​លើក​ក្រោយ​ពេល​អ្នក​មាន​ជំងឺ​ផ្តាសាយ​សូម​នឹក​ដល់​ស៊ុប​មាន់​។​

​ការសិក្សា​មួយ​ទៅលើ​ស៊ុប​មាន់​ត្រូវបាន​ធ្វើឡើង​នៅក្នុង​ឆ្នាំ ១៩៧៨ ដោយ​អ្នកឯកទេស​ខាង​ជំងឺ​សួត​បី​រូប​ដែល​មកពី​មជ្ឈមណ្ឌល​វេជ្ជ​ស​ស្ត្រ Mount Sinai ក្នុង​រដ្ឋ​ផ្លរ​រី​ដា​។ ពួកគេ​បាន​ផ្តល់អោយ​អ្នក​ដែល​មាន​ជំងឺ​ផ្តាសាយ​ចំនួន ១៩​នាក់ ផឹកទឹក​ស៊ុប​មាន់​, ទឹ​កក្តៅ និង​ទឹក​ត្រជាក់​។ បន្ទាប់មក ពួកគេ​វាស់​អំពី​កម្រិត​លំហូរ​របស់​សម្បោ​រ និង​ខ្យល់​របស់​ច្រមុះ​អ្នកជំងឺ​។ ជា​លទ្ធផល​ឃើញថា ស៊ុប​មាន់​អាច​សម្រួល​ដល់​អាការៈ​តឹង​ច្រមុះ​បានល្អ​ជាង​ទឹ​កក្តៅ និង​ទឹក​ត្រជាក់​។​


 
​អ្នកស្រាវជ្រាវ​បញ្ជាក់ថា ស៊ុប​មាន់​ប្រហែល​ជា​ជួយ​បន្ថយ​រោគសញ្ញា​ជំងឺ​ផ្តាសាយ​បាន​ខ្លះ​ដោយសារ​តែ​ឥទ្ធិពល​នៃ​ភាព​ក្តៅ​របស់​វា “​បង្កើន​សន្ទុះ​សម្បោរ​ក្នុង​ច្រមុះ​”​។ ម្យ៉ាងវិញទៀត វា​ជួយ​អោយ​ការដកដង្ហើម​តាម​ច្រមុះ​មាន​សភាព​ល្អប្រសើរ តាមរយៈ​បន្ថយ​ពេលវេលា​របស់​មេរោគ​ផ្តាសាយ​បង្ក​ជំងឺ​ក្នុង​ច្រមុះ និង​ជួយ​អោយ​ជំងឺ​ឆាប់​ជា​វិញ​លឿន​។​

 
​ដូច្នេះ​ហេតុ​អ្វី​បានជា​ទឹក​ក្តៅមិនអាច​បំពេញមុខ​ងារប​ន្ថ​យ​អាការៈ​ផ្តាសាយ​ដូច​ស៊ុប​មាន់​អញ្ជឹង​? អ្នកស្រាវជ្រាវ​បាន​រៀបរាប់ថា អាថ៌កំបាំង​របស់​ស៊ុប​មាន់​ប្រហែលជា​មាន​នៅក្នុង​ក្លិន​ដ៏​ឈ្ងុយ និង​រស់ជាតិ​របស់​វា ដែល​ជា​ហេតុ​ជួយ​បន្ថយ​សារធាតុ​ដើម្បី​បង្កើន​សន្ទុះ​សម្បោរ​ក្នុង​ច្រមុះ​។ ទោះបីជា​យ៉ាងណា​ក៏ដោយ សារធាតុ​ដែល​ជួយ​បង្កើន​សន្ទុះ​នេះ​នៅតែ​ជា​អាថ​កំបាំង​នៅឡើយ​ទេ​។​

 
​ថ្មីៗ​នេះ​វេជ្ជបណ្ឌិត ស្ទេ​ហ្វេន រ៉េ​ណាដ (Dr. Stephen Rennard, MD) សាស្ត្រាចារ្យ​ក្នុង​នាយកដ្ឋាន​ជំងឺ​ទូទៅ​នៅ​ឯ​សាកលវិទ្យាល័យ​នៃ​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ Nebraska  បាន​សាក​ញ៉ាំ​ស៊ុប​មាន់​ដែល​ធ្វើឡើង​ដោយ​ស្នាដៃ​ប្រពន្ធ​របស់​គាត់ ហើយ​បាន​រកឃើញថា ស៊ុប​នេះ​អាច​បន្ថយ​សកម្មភាពរ​បស់ Neutrophil ដែល​ជា​កោសិការ​គ្រាប់​ឈាមស ងាយ​បង្ក​អោយ​មាន​ការ​រលាក និង​ប្រហែលជា​អ្នក​ធ្វើ​អោយ​កើតជា​រោគសញ្ញា​ជំងឺ​ផ្តាសាយ​ដូច​ករណី​ជំងឺ​រលាក​ផ្លូវដង្ហើម និង​មាន​ស្លេស​ច្រើន​។​

 
​អ្នកស្រាវជ្រាវ​ក៏​សង្ស័យថា ថាមពល​របស់​ស៊ុប​មាន់​គឺ​នៅក្នុង​សាច់មាន់​នោះ​តែម្តង​។ វេជ្ជបណ្ឌិត អ៊ី​វីន ហ្សី​ម៉េន (Dr. Irwin Ziment, MD) សាស្ត្រាចារ្យ​នៅ​ឯ​សាកលវិទ្យាល័យ កាលីហ្វ័​រញ៉ា ក្នុង​រដ្ឋ​ឡូអេ​ន​ជេ​ឡេស និយាយថា សាច់​មាន់​ជា​ប្រភព​នៃ​អាស៊ីតអាមីណេ​ពី​ធម្មជាតិ​ឈ្មោះថា Cysteine ដែល​ជា​សារធាតុ​គីមី​ម្យ៉ាង​មាន​សភាព​ដូចគ្នា​នឹង​ថ្នាំ Acetylcysteine ដែរ​។​


​ថ្មីៗ​នេះ​វេជ្ជបណ្ឌិត រ៉េ​ណាដ បាន​ផ្តល់​ជា​យោបល​ទៅ​កាន់​ក្រុម​បណ្ឌិត​អាមេរិក​នៃ​គ្រូពេទ្យ​ប្រចាំ​គ្រួសារ ព្រមទាំង​រកឃើញថា ៨៧​ភាគរយៈ​នៃ​ពួកគេ​ទាំងនោះ​យល់ព្រម​ថា ការបង្កើន​ការ​ទទួលទាន​ជាតិ​ទឹក​គឺជា​រឿង​សំខាន់​សម្រាប់​អ្នកជំងឺ​ផ្តាសាយ​។ គ្រូពេទ្យ​ព្យាបាល​ប្រចាំ​គ្រួសារ​ពីរ​នាក់​ក្នុងចំណោម​បី​យល់ព្រម​ថា ការ​ញ៉ាំ​ទឹក​ស៊ុប​មាន់​គឺជា​មធ្យោបាយ​ដ៏​មាន​ប្រសិទ្ធភាព​មួយ​ក្នុង​ការបង្កើន​ការ​ញ៉ាំ​ទឹក ហើយ​ការ​ញ៉ាំ​ទឹក​ធម្មតា​គឺ​ជា​ករណី​ទី​ពីរ​ទេ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង