ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីទម្លាប់ដែលអ្នកមិនគួរធ្វើ ដើម្បីការពារជំងឺទឹកនោមផ្អែម។ តើមានអ្វីខ្លះទៅ? (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)
- អ្នកគួរតែឈប់ជក់បារី និងញ៉ាំស្រា ព្រោះសារធាតុពុលដែលមានក្នុងបារី អាចធ្វើឲ្យឈាមអ្នកប្រែជាស្អិត ដោយអាចធ្វើឲ្យអ្នកងាយកើតជំងឺទឹកនោមផ្អែមបាន។ ដូចនេះ មិនថាពិបាកបញ្ឈប់យ៉ាងណាទេ អ្នកគួរតែផ្តាច់ចោល ទើបល្អចំពោះសុខភាពរបស់អ្នក។
- អ្នកគួរតែឧស្សាហ៍វាស់ជាតិស្ករក្នុងរាងកាយអ្នក ទើបអ្នកអាចការពារជំងឺទឹកនោមផ្អែមមិនឲ្យកើតឡើងលើខ្លួនអ្នក។ ជាពិសេស អាចព្យាបាលបានទាន់ពេលវេលាទៀតផង។
- អ្នកគួរតែហាត់ប្រាណឲ្យបានច្រើន ព្រោះការហាត់ប្រាណនេះ អាចជួយធ្វើឲ្យជាតិស្ករក្នុងរាងកាយអ្នកនឹងនរ។ ដូចនេះ អ្នកនឹងមិនងាយប្រឈមមុខនឹងជំងឺទឹកនោមផ្អែមក្នុងវ័យក្មេងឡើយ។
- នៅពេលដែលអ្នកធាត់ខ្លាំងពេក ក៏ងាយកើតមានជំងឺទឹកនោមផ្អែមនេះដែរ។ ដូចនេះ អ្នកគួរតែកាត់បបន្ថយក្នុងការពិសារអាហារផ្សេងៗ ទើបអាចការពារអ្នកពីជំងឺទឹកនោមផ្អែមបាន។
- អ្នកគួរតែបរិភោគបន្លែ និងផ្លែឈើស្រស់ៗដែលមានជាតិស្ករទាប ដើម្បីជួយការពារអ្នកមិនឲ្យប្រទះនឹងជំងឺទឹកនោមផ្អែមមួយនេះ។ ដូចនេះ អ្នកអាចធ្វើតាមវិធីសាស្ត្រខាងលើ ដើម្បីមិនប្រឈមមុខនឹងជំងឺទឹកនោមផ្អែម៕ (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)