ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?
ឆ្នាំកុរ
ជិតចូលឆ្នាំចិន បុគ្គលដែលកើតក្នុងឆ្នាំកុរ នឹងអាចឡើងបានដល់ឋានៈធំ។ ជាពិសេស អ្នកក៏មានសង្ឃឹមអាចឈ្នះបានរង្វាន់ធំផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកមានលុយពេញដៃក្នុងការឆ្លងថ្ងៃចូលឆ្នាំចិនតែម្តង។
ឆ្នាំវក
ពេលដែលជិតដល់ចូលឆ្នាំចិន ឆ្នាំវក ខួរក្បាលនឹងបង្វិលលឿនណាស់ ដោយអាចរកឃើញកន្លែងដែលមានលុយច្រើន។ ជាពិសេស ក៏មានលាភច្រើនចូលផងដែរ ដោយធ្វើឲ្យទ្រព្យដែលចូលមកនឹងមិនតិចនោះទេ។
ឆ្នាំជូត
ជិតដល់ចូលឆ្នាំចិន ឆ្នាំជូត នឹងមិនជួបឧបសគ្គឡើយ ដោយអាចទទួលបានឋានៈធំ។ ជាពិសេស អ្នកក៏មានសង្ឃឹមខ្ពស់ក្នុងការក្លាយជាអ្នកមានផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នករស់នៅបានយ៉ាងសុខស្រួលខ្លាំង៕