ការព្រួយបារម្ភ​ជាមួយនឹង​ការ​សម្រក​ទម្ងន់​លឿន​គឺថា វា​ជា​ធម្មតា​ចំណាយ​កម្លាំង​បន្ថែម​ទៅ​លើ​ចំណីអាហារ ក៏ដូចជា​លំ​ហាត់ប្រាណ​ផងដែរ ដែល​ការចំណាយ​កម្លាំង​នោះ​គឺ​អាច​មិន​ផ្តល់​នូវ​សុខភាព​ល្អ និង​អ្នក​មិន​អាច​រក្សា​ការផ្លាស់ប្តូរ​របៀប​រស់​នៅ​ជា​អចិន្ត្រៃយ៍​ទៅវិញ​។​


​ការ​ស្រក​ទម្ងន់ ០,៤៥ ទៅ​០,៩​គីឡូក្រាម​ក្នុង​មួយ​សប្តាហ៍​គឺ​ជា​ការណែនាំ​ជាក់លាក់​មួយ​។ ទោះបីជា​វា​អាច​ហាក់ដូចជា​មើល​ទៅ​មាន​ការ​សម្រក​ទម្ងន់​តិច​ក៏ដោយ​, ប៉ុន្តែ​វា​ហាក់ដូចជា​ជួយ​រក្សា​ការ​សម្រក​ទម្ងន់​របស់​អ្នក​បាន​ក្នុង​រយៈពេល​យូរ​។ សូម​ចាំ​ថា ០,៤៥​គីឡូក្រាម​នៃ​ខ្លាញ់​មាន​៣.៥០០​កា​ឡូរី​។ ដូចនេះ​ដើម្បី​សម្រក​បាន​០,៤៥​គីឡូក្រាម​ក្នុង​មួយ​សប្តាហ៍​, អ្នក​ត្រូវ​ដុត​កាឡូរី​អោយបាន​លើស​ពី​៥០០​កាឡូរី​ជាង​អ្នក​ញ៉ាំ​ក្នុង​មួយ​ថ្ងៃៗ​។​


​ប្រសិនបើ​អ្នក​ស្រក​ទម្ងន់​លឿន​ពេក​, វា​អាច​មិនមែន​ជា​ខ្លាញ់​ដែល​ត្រូវបាន​បាត់បង់​។ វា​អាច​ជា​ទម្ងន់​នៃ​ទឹក ឬ​ជាលិកា​ផ្សេងៗ ចាប់តាំងពី​វា​ពិបាក​ក្នុង​ការដុត​ជាតិ​ខ្លាញ់​ក្នុង​រយៈពេល​ខ្លី​។​​ទោះជា​យ៉ាងណា​ក៏ដោយ​, ស្ថានភាព​មួយចំនួន ការ​សម្រក​ទម្ងន់​លឿន​ពេក​អាចមាន​សុវត្ថិភាព​ប្រសិនបើ​វា​ត្រូវ​បាន​គេ​ធ្វើ​ក្នុង​មធ្យោបាយ​ត្រឹមត្រូវ​។ ឧទាហរណ៍​, គ្រូពេទ្យ​អាច​ពិពណ៌នា​ពី​អាហារ​ដែល​មាន​ជាតិ​កាឡូរី​ទាប​សម្រាប់​ការ​សម្រក​ទម្ងន់​លឿន​ប្រសិនបើ​ការ​ធាត់​បណ្តាល​មកពី​បញ្ហា​ធ្ងន់ធ្ងរ​។


​លើសពីនេះទៅទៀត​, ចំណី​អាហារ​មួយ​ចំនួន​រួមមាន​ដំណាក់កាល​ដំបូង​ដើម្បី​ជួយ​អ្នក​អោយ​ឆាប់​ស្រក​ទម្ងន់​។ ឧទាហរណ៍​, ចំណីអាហារ​របស់ Mayo Clinic មាន​ដំណាក់កាល​ចាប់ផ្តើម​លឿន​ដែល​អ្នក​អាច​ស្រ​កបាន​២,៧ ទៅ​៤,៥​គីឡូក្រាម​ក្នុង​២​សប្តាហ៍​ដំបូង​។ អ្នក​អាច​សម្រក​ទម្ងន់​បាន​ឆាប់​ជាមួយនឹង​ការ​ធ្វើ​របៀប​នេះ​ដោយសារ​តែ​វា​គួប​ផ្សំ​ជាមួយនឹង​យុទ្ធសាស្ត្រ​ដែល​ផ្តល់​នូវ​សុខភាព និង​សុវត្ថិភាព​ជាច្រើន​។ ក្រោយ​ពី​អំឡុងពេល​២​សប្តាហ៍​ដំបូង​, អ្នក​ផ្លាស់ប្តូរ​ទៅ​នឹង​ការ​សម្រក​ទម្ងន់​តាម​កា​រ​ណែនាំ​ដោយ​ស្រក​ពី ០,៤៥ ទៅ​០,៩​គីឡូក្រាម​ក្នុង​មួយ​សប្តាហ៍​ដែល​វា​មិន​ត្រឹមតែ​ផ្តល់​សុវត្ថិភាព​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​វា​ក៏​ផ្តល់​នូវ​ការ​ស្រក​ទម្ងន់​នោះ​បាន​យូរ​ផងដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង