ជំងឺមហារីកសួតគឺជាជំងឺមួយដែលបណ្តាលឲ្យស្លាប់ញឹកញាប់បំផុតមួយក្នុងចំណោមជំងឺមហារីកជាច្រើនទៀត ហើយវាច្រើនតែមិនបង្ហាញអាការៈរបស់វាក្នុងដំណាក់កាលភ្លាមៗនោះទេ។ ហេតុដូច្នេះហើយទើប ការពិនិត្យរកមើលជំងឺមហារីកសួតគឺជារឿងសំខាន់បំផុត។ ខាងក្រោមនេះគឺជាព័ត៌មានបន្ថែមអំពីការពិនិត្យរកមើលជំងឺមហារីកសួត៖

  • ការពិនិត្យអាចជួយរកមើលជំងឺមហារីកសួតក្នុងដំណាក់កាលភ្លាមៗ ដែលវាជាពេលវេលាងាយស្រួលក្នុងការព្យាបាល
  • ការថត CT Scan ក្នុងកម្រិតទាប ប្រហែលជាអាចជួយបន្ថយឱកាសនៃការស្លាប់ដោយសារតែជំងឺមហារីកសួតបាន។ ដំណើរការណ៍រូបភាពវេជ្ជសាស្រ្តមួយនេះ គឺមានរូបច្រើនសន្លឹក ដោយតម្រូវឲ្យអ្នកគេងលើគ្រែរបស់វាដែលមានម៉ាស៊ីនរត់ថតជុំវិញខ្លួន
  • ការពិនិត្យរកមើលជំងឺមហារីកសួតមិនស័ក្តិសមសម្រាប់មនុស្សគ្រប់គ្នាទេ ប៉ុន្តែប្រហែលជាត្រូវបានណែនាំសម្រាប់អ្នកដែលប្រឈមខ្ពស់នឹងជំងឺនេះ៕