ខាងក្រោមនេះ Health.com.khនឹងបង្ហាញអ្នកពីអាហារដែលអ្នកម្តាយគួរតែញ៉ាំក្រោយសម្រាលកូនរួច ដើម្បីមានទឹកដោះគ្រប់គ្រាន់ ព្រមទាំងឆាប់ជាមុខរបួសទៀតផង។ តើមានអ្វីខ្លះទៅ? (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)
- អ្នកគួរតែញ៉ាំអាហារដែលមានប្រូតេអ៊ីនខ្ពស់ ព្រោះសារធាតុនេះ អាចជួយធ្វើឲ្យអ្នកមានទឹកដោះគ្រប់គ្រាន់ក្នុងការបំបៅទឹកដោះដល់កូន ដោយធ្វើឲ្យកូនបៅបានឆ្អែត។ ដូចនេះ អ្នកគួរតែស្រូបយកសារធាតុនេះឲ្យបានគ្រប់គ្រាន់ ទើបល្អចំពោះសុខភាពអ្នក និងកូន។
- នៅពេលដែលអ្នកសម្រាលកូន អ្នកអាចបាត់បង់ឈាមច្រើន។ ដូចនេះ អ្នកគួរតែពិសារអាហារដែលមានសារធាតុដែក ទើបអាចប៉ូវឈាមអ្នកមកវិញ ធ្វើឲ្យអ្នកមិនកើតមានអាការៈខ្វះឈាម ថែមទាំងអាចជួយធ្វើឲ្យអ្នកមិនជ្រុះសក់ទៀតផង។
- អ្នកគួរតែបរិភោគអាហារដែលមានផ្ទុកវីតាមីនសេ ព្រោះវីតាមីនមួយនេះ អាចជួយធ្វើឲ្យមុខរបួសអ្នកឆាប់ជាសះស្បើយណាស់។ ដូចនេះ ក្រោយពេលដែលអ្នកសម្រាលកូនរួច អ្នកគួរតែពិសារអាហារដែលមានសារធាតុ៣ខាងលើ ទើបល្អចំពោះសុខភាពកូន និងអ្នក៕ (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)