ការបង្ករោគ, ជំងឺមហារីក និង ជំងឺផ្សេងៗទៀត កើតមានបាន នៅពេលដែលដំណើរការ ប្រព័ន្ធភាពស៊ាំអ្នក ត្រូវបានចុះថយ មិនថាដោយសារតែវត្តមានរបស់ ពពួកអតិសុខុមកាយ ឬ ជាលទ្ធផល របស់ភាពចាស់ជរា ឬ កង្វះអាហារូបត្ថម្ភនោះទេ។
រាងកាយដែលមានកង្វះសារជាតិចិញ្ចឹមចាំបាច់ នឹងត្រូវការ នូវពេលវេលានៃការព្យាបាលយូរជាង បន្ទាប់ពីមានជំងឺណាមួយកើតមាន ហើយការបរិភោគ អាហារអោយបានគ្រប់គ្រាន់ ក៏អាចនឹងកាត់បន្ថយរយៈពេលនៃជំងឺបាន ពីព្រោះតែ ប្រព័ន្ធភាពសា៊ាំបានផ្តល់អោយរាងកាយ នូវវត្ថុធាតុដើម ដែលចាំបាច់ត្រូវការ ប្រើក្នុងការប្រយុទ្ធប្រឆាំងនឹង ការចម្លងរោគ ។
របបអាហារប្រចាំថ្ងៃ គឺអាចមានឥទ្ធិពលការពារប្រឆាំង នឹងជំងឺ និង កំណត់បានផងដែរនូវ បរិមាណ នៃការឈប់ជក់បារី, ផឹកស្រា និង ការកាត់បន្ថយស្ត្រេស ដែលវាពិតជាអាច រួមចំណែកបានយ៉ាងខ្លាំង ក្លាក្នុងការជួយ ជម្រុញដល់ការឆ្លើយតប នៃមុខងាររបស់ប្រព័ន្ធភាពសាំ។ ទម្លាប់រស់នៅប្រចាំថ្ងៃ ដែលផ្តល់ផលល្អចំពោះសុខភាព ដែលបូកផ្សំនូវកត្តានៃការបរិភោគអាហារផ្សេងៗគ្នា, ការហាត់ប្រាណ ជាទៀងទាត់ គឺសុទ្ធតែជាកត្តា ដែលនឹងកំណត់អោយរាងកាយ មានមុខងារប្រព្រឹត្តទៅបានល្អ។
អ្នកត្រួវចងចាំថា ដើម្បីទទួលបាននូវ របបអាហារដែលមានតុល្យភាព, ទម្លាប់រស់នៅប្រចាំថ្ងៃប្រកបដោយ សុខភាពល្អ និង ប្រព័ន្ធភាពសាំដែលមានមុខងារល្អ នោះអ្នកត្រូវតែ បរិភោគអាហារផ្សេងៗគ្នា ជាពិសេស គឺផលិតផលអាហារុក្ខជាតិ ( បន្លែ, គ្រាប់ធញ្ញជាតិ,ផ្លែឈើ), កាត់បន្ថយ ការបរិភោគនួវ ខ្លាញ់ដែលរលាយ (សាច់, ហ្វ្រូម៉ាស, សាច់ចិញ្ច្រាំ), ស្ករ, អំបិល និង ស្រា។ អ្នកត្រូវបរិភោគខ្លាញ់ត្រី យ៉ាងហោចណាស់ អោយបាន ២ដង ក្នុងមួយសប្តាហ៍, តែងតែផឹកនូវទឹកដោះគោដែលយកជាតិក្រែម ឬ ផលិតផលដែលធ្វើពី ទឹកដោះគោ ដែលមានខ្លាញ់ទាប,ប្រើផ្លែឈើ ជាបង្អែមលាងមាត់ និង ព្យាយាម កាត់បន្ថយនូវការប្រើប្រាស់ស្ករច្រើនជ្រុល។
ការផ្តាច់បារី និង ចូលរួមក្នុងសកម្មភាពរាងកាយ ជាទៀងទាត់ អាចជួយក្នុងការរក្សាបាននូវ ទម្ងន់រាងកាយបានល្អត្រឹមត្រូវ និង ជម្រុញអោយប្រព័ន្ធ ភាពស៊ាំ មានមុខងារល្អ។ អ្នកត្រូវ ទទួលយកកម្រិតកាឡូរី អោយបានទៅតាមតម្រូវការ របស់ខ្លួនអ្នក ដូច្នេះទើបអ្នកអាច រក្សាបាននួវ តុល្យភាពរវាង ការទទួលយក និង សកម្មភាពនៃការប្រើប្រាស់។
ខាងក្រោមនេះ គឺជាអាហារ ១០ប្រភេទដែលអាចជួយជម្រុញអោយប្រព័ន្ធភាពសាំអ្នក មានដំណើរការ បានល្អ ៖
១. សាច់ក្រហម គឺជាប្រភពដ៏សម្បូរ នៃសារជាតិប្រូតេអ៊ីន និង ជាតិរ៉ែ ( មានដូចជា ជាតិដែក,ស័ង្កសី, selenium, chromium) ដែលវាជាតម្រូវការសម្រាប់ប្រព័ន្ធភាពសាំ ក្នុងការធ្វើទៅបាន អោយកាន់តែមាន ប្រសិទ្ធិភាព។ ការបរិភោគនូវសាច់ក្រហម ក្នុងបរិមាណគ្រប់គ្រាន់ នឹងជួយអ្នក ក្នុងការធ្វើអោយ ប្រព័ន្ធភាពស៊ាំរឹងមាំ និង ជួយព្យាបាលអោយរាងកាយអ្នក ឆាប់ជាសះស្បើយបានពីជំងឺ តាមដែលគេបានចាត់ទុកថា ជាតិប្រូតេអ៊ីន ជាអ្នកជួយរាំងខ្ទប់នូវការ លូតលាស់របស់ពពួកអតិសុខុម ប្រាណ ។
២. ស៊ុត គឺជាប្រភពនៃ ប្រូតេអ៊ីនដែលមានគុណភាពខ្ពស់ ( ជាមួយនឹង អាមីណូអាស៊ីតសំខាន់ៗ ទាំង ៨យ៉ាង), វីតាមីន ប្រឆាំងនឹងសមាសធាតុប្រតិកម្មអុកស៊ីត ( មានវីតាមីន A និង D) និង ជាតិរ៉ែ ( ដែក,ស័ង្កសី និង selenium) ។ នៅក្នុងករណី ដែលមានការបង្ករោគ ការបាត់បង់នូវជាតិប្រូតេអ៊ីន ដ៏ខ្លាំងក្លា នឹងអាចត្រូវប៉ះប៉ូវបានមកវិញ ប្រសិនបើរបបអាហាររបស់អ្នកមានបញ្ចូលនូវពពួកស៊ុតសត្វ ។
៣. ម្ទេសប្លោក, ការ៉ុត គឺសម្បូរទៅដោយសារជាតិ beta- carotene, phytonutrient ជាមួយនឹង សមាសធាតុ ប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលការពារកោសិកា ប្រឆាំងនឹង បម្រែបម្រួលអាក្រក់ ដែលបណ្តាលមកពី រ៉ាឌីកាល់សេរី។ Provitamin A ជម្រុញដល់ ផលិតផលនៃអង់ទីករ ។
៤. ផ្លែគីវី គឺជាប្រភពដ៏សម្បូរបំផុតនៃ វីតាមីន C និង មានសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត និង បង្កើននូវ ការប្រឆាំងតបនឹងជំងឺ។
៥. ផលិតផលដែលធ្វើពីទឹកដោះគោ និង ទឹកយ៉ាអួ ក៏អាចជួយ ជម្រុញអោយប្រព័ន្ធភាពសាំ មានដំណើរការបានល្អ និង ឆ្លើយតបបានល្អ ចំពោះពពួកបាក់តេរី និង មេរោគផ្សេងៗជាច្រើន ។
៦. ខ្លាញ់ត្រីដែលមាន ប្រភពពីសាច់ត្រី គឺសម្បូរទៅដោយ អាស៊ីតខ្លាញ់អូមេហ្គា ៣ ដែលមានប្រសិទ្ធភាព ក្នុងការប្រឆាំងនឹងការរលាក។ ពួកវាអាចកាត់បន្ថយ ការរលាកក្នុងកម្រិតស្រួចស្រាវ និង ជម្រុញដល់ ដំណើរការ របស់ប្រព័ន្ធភាពសាំ ដែលមានចាំបាច់ ក្នុងការការពារ ប្រឆាំងនឹងជំងឺ។
៧.តែបៃតង មានផ្ទុកសារជាតិ L-theanine ដែលវាអាច បង្កើននូវកម្រិតសកម្មភាពនៃប្រព័ន្ធភាពសាំ បានដល់ ៥ដង ។ ការបង្កើតរបស់កោសិកាគ្រាប់ឈាមស ដែលជាសារធាតុសកម្ម ក្នុងការ បង្កើននូវ ការ ប្រយុទ្ធប្រឆាំង នឹងបាក់តេរី,វីរុស និង ប៉ារ៉ាស៊ីត ។
៨. គ្រាប់ផ្កាឈូករ័ត្ន មានផ្ទុក អូមេហ្គា ៦ ដែលជាអាស៊ីតខ្លាញ់ដែលសំខាន់ , វីតាមីន E និង ប្រូតេអ៊ីន ដែលជម្រុញដល់ប្រព័ន្ធភាពសាំ ដោយការបង្កើននួវ ប្រសិទ្ធិភាពនៃការរាំងខ្ទប់ពពួកបាក់តេរី។
៩. ផ្លែស្ត្របឺរី និង ប្រភេទផ្លែបឺរីផ្សេងៗទៀត ក្រៅពីវាមានផ្ទុកនូវសារជាតិវីតាមីន C នៅក្នុងរចនាសម្ព័ន្ធ របស់វា វាកមានផ្ទុកផងដែរនូវ phytonutrients ដែលនឹង ជួយបង្កើនដល់ ថាមពលរបស់សមាសធាតុ ប្រឆាំងនឹងប្រតិកម្មអុកស៊ីត ដែលវានឹងធ្វើអោយប្រព័ន្ធភាពសាំអ្នក កាន់តែរឹងមាំបាន។
១០. ខ្ទឹមស និង ខ្ទឹមបារាំង មានផ្ទុកនូវ សមាសធាតុ ស្ពាន់ធ័រ ដែលនឹងជម្រុញដល់ សកម្មភាពរបស់ កោសិកា និង បង្កើននូវ ការឆ្លើយតបប្រឆាំងនឹងជំងឺ។ ខ្ទឹមស និង ខ្ទឹមបារាំង មានផ្ទុកសមាសធាតុ ប្រឆាំងនឹងវីរុស, មេរោគផ្សិត និង បាក់តេរី ដូចជាសារជាតិ allicin ដែលអាចនឹង កាត់បន្ថយកម្រិតនៃ ការប្រឈមទៅនឹងការបង្ករោគផ្សេងៗ ៕