ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ប្តីប្រពន្ធឆ្នាំខាងលើ។ តើមានអ្វីខ្លះទៅ?

ឆ្នាំច និងមមី

ប្តីប្រពន្ធឆ្នាំ២នេះ គឺអាចរងទុក្ខគ្រប់បែបយ៉ាង ថែមទាំងអាចទ្រាំនឹងភាពលំបាក។ ជាពិសេស ក៏ជាបុគ្គលដែលពូកែរកលុយផងដែរ។ ជាហេតុដែលធ្វើឲ្យអ្នកក្រមិនយូរទេ នឹងអាចទទួលបានទ្រព្យធំចូលមក ឲ្យអ្នកទាំងពីរអាចរស់នៅសោយសុខបានយូរ។

ឆ្នាំថោះ និងកុរ

បុគ្គលឆ្នាំពីរនេះ បើបានរៀបការជាមួយគ្នា នឹងមានចិត្តម៉ត់ចត់ដូចគ្នា។ អ្នកទាំងពីរនេះ អាចខ្វះលុយមួយរយៈ ប៉ុន្តែរៀបការជាមួយគ្នាមិនយូរទេ នឹងអាចរកមកវិញបានយ៉ាងច្រើន ព្រោះលាភល្អតែងនៅជិតខ្លួនអ្នក។ ដូចនេះ ពេលដែលអ្នកមានវិញ នឹងអាចយូរតែម្តង។

ឆ្នាំរោង និងម្សាញ់

ឆ្នាំទាំងពីរនេះបើបានរៀបការជាមួយគ្នា ក្រត្រឹម៣ឆ្នាំ ប៉ុន្តែបើសិនជាក្លាយជាអ្នកមានវិញ នឹងអាចរក្សាបានរហូតដល់៣០ឆ្នាំ។ ដូចនេះ អ្នកគួរតែព្យាយាម និងពុះពារឲ្យបានប៉ុន្មានឆ្នាំដំបូង ទើបអ្នកអាចទទួលបានទ្រព្យធំក្នុងពេលក្រោយ ដែលធ្វើឲ្យជីវភាពអ្នកប្រសើរឡើង៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង