ​ការការពារ​បាន​ខ្លាំងក្លា​បំផុត ប៉ុន្តែ​ផ្សិត​ប្រភេទ White Button, Shiitake, Portobello, Cremini, និង Body Button Mushrooms សុទ្ធតែ​មាន​ឥទ្ធិពល​ពិសេស​របស់​ទាំង​អស់មិ​ន​ថា​ញ៉ាំ​វា​ឆៅ ឬ​ឆ្អិន​ឡើយ​។
 
​វេជ្ជបណ្ឌិត ឈិន និយាយថា ការ​ញ៉ាំ​ផ្សិត​តែ ៨៦​ក្រាម​ក្នុង​មួយថ្ងៃ អាច​ជួយ​ការពារ​ជំងឺមហារីក​សុដន់​បាន​។ ឥឡូវនេះ​គាត់​កំពុងតែ​ស្រាវជ្រាវ​សារធាតុ​ទាំងនេះ ក៏ដូចជា​ឥទ្ធិពល​របស់​វា​ទៅ​លើ​ជំងឺមហារីក​ក្រពេញប្រូ​ស្តា្តត​។
 
​នេះ​មិនមែន​ជា​លើកដំបូង​របស់​ផ្សិត​ទេ​ដែល​ត្រូវបាន​គេ​យកចិត្តទុកដាក់​ថា​មាន​សម្តត្ថភាព​ក្នុង​ការប្រឆាំង​នឹង​ជំងឺមហារីក​។ ផ្សិត​ប្រភេទ Siitake Mushroom ត្រូវបាន​ប្រទេស​ជប៉ុន​យក​ទៅ​ប្រើប្រាស់​សម្រាប់​ព្យាបាល​ដុំ​មហារីក​អស់​រយៈពេល​យូរណាស់​មកហើយ​។ ផ្សិត​ប្រភេទ Meaty Black Mushroom ផ្ទុក​ទៅដោយ Polysaccharide ឬ​ជាតិ​ស្ករ​កំផ្លេច ដែល​ហៅថា Lentinan​។ វេជ្ជបណ្ឌិត រ៉ូបឺត ម័រ​ហ្វី (Dr. Robert Murphy, ND) គ្រូពេទ្យ​ខាង​ផ្នែក​ព្យាបាល​ដោយ​រុក្ខជាតិ​ក្នុង​តំបន់ Torrington ទីក្រុង Connecticut និយាយថា  Polysaccharide គឺជា​មូលេ​គុល​ធំៗ​ជាច្រើន​ដែល​មាន​លក្ខណៈ​ស្រដៀង​គ្នា​នឹង​រចនាសម្ព័ន្ធ​របស់​បាក់តេរី​ដែរ​។ នៅ​ពេល​អ្នក​ញ៉ាំ​ផ្សិត Shiitake Mushrooms ប្រព័ន្ធ​ភាពស៊ាំ​របស់​អ្នក​ចាប់ផ្តើម​ប្រមូលផ្តុំ​កង់ទ័ព​កោសិកា​ប្រឆាំងនឹង​ការបង្ក​រោគ​។ គាត់​និយាយ​ទៀត​ថា “​អត្ថន័យ​នេះ​ចង់​និយាយ​ថា វា​ទៅ​ធ្វើ​អោយ​ប្រព័ន្ធ​ភាពស៊ាំ​មនុស្ស​យើង​មាន​សកម្មភាព​កាន់តែខ្លាំង​” ។ អ្នកស្រាវជ្រាវ​បាន​រកឃើញថា នៅពេល​គេ​អោយ​សត្វ​ពិសោធន៍​ដែល​មាន​ដុំ​មហារីក​ស៊ី​សារធាតុ Lentinan ជា​ទម្រង់​ម្ស៉ៅ​ផ្សិត​គ្រាម វា​អាច​ជួយ​ទប់ស្កាត់​ការលូតលាស់​របស់​ដុំ​មហារីក​នោះ​បាន​រហូត​ដល់ ៦៧​ភាគរយ​។
 
​អ្នកស្រាវជ្រាវ​ក៏​កំពុង​តែពិនិត្យ​ទៅលើ​ផ្សិត​ប្រភេទ Maitake ផងដែរ​។ វា​មិន​ខុស​ពី​ផ្សិត Shiitake ទេ ព្រោះ​ផ្សិត Maitake មាន​កេរ្តិ៍ឈ្មោះ​ល្បីល្បាញ​ជាច្រើន​សតវត្ស​ន៍​ដែរ​ក្នុង​ការជួយ​ព្យាបាល​ជំងឺ​មហារីក​។ អ្នកឯកទេស និយាយថា សារធាតុ Polysaccharide សកម្ម​នៅក្នុង​ផ្សិត Maitake ដែល​មានឈ្មោះ​ថា Beta-glucan ឬ D-fraction មាន​ឥទ្ធិពល​យ៉ាងខ្លាំង​ក្នុង​ការព្យាបាល​ដុំ​សាច់​មហារីក​លើ​សត្វ​ក្នុង​មន្ទីរពិសោធន៍ ហើយ​វា​ប្រហែលជា​មាន​ប្រសិទ្ធភាព​ជាង​សារធាតុ Lentinan ទៅទៀត​។
 
​វេជ្ជបណ្ឌិត ម័រ​ហ្វី និយាយថា “​អ្នក​ពិតជា​ទទួលបាន​នូវ​សារធាតុ Polysaccharide ទាំងនេះ​ដើម្បី​ទៅ​ជួយ​បង្កើន​មុខងារ​ដល់​ប្រព័ន្ធ​ភាពស៊ាំ នៅពេល​ញ៉ាំ​ផ្សិត​នេះ​បាន​ពាក់កណ្តាល​។ ខ្ញុំ​ប្រាប់​មនុស្ស​គ្រប់​គ្នា​ថា ពួកគេ​អាច​ទៅ​ផ្សារ​ទិញ​ផ្សិត Shiitake និង Maitake ដើម្បី​យក​មក​ធ្វើ​ជា​អាហារ​បាន ព្រោះ​ផ្សិត​ទាំង​ពីរ​ប្រភេទ​នេះ​ច្រើនតែ​សម្បូរ​នៅ​តាម​ហាង​លក់​អាហារ​អាស៊ី និង​ផ្សារ​ទំនើប​មួយ​ចំនួន​។
 
​បង្កើន​ប្រព័ន្ធ​ភាព​សាំ​ដល់​អ្នក​ជំងឺអេដស៍​

​ដោយសារ​តែ​ផ្សិត Shiitake និង Maitake ត្រូវបាន​គេ​អះអាងថា​មាន​ប្រសិទ្ធភាព​ខ្លាំង​ចំពោះ​ការបង្កើន​មុខងារ​ប្រព័ន្ធ​ភាព​សាំ ធ្វើអោយ​អ្នកវិទ្យាសាស្ត្រ​មួយចំនួន​បាន​ធ្វើ​តេស្ត​ទៅលើ​ភាពខ្លាំង​របស់​វា ព្រមទាំង​ទទួលបាន​ជោគជ័យ​មួយចំនួន​ថា វា​អាច​ជួយ​ប្រឆាំង​នឹង​វី​រ៉ុស HIV ដែល​បង្ក​ជំងឺអេដស៍​បាន​។
 
​ការសិក្សា​ក្នុង​មន្ទីរពិសោធន៍​បានអោយដឹងថា សារធាតុ Beta-glucan ដែល​ច​ម្រេញ​ចេញពី​ផ្សិត Maitake អាច​បង្ការ​វី​រ៉ុស HIV កុំ​អោយ​សម្លាប់​កោសិការ T Cell ដែល​វា​ជា​កោសិការ​គ្រាប់​ឈាមស​ដ៏​សំខាន់​របស់​ប្រព័ន្ធ​ភាព​ស៊ាំ​។ វេជ្ជបណ្ឌិត ម័រ​ហ្វី និយាយថា “​ការ​ញ៉ាំ​ផ្សិត​ទាំងនេះ​បាន​ទៀងទាត់ ហាក់បីដូច​ជា​មធ្យោបាយ​ដ៏​ល្អ​បំផុត​មួយ​ក្នុង​ការថែរក្សា​ប្រព័ន្ធ​ភាព​អោយ​នៅ​រស់​រវើក និង​ខ្លាំងក្លា​ដដែល​បាន​”​។
 
​ជំនួយ​ដល់កូ​ឡេ​ស្តេ​រ៉ុល​
​បើសិន​ជា​ចំនួន​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​របស់​អ្នក​កំពុងតែ​ស្ថិតក្នុង​កម្រិត​គ្រោះថ្នាក់ ឬ​ចាប់ពី ២០០​ឡើងទៅ អ្នក​ប្រហែល​ត្រូវ​ការប្រើ​ការជ្រើសរើស​ផ្សិត​មក​ធ្វើជា​ម្ហូប​ទទួលទាន​ហើយ​។
 
​ក្នុងអំឡុងពេល​ឆ្នាំ ១៩៧០ និង ១៩៨០ ការសិក្សា​ទៅលើ​មនុស្ស និង​សត្វ​ក្នុង​ប្រទេស​ជប៉ុន​បាន​បង្ហាញ​អោយដឹងថា សារធាតុ​មួយ​ក្នុងចំណោម​សារធាតុ​ជាច្រើន​ក្នុង​ផ្សិត Shiitake ឈ្មោះថា Eritadenine អាច​មាន​ប្រសិទ្ធិភាព​បញ្ចុះ​កម្រិត​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​បាន​។ ការសិក្សា​ថ្មីៗ​នេះ​អ្នកស្រាវជ្រាវ​មកពី​ប្រទេ​សស្លូ​វ៉ាគី បាន​រកឃើញថា ៥​ភាគរយ​នៃ​កណ្តុរ​ដែល​បាន​ស៊ី​ផ្សិត​គ្រាម ជាពិសេស​ផ្សិត Oyster អាច​បន្ថយ​កូ​ឡេ​ស្តេ​រ៉ុលក្នុង​ឈាម​របស់​ក​ណ្តុ​រ​រហូតដល់ ៤៥​ភាគរយ ទោះបីជា​កណ្តុរ​ទាំងនោះ​ត្រូវបាន​អោយ​ស៊ី​អាហារ​មានកូ​ឡេ​ស្តេ​រ៉ុល​ខ្ពស់​ជាង​មុនក៏​ដោយ​។
 
​អ្នក​ស្រាវជ្រាវ​នៅ​តែ​មិន​អាច​និយាយថា តើ​មនុស្ស​យើង​គួរតែ​ញ៉ាំ​ផ្សិត​ប៉ុន្មាន​ទើប​ទទួលបាន​ប្រសិទ្ធភាព​ដូច​គ្នា​នៅឡើយ​ទេ​។ ប៉ុន្តែ​អ្នកឯកទេស​ជាច្រើន​យល់ព្រម​ថា ការបន្ថែម​ផ្សិត​ទាំង​ពីរ​ប្រភេទ​នេះ​សម្រាប់​របប​អាហារ​ប្រចាំ​ថ្ងៃ​ដូចជា​គ្មាន​ធ្វើអោយ​អ្នក​ទទួល​រង​ការឈឺចាប់​អ្វី​សោះ ហើយ​វា​ប្រហែល​ជា​ជួយ​បញ្ចុះ​កូ​ឡេ​ស្ទើ​រ៉ុលក្នុង​ឈាម​អ្នក​បាន​ទៀត​ផង​។
 
​បង្កើន​ចំនួន​វីតាមីន B
​ផ្សិត​ផ្តល់នូវ​វីតាមីន B សំខាន់ៗ​ចំនួន​ពីរ​ប្រភេទ​នោះ​គឺ Niacin និង Riboflavin ដែល​វា​ច្រើនតែ​គ្មាន​ក្នុង​បន្លែ​ភាគច្រើន​ទេ គឺ​ច្រើន​តែ​មាន​ក្នុង​ផ្សិត White Button Mushroom​។ ផ្សិត Shiitake គ្រាម​ពណ៌​ស មាន​កំហាប់​ជីវជាតិ​ខ្ពស់ជាង ប៉ុន្តែ​មនុស្ស​ភាគច្រើន​មិន​ចូល​ចិត្ត​ញ៉ាំ​វា​ច្រើន​នោះ​ទេ​ព្រោះ វា​មាន​ក្លិន​មិនសូវ​ល្អ​។ ចំពោះ​ផ្សិត​ស​វិញ ដែល​មាន​រស់ជាតិ​ល្មម អាច​ញ៉ាំ​បាន​គ្រប់ពេល​ទទួលទាន​អាហារ​។
 
​វីតាមីន Niacin មាន​សារៈសំខាន់​ក្នុង​ការជួយ​អោយ​រាងកាយ​បង្កើត​អង់​ស៊ីម សម្រាប់បំ​លែងជាតិ​ស្ករ​ទៅ​ជា​ថាមពល​, ប្រើប្រាស់​ជាតិ​ខ្លាញ់ និង​ថែរក្សា​ជាលិការ​អោយ​នៅ​សុខភាព​ល្អ​។ ផ្សិត​ប្រភេទ White Button Mushroom ជា​ប្រភព​ដ៏​ល្អ​មួយ​នៃ​វីតាមីន Niacin ព្រោះ​វា​មាន​វីតាមីន នេះ ៤​មី​លី​ក្រាម ឬ​ស្មើនឹង ២០​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​។
 
​ចំពោះ​វីតាមីន Riboflavin ដែល​ជា​ភ្នាក់ងារ​ជំនួយ​ដល់​ជីវជាតិ និង​មាន​តួនាទី​បំលែង​ជីវជាតិ​ផ្សេងៗ​ដូចជា Niacin, វីតាមីន B6 និង វីតាមីន Folate ទៅ​ជា​ទម្រ​ង​មួយ​ប្រភេទ​ដែល​អាច​ប្រើ​ការ​បាន​។ បើសិន​ជា​អ្នក​កង្វះ​វីតាមីន Riboflavin អ្នក​ក៏​កង្វះ​ជីវជាតិ​ទាំងអស់​នេះ​ដែរ​។ ទឹក​ផ្សិត​សរ​ឆ្អិន​កន្លះ​ពែង​មាន​វីតាមីន Riboflavin ០,២​មី​លី​ក្រាម ឬ​ស្មើនឹង ១២​ភាគរយ​នៃ​តម្លៃ​ទទួលទាន​រាល់ថ្ងៃ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង