ឆ្លងទៅតាមការស្ទង់មតិដោយការចោទជាសំនួរសួរទៅកាន់តែស្ត្រីដែលជាមិត្តអ្នកអានជាច្រើនថា “តើអ្នកចង់រៀបការដែរទេ?

ពេលនោះ ក្នុងចំនោមស្ត្រីចំនួន ១០៥នាក់ផ្តល់ជាចម្លើយបីផ្សេងៗគ្នា៖
· ៤៥ភាគរយត្រូវការរៀបការ
· ៤៥ភាគរយមិនចង់រៀបការ
· ១០ភាគរយមិនទាន់សម្រេចចិត្ត
ក្នុងចំនោមស្ត្រី៤៥ភាគរយដែលមិនទាន់គិតអំពីចំណងអាពាហ៍ពិពាហ៍សុទ្ធតែមានហេតុផលរបស់ពួកគេទាំងអស់ដូចជា៖
ចង់មានសេរីភាព
នេះគឺជាហេតុផលដែលស្ត្រីគ្រប់រូបតែងតែលើកមក ហើយវាក៏ហាក់ដូចជាស្ត្រីជាច្រើនពេញចិត្តនឹងជីវិតរស់នៅប្រកបដោយគ្មានការគ្រប់គ្រងពីអ្នកដទៃដែឬ។
អាណេ (Anne) មកពីរដ្ឋឡូអេជេឡេស និយាយថា “ចាប់តាំងពីខ្ញុំក្លាយជាស្ត្រីមេម៉ាយជាលើកទីពីរមក គឺរយៈពេល ១២ឆ្នាំទៅហើយ ខ្ញុំបានសិក្សាពីរបៀបធ្វើយ៉ាងណាអោយខ្លួនឯងមានសេរីភាពក្នុងគ្រាដំបូងនៃជីវិតរបស់ខ្ញុំ ហើយខ្ញុំពិតជាពេញចិត្តវាណាស់។ ខ្ញុំមានមោទនៈភាពណាស់ដែលខ្ញុំអាចថែរក្សាខ្លួនឯងបាន។ ខ្ញុំធ្លាប់ជាមនុស្សដែលរស់នៅត្រូវតែពឹងផ្អែកលើអ្នកដទៃជានិច្ចជាពិសេសពេលដែលខ្ញុំរៀបការជាលើកដំបូង”។
ជីនី (Ginny) និយាយថា “ខ្ញុំមិនដែលលះបង់ចោលសេរីភាពរបស់ខ្ញុំដើម្បីធ្វើអ្វីផ្សេងទៀតដែលខ្ញុំចង់ធ្វើដើម្បីអារម្មណ៍អ្នកដទៃឡើយ។ កន្លែដែលខ្ញុំរស់នៅមានរឿងរ៉ាវច្រើនណាស់ដែលតម្រូវអោយខ្ញុំធ្វើ ហើយអ្នកក៏មិនចាំបាច់ផ្តោតអារម្មណ៍ទៅលើក្រុមហ៊ុនដែលខាងប្រុសកំពុងតែធ្វើ ឬត្រូវការអ្នកដែរ”។
បេត (Bette) មកពី New Orleans និយាយថា “ខ្ញុំមិនត្រូវការនរណាម្នាក់ដើម្បីមកមើលថែខ្ញុំឡើយ។ ខ្ញុំក៏ជាមនុស្សម្នាក់ទទួលបានជោគជ័យលើការងារ, មុខរបប, មានផ្ទះខ្លួនឯងនៅ ឬគ្រួសារមួយដែរ។ ខ្ញុំពេញចិត្តចំពោះជីវិតឯកជន, សេរីភាព, បុគ្គលិកលក្ខណៈ និងសេរីភាពនៃការចាយវាយរបស់ខ្ញុំ ហើយក៏មិនដែលមើលឃើញប្រយោជន៍អ្វីទាំងអស់ពីអ្នកដទៃក្រៅពីទំនាក់ទំនងមិត្តភាពដ៏ល្អនោះឡើយ”។
ពេលវេលានៅម្នាក់ឯង
ស្ត្រីមួយចំនួនច្រើនតែលើកទឹកចិត្តអោយស្រលាញ់នូវជីវិតរស់នៅរបស់ខ្លួនឯងដោយខ្លួនឯងផ្ទាល់តែម្តង់។
ហ្វ្រានស៊ីសស្កា (Francesca) សរសេរថា “ខ្ញុំពិតជាមិនចង់រស់នៅជាមួយអ្នកដទៃ ឬជិវិតរៀបការនោះទេ។ ខ្ញុំចូលចិត្តរស់នៅតែម្នាក់ឯង។ ខ្ញុំពេញចិត្តរស់នីជាមួយសង្សាររបស់ខ្ញុំរយៈពេលតែមួយថ្ងៃ ឬពីរថ្ងៃនៅពេលដែលគាត់នៅជាមួយខ្ញុំ ហើយខ្ញុំក៏នៅតែចង់រស់នៅក្នុជិវិតឯកជនរបស់ខ្ញុំដដែល”។
ស្ត្រីម្នាក់ទៀតបានបន្ថែមថា “ខ្ញុំបានរៀបការរយៈពេល ២៣ឆ្នាំហើយ ហើយខ្ញុំក៏មិនដែលមានគំនិតចង់ទៅរស់នៅជាមួយគ្នាទៀតដែរ។ ខ្ញុំចូលចិត្តសេរីភាព, ឯករាជ និងភាពដែលអាចបត់បែនបានចំពោះជីវិតរស់នៅតែឯងរបស់ខ្ញុំ”។
ហ្វីលីស (Phyliss) និយាយថា “ខ្ញុំធ្លាប់រស់នៅតែម្នាក់ឯងរយៈពេល ១១ឆ្នាំ ហើយទីបំផុតខ្ញុំក៏អាចទាញយកជីវិតផ្ទាល់ខ្លួនរបស់ខ្ញុំបានតែម្តង។ កាលពីមុនខ្ញុំមានបំណង់ចង់អោយប្តីខ្ញុំនេះចាក់ចេញពីខ្ញុំអោយបានយូរ ព្រោះតែខ្ញុំមានរឿងរ៉ាវច្រើនណាស់ដែលត្រូវធ្វើ។ ចូរធ្វើអារម្មណ៍អោយបានល្អដើម្បីក្លាយជាមនុស្សម្នាក់ដែលមិនមែនជាប្រពន្ធ ឬម្តាយរបស់គេ”។
ធ្លាប់រៀបការពីមុនរួចហើយ
ការដែលធ្លាប់មានបទពិសោធន៍ពីមុនៗមក សុទ្ធតែបន្សល់ទុកនូវស្នាក់ស្នាមដែលធ្វើអោយស្ត្រីជាច្រើនមិនចង់ប្រព្រឹត្តិវាបន្តទៀត ជាពិសេសការរៀបការនេះតែម្តង។
អាន (Ann) និយាយថា “វាលែងមានការរៀបការណាដែលធ្វើអោយខ្ញុំពេញចិត្តទៀតហើយ ក្រៅពីរំខានដល់សេចក្តីសុខរបស់ខ្ញុំ”។
លីនដា (Linda)ដែលមកពីរដ្ឋកូឡូរាដូ ហើយក៏ជាស្ត្រីដែលមិនធ្លាប់រៀបការសោះនិយាយថា “មិត្តភក្តិស្រីៗរបស់ខ្ញុំភាគច្រើនប្រាប់ខ្ញុំថា ខ្ញុំកំពុងតែធ្វើរឿងដែលត្រឹមត្រូវហើយ។ ពួគេបានព្យាយាមនូវកិច្ចចាប់ផ្តើម ហើយក៏ព្យាយាមដើម្បីលែងលះគ្នាដែរ”៕