មានបុរសមួយចំនួនពុំមានវិធីសាស្ត្រក្នុងការបង្ហាញពីអារម្មណ៍ និងក្តីស្រឡាញ់ទៅដល់មនុស្សស្រីដែលពួកគេស្រឡាញ់ ហើយដោយសារភាពខ្សោយខាងបញ្ហានេះ ធ្វើឪ្យពួកគេបាត់បង់អ្នកជាទីស្រឡាញ់។ មួយចំនួនក៍ពុំបានដឹងថា ត្រូវចាប់ផ្តើមបង្ហាញក្តីស្រឡាញ់ដល់មនុស្សស្រីដោយរបៀបណា ។

ដូច្នេះដើម្បីកុំឪ្យមនុស្សស្រីដែលអ្នកស្រឡាញ់មើលរំលងរូបអ្នកបាន នេះជាពេលវេលាដែលអ្នកត្រូវចាប់ផ្តើមជំនាញចែចង់។
ខាងក្រោមនេះ នេះវិធីខ្លះក្នុងការលួងលោម និងប្រើប្រាស់ការទាក់ទាញ ដើម្បីបង្ហាញពីថាអ្នកកំពុងស្រឡាញ់នាង។
១. សំដែងចេញនូវការចាប់អារម្មណ៍
ជាការពិតណាស់ ដើម្បីឪ្យមនុស្សស្រីម្នាក់ដែលអ្នកស្រឡាញ់បានមកក្នុងដៃ ជាដំបូងអ្នកត្រូវបង្ហាញពីការចាប់អារម្មណ៍ចំពោះនាង។ ឧទាហរណ៍ តើត្រូវធ្វើយ៉ាងណាដើម្បីឪ្យនាងដឹងថាអ្នកកំពុងតែចូលចិត្តនាង? ការនិយាយលេងសើច
ជាមនុស្សស្រីដែលអ្នកកំពុងចាប់អារម្មណ៍គឺជាពិធីមួយដែលបង្ហាញអំពីអារម្មណ៍របស់អ្នក។
ក្នុងដំណាក់កាលដែលអ្នកកំពុងចែចង់នាង អ្នកត្រូវបង្ហាញពីការយកចិត្តទុកដាក់ ដោយការនិយាយសួរពីនេះ សួរពីនោះអំពីនាង ដើម្បីឪ្យនាងបានទទួលតម្រុយពីអ្នកខ្លះៗ។ អ្នកត្រូវបង្ហាញការចាប់អារម្មណ៍នេះម្តងបន្តិចៗ ប៉ុន្តែប្រសិនជាអ្នកធ្វើវាយ៉ាងតក់ក្រហលពេក វានឹងអាចឪ្យនាងគិតថា អ្នកកំពុងបោកប្រាស់ ឬក៍ចង់បានអ្វីមួយពីនាង។ និយាយរួមវាជាដំណាក់កាលត្រូវការពេលវេលា។
២. ផ្តោតការយកចិត្តទុកដាក់ជាមុន
ក្នុងដំណាក់កាលនេះ អ្នកត្រូវធ្វើការយកចិត្តទុកដាក់លើនារី ដែលអ្នកកំពុងតាមជាមុនបន្តិច ប៉ុន្តែកុំនិយាយឡប់ឡែច្រើនជាមូយនាង ព្រោះបណ្តាលឪ្យនាងធុញ និងអាក់អនចិត្ត។ ផ្ទុយទៅវិញអ្នកគួរតែនិយាយលើកសរសើរអំពីអ្វីដែលនាងបានធ្វើ និងធ្វើការបញ្ជូលចំណាប់អារម្មណ៍របស់អ្នកផងដែរ។ ឧហរណ៍ពេល (ធីតា) ឈរនៅក្បែរ អ្នកមានកំលាំងចិត្ត ។ល។
ប្រសិនជាអ្នកកំពុងជជែកគ្នាលេងជាមួយមនុស្សច្រើន ហើយមាននាងស្ថិតនៅទីនោះដែរ អ្នកអាចនិយាយជាមួយអ្នកទាំងនោះធម្មតា ប៉ុន្តែមិនត្រូវនិយាយ ចែចង់ ឬបោះសំដីទៅគេទេក្រៅតែពីនាង។
៣. ប៉ះនាង
ប្រសិនជាមានឱកាស អ្នកត្រូវធ្វើការទំនាក់ទំនងដោយធ្វើការប៉ះនាងឪ្យបានច្រើន ដូចជាចាប់ដៃ ជាដើម ពីព្រោះនេះជាវិធីមួយដ៍ល្អដើម្បីធ្វើឪ្យនាងដឹងថា អ្នកកំពុងចូលចិត្តនាង។ ក្រៅពីការប៉ះនាងលើកន្លែងដែលសមរម្យ អ្នកក៍គួរតែព្យាយាមនៅក្បែងនាងឪ្យបានច្រើនជាងធម្មតា ព្រោះវាអាចធ្វើឪ្យនាងមានអារម្មណ៍ថា នាងកំពុងមានអ្នកយកចិត្តទុកដាក់ដ៍ល្អម្នាក់នៅក្បែរ។ ព្យាយាមប៉ះនាងឪ្យបានច្រើនតាមតែអាចធ្វើបាន ហើយប្រសិនជាមិនយកដៃចេញពីដៃរបស់អ្នកទេ វាអាចបង្ហាញបានថានាងប្រហែលជាក៍កំពុងចូលចិត្តអ្នក ហើយអ្នកក៍នឹងអាចឈានជិតដល់គោលដៅដែរ។
៤. ធ្វើឪ្យនាងសើចឪ្យបានច្រើន
ការធ្វើឪ្យនារីម្នាក់ដែលអ្នកកំពុងតែចាប់អារម្មណ៍សើចឪ្យបានច្រើន ជាវិធីមួយដែលឆាប់ធ្វើឪ្យនាងយល់ពីអារម្មណ៍របស់អ្នក។
ប្រសិនជាអ្នកមានរូបរាងមិនសូវសង្ហាទេ វិធីនេះជាជំនួយសំរាប់បន្ថែមលើរូបរាងរបស់អ្នក ពីព្រោះនារីមួយចំនួនចូលចិត្តបុរសបែបនេះ។ ជាមួយនឹងការធ្វើឪ្យនាងមានភាពរីករាយនេះដែរ អ្នកក៍ពុំគួរនិយាយបញ្ហានយោបាយ ឬក៍សាសនារហូតដល់អ្នកបានយល់ដឹងអំពីនាងច្រើន។
ការធ្វើឪ្យនាងសើចសប្បាយគឺជាវិធីចែចង់មួយដែលបង្ហាញពីការចូលចិត្តរបស់អ្នកលើរូបនាង ប៉ុន្តែអ្នកមិនគួរតែចាប់ចំនុចខ្សោយយើងការស្លៀកពាក់ ឬលើដងខ្លួនរបស់នាងយកមកនិយាយលេងសើចនោះទេ។
៥. សួរសំនួរ រួចព្យាយាមចង់ចាំ
វិធីសាស្ត្រមួយទៀតដែលល្អ សំរាប់បង្ហាញពីការចាប់អារម្មណ៍របស់អ្នកទៅលើនាងគឺការសួរសំនួរអំពីនាង រួចព្យាយាមចង់ចាំចំលើយ។ ឧទាហរណ៍សួរអំពីចំណង់ចំណូលចិត្ត ម្ហូបអាហារ សៀវភៅដែលនាងចូលចិត្តអាន តារាចំរៀង ទីកន្លែងដែលចូលចិត្តទៅ ចូលចិត្តសត្វអ្វី … ជាពិសេសត្រូវចង់ចាំថ្ងៃខួបកំណើតរបស់នាង។ ប្រសិនជាមានឱកាស អ្នកគួរតែនិយាយជជែកលេងជាមួយនាងឪ្យបានច្រើន តាមរយះទូរសព្ទ ព្រោះការនិយាយទល់មុខគ្នាធ្វើឪ្យនាងមួយចំនួនមានការខ្មាស់អៀន នៅពេលដែលពួកគេពុំសូវស្គាល់បុរសទាំងនោះច្បាស់លាស់។
អ្នកខ្លួនឯងត្រូវបានកដថា សំនួរដែលអ្នកបានសួរគឹវាមិនមានភាពច្រំដែលទេ ហើយប្រសិនជាអ្នកសួរសំនួរដដែល
ចំលើយដែលនឹងអាចបានត្រឡប់មកវិញគឺ ខ្ញុំធ្លាប់ឆ្លើយរួចម្តងមកហើយ។
កត្តានេះក៍អាចជាបញ្ហាធ្វើឪ្យនាងធុញទ្រាន់ទៅវិញទេ។ សរុបសេចក្តីមក ប្រសិនជាអ្នកអនុវត្តន៍ការណែនាំទាំងប៉ុន្មានខាងលើ នាងនឹងមិនអាចមើលរំលងអ្នកឡើង៕