ទោះបីជាមនុស្សភាគច្រើនប្រហែលជាមិនបានអោយឈ្មោះសត្វឃ្មុំជាសត្វគួរអោយស្រលាញ់របស់ពួកគេក៏ដោយ ក៏គួរតែដាក់ចិត្តដាក់កាយថ្លែងអំណរគុណចំពោះរោងចក្រផលិតទឹកឃ្មុំរបស់វាដែល ពួកវាតែង ខិតខំចំរាញ់ចេញពីផ្ការាប់រយមុខមកអោយយើងប្រើប្រាស់។

ថ្ងៃនេះនៅពេលអាហារមានជាតិស្ករពិបាកនឹងផ្តល់ថាមពល វានៅតែមានរបស់ពិសេសៗខ្លះទៀតដែរដែលនិយាយអំពីជាតិស្ករនៅក្នុងទឹកឃ្មុំសុទ្ធ។ វាមិនត្រឹមតែផ្តល់នូវរសជាតិដ៏ផ្អែមជាងស្ករយើងប្រើតែប៉ុណ្ណោះទេ តែភាពខាប់ដ៏អស្ចារ្យរបស់វាពិតជាសាកសមបំផុតសម្រាប់ការធ្វើទៅជានំខេក, នំស្រួយកញ្ចប់ និងនំបុ័ង។
សរុបសេចក្តីមក ទោះបីជាទឹកឃ្មុំផ្ទុកទៅដោយជាតិរ៉ែ និងវីតាមីន B ច្រើនក៏ដោយ ក៏វានៅតែមិនមានជីវជាតិច្រើនជាងស្ករដែលយើងញ៉ាំធម្មតាដែរ។ នេះដោយសារតែទឹកឃ្មុំមានអ្វីៗជាច្រើនដែលស្ករធម្មតាមិនមាន។ ការស្រាវជ្រាវបានអោយដឹងថា ទឹកឃ្មុំអាចបន្ថយអាការៈទល់លាមក, ធ្វើអោយរបួសឆាប់ជា, និងបង្ការការបង្ករោគ។ វេជ្ជបណ្ឌិត ភីធ័រ ម៉ូឡេន (Dr. Peter Molan, PhD) សាស្ត្រាចារ្យគីមីជីវសាស្ត្រ និងជានាយកខាងការស្រាវជ្រាវទឹកឃ្មុំនៅឯសាកលវិទ្យាល័យ Waikato ក្នុងទីក្រុង Hamilton ប្រទេសញ៉ូហ្សេឡេន ដែលបានសិក្សាអំពីសមាភាពរបស់ទឹកឃ្មុំដែលជួយអោយរបួសឆាប់ជារយៈពេលជាង ១៥ឆ្នាំ និយាយថា “មនុស្សមួយចំនួនបានហៅទឹកឃ្មុំថាវាថ្នាំជួយព្យាបាលរបួស”។
ធ្វើអោយរបួសឆាប់ជា
វេជ្ជបណ្ឌិត ម៉ូឡេន និយាយថា “តាំងពីសង្គ្រាមលោកលើកទីពីរមកម្ល៉េះ ដែលទឹកឃ្មុំត្រូវបានប្រើប្រាស់សម្រាប់ជួយអោយរបួសស្បែកឆាប់ជា”។ ជាមួយនឹងការណែនាំអោយប្រើថ្នាំអង់ទីបីយ៉ូទិចកាលពីឆ្នាំ ១៩៤០ ទឹកឃ្មុំត្រូវបានប្រើប្រាស់តាមកាបូបគ្រូពេទ្យ ហើយក៏យកទៅទុកនៅផ្ទះបាយវិញ។ ប៉ុន្តែថ្ងៃនេះ គ្រូពេទ្យមួយចំនួន កំពុងតែព្យាយាមយកវាមកប្រើជាថ្នាំពេទ្យវិញម្តង។
ទឹកឃ្មុំផ្ទុកទៅដោយធាតុផ្សំបីប្រភេទសម្រាបជួយព្យាបាលរបួស។ វេជ្ជបណ្ឌិត ម៉ូឡេន ពន្យល់ថា ដោយសារតែវាសម្បូរជាតិស្ករខ្ពស់បំផុត ដូច្នេះវាទៅស្រូបជាតិសំណើមនៅក្នុងរបួសក៏បានច្រើនដែរ ដែលជាហេតុធ្វើអោយបាក់តេរីពិបាកក្នុងការរស់នៅ។ លើសពីនេះទៅទៀត ទឹកឃ្មុំជាច្រើនផ្ទុកទៅដោយចំនួន Hydrogen Peroxide យ៉ាងច្រើន ដែលវាជាប្រភេទថ្នាំព្យាបាលដូចគ្នានឹងទឹកលាងរបួសដែរ។ ទីបំផុត ទឹកឃ្មុំមួយចំនួនដែលមានសារធាតុ Propolis អាចទៅសម្លាប់បាក់តេរីបាន។
ចំពោះការសិក្សាក្នុងមន្ទីរពិសោធន៍មួយ វេជ្ជបណ្ឌិត ម៉ូឡេន បានពិសោធន៍ទៅលើទឹកឃ្មុំលើថ្នាក់បាក់តេរីចំនួនប្រាំពីរប្រភេទខុសៗគ្នាដែលសុទ្ធសឹងតែជាអ្នកបង្ករោគលើរបួសជាញឹកញាប់។ គាត់និយាយថា “ការសម្លាប់បាក់តេរីទាំងប្រាំពីរប្រភេទនេះពិតជាមានប្រសិទ្ធិភាពខ្លាំងណាស់”។
រសជាតិផ្អែមរបស់វា
ដោយសារតែទឹកឃ្មុំអាចបញ្ឈប់ការបង្ករោគនៅខាងក្រៅរាងកាយបាន វាក៏អាចជួយរក្សារាងកាយខាងក្នុងអោយមានសុខភាពល្អបានដែរ។ ឧទាហរណ៍ ទឹកឃ្មុំមួយប្រភេទឈ្មោះថា Manuka ដែលត្រូវបានផលិតដោយឃ្មុំយកទឹកឃ្មុំពីផ្កាក្នុងប្រទេសញ៉ូហ្សេឡេន ត្រូវបានបង្ហាញថាជួយសម្លាប់បាក់តេរីដែលធ្វើអោយដំបៅក្រពះ។ ការសិក្សាដ៏តូចមួយអ្នកដែលមានដំបៅត្រូវបានអោយញ៉ាំទឹកឃ្មុំ Manuka មួយស្លាបព្រាបាយបួនដងក្នុងមួយថ្ងៃ។ វេជ្ជបណ្ឌិត ម៉ូឡេន និយាយថា “ទឹកឃ្មុំជួយបន្ថយរោគសញ្ញាជំងឺដំបៅរបស់ពួកគេបានគ្រប់ៗគ្នា”។
ទឹកឃ្មុំក៏បញ្ហាថាជួយព្យាបាលជំងឺរាគបានដែរ។ ក្មេងៗដែលមានជំងឺរាគអាចទទួលគ្រោះថ្នាក់ដោយសារតែបាត់បង់ជាតិទឹកច្រើនពីក្នុងខ្លួន និងទៅជាខ្សោះជាតិទឹក។ ដើម្បីបំពេញជាតិទឹក និងសារធាតុរ៉ែសំខាន់ៗឡើងវិញ គ្រូពេទ្យត្រូវការព្យាបាលជំងឺរាគដោយប្រើសូលុយស្យុកស្ករ។ ប៉ុន្តែសូលុយស្យុកទឹកឃ្មុំប្រហែលជាល្អជាងព្រោះវាមិនត្រឹមតែជួយបំបាត់ការខ្សោះជាតិទឹកនោះទេ តែវាអាចទៅសម្លាប់បាក់តេរីក្នុងពោះវៀនដែលវាជាបញ្ហាបង្កជំងឺដំបូងគេទៀតផង។ តាមពិត អ្នកស្រាវជ្រាវនៅឯសាកលវិទ្យាល័យ Natal ក្នុងប្រទេសអាហ្វ្រិកខាងត្បូនបានរកឃើញថា នៅពេលក្មេងមានជំងឺរាគដោយសារតែបាក់តេរី ហើយព្យាបាលដោយសូលុយស្យុងទឹកឃ្មុំ ឃើញថាពួកគេមានអាការៈធូរស្រាលជាមួយច្រើនជាងសូលុយស្យុងស្ករធម្មតា។
ទោះបីជាយ៉ាងណាក៏ដោយ ទឹកឃ្មុំមិនគួរណាអោយប្រើលើក្មេងអាយុតិចជាងមួយឆ្នាំឡើយ ព្រោះវាអាចបណ្តាលអោយមានជំងឺពុលអាហារធ្ងន់ធ្ងរមួយប្រភេទ ឈ្មោះថា Infant Botulism។
ទឹកឃ្មុំប្រហែលជាជួយទប់ស្កាត់ជំងឺទល់លាមកបានយ៉ាងល្អ ព្រោះវាផ្ទុកទៅដោយសារធាតុ Fructose យ៉ាងច្រើន ដែលជាជាតិស្ករម្យ៉ាងអាចចូលទៅដល់ពោះវៀនធំបាន។ វេជ្ជបណ្ឌិត ម៉ាវីន ស្គូស្ទើ (Dr. Marvin Schuster, MD) អ្នកស្រាវជ្រាវនៅឯមជ្ឈមណ្ឌល Marvin M. Schuster Digestive and Motility Disorders ក្នុង មជ្ឈមណ្ឌលវេជ្ជសាស្ត្រ Johns Hopkins Bayview ក្នុងទីក្រុង Baltimore ពន្យល់ថា នៅពេលបាក់តេរីក្នុងពោះវៀនចាប់ផ្តើមធ្វើដំណើរការធ្វើអោយវាទៅជាជាតិស្ករ ជាតិទឹកនឹងត្រូវបឺតចេញពីកោសិការចូលមកក្នុងពោះវៀន សម្រាប់ដើរតួជាថ្នាំបន្ទន់លាមកវិញតែម្តង។ម៉្យាងវិញទៀត ទឹកឃ្មុំមានជាតិ Fructose ខ្ពស់ជាងអាហារផ្សេងៗទៅទៀត៕