ចំពោះមនុស្សពេញវ័យ
សញ្ញាជាទូទៅរបស់ជំងឺកង្វះអាហារូបត្ថម្ភ នោះគឺការស្រកទម្ងន់ដែលមិនមានការគ្រោងទុក។ ប្រសិន បើអ្នក ស្រកទម្ងន់ ១០ភាគរយ នៃទម្ងន់រាងកាយសរុបរបស់អ្នក នៅក្នុងរយៈពេល៣ខែ ដោយអ្នកមិនបាន ធ្វើការតមអាហារ នោះវាអាចជាសញ្ញាប្រាប់ថា អ្នកកំពុងតែទទួលសារជាតិចិញ្ចឹម បំប៉នមិនបានគ្រប់គ្រាន់ហើយ ។

ជាឧទាហរណ៍ ទម្ងន់ដ៏ល្អចំពោះសុខភាព សម្រាប់ស្ត្រីដែលមានកំពស់ ១៧៣សង់ទីម៉ែត្រ គឺស្ថិតក្នុង ចន្លោះរវាង ៦៣គីឡូក្រាម។ ដូច្នេះ សម្រាប់ស្ត្រីដែលស្ថិតក្នុងទម្ងន់ និង កំពស់នេះ កាលបើនាងបាន ស្រកទម្ងន់ប្រហែលជា ១០គីឡូក្រាម ដោយមិនបានធ្វើការតមអាហារ នោះវាអាចជាសញ្ញា នៃជំងឺកង្វះ អាហាររូបត្ថម្ភនេះហើយ ។
ចំពោះមនុស្សពេញវ័យ វិធីដ៏មានសារៈប្រយោជន៍ ក្នុងការប៉ាន់ប្រមាណថាតើ អ្នកកំពុងតែមានជំងឺ កង្វះអាហាររូបត្ថម្ភឬក៏អត់នោះ គឺអ្នកត្រូវធ្វើការគណនា នូវសន្ទស្សទម្ងន់ខ្លួនធៀបនឹងកម្ពស់ ( Body Mass Index ) ។ វាគឺជាវិធីគណនាមួយ ដែលយកទម្ងន់របស់អ្នកគិតជាគីឡូក្រាម ទៅចែកនឹង កម្ពស់របស់អ្នក គិតជាម៉ែត្រការ៉េ ។
សម្រាប់មនុស្សពេញវ័យភាគច្រើន សន្ទស្សទម្ងន់ខ្លួនធៀបនឹងកម្ពស់ដែលមានសុខភាពល្អ គឺស្ថិតនៅ ចន្លោះ រវាង ១៨,៥ ទៅ ២៤,៩ ។វាមានន័យថា ៖
• សន្ទស្សទម្ងន់ខ្លួនធៀបនឹងកម្ពស់ ដែលនៅចន្លោះ ១៧ និង ១៨,៥ គឺអាចបញ្ជាក់ថា អ្នកមាន ជំងឺកង្វះអាហាររូបត្ថម្ភកម្រិតស្រាល ។
• សន្ទស្សទម្ងន់ខ្លួនធៀបនឹងកម្ពស់ ដែលនៅចន្លោះ ១៦ និង ១៨ គឺអាចបញ្ជាក់ថា អ្នកមានជំងឺកង្វះ អាហាររូបត្ថម្ភកម្រិតមធ្យម ។
• សន្ទស្សទម្ងន់ខ្លួនធៀបនឹងកម្ពស់ដែល នៅក្រោម ១៦គឺអាចបញ្ជាក់បានថា អ្នកមានជំងឺកង្វះ អាហាររូបត្ថម្ភកម្រិតធ្ងន់ធ្ងរ។
រោគសញ្ញាដទៃទៀតរួមមានដូចជា ៖
• ការចុះខ្សោយរបស់សាច់ដុំ ដែលបន្ទាប់មកវានឹងចាប់ផ្តើមបាត់បង់ថាមពលរបស់វា ។
• មានអារម្មណ៍ថាអស់កម្លាំង គ្រប់ពេល និង មិនសូវមានថាមពលក្នុងខ្លួន។
• ឆាប់រងគ្រោះទៅនឹងការបង្ករោគ។
• ពន្យាពេលនៃការជាសះស្បើយរបួស។
• វិលមុខ។
• មានអារម្មណ៍មួម៉ៅឆាប់ខឹង។
• ក្រចករបស់អ្នក ឆាប់ផុយស្រួយ។
• ស្បែករបស់អ្នកឡើងស្ងួត និង យារធ្លាក់។
• មានជំងឺរាគជាបន្ត។
• មានជំងឺធ្លាក់ទឹកចិត្ត។
• ចំពោះស្ត្រី ការធ្លាក់ឈាមរដូវគឺមិនទៀងទាត់ ឬ មិនមានតទៅទៀត ។
ចំពោះកុមារ
រោគសញ្ញារបស់ជំងឺកង្វះអាហារូបត្ថម្ភចំពោះ កុមាររួមមានដូចជា៖
• កម្រិតនៃការរំពឹងទុក ក្នុងការរីកធំធាត់ មានការចុះខ្សោយ គឺទាំងកម្ពស់ និង ទម្ងន់។
• មានការផ្លាស់ប្តូរផ្នែកអត្តចរិត មានដូចជា ឆាប់ខឹងក្រេវក្រោធ, អស់កម្លាំង ឬ មានភាពថប់បារម្ភ។
• សសៃសក់ និង ពណ៌សំបុរស្បែកមានការផ្លាស់ប្តូរ។
• ជ្រុះសក់។
• មានការហើមប៉ោងនៅត្រង់ពោះ និង ជើង ( សញ្ញាចុងក្រោយនេះ ជាធម្មតា កើតមានតែពេល ដែលកុមារ មានជំងឺកង្វះអាហាររូបត្ថម្ភក្នុងកម្រិតធ្ងន់ធ្ងរ ប៉ុណ្ណោះ ) ។
កង្វះសារជាតិរ៉ែ និង វីតាមីន
បើទោះជា កម្រិតនៃសន្ទស្សទម្ងន់រាងកាយធៀបនឹងកម្ពស់ ស្ថិតនៅក្នុងស្ថានភាពអំណោយផលល្អ ចំពោះសុខភាព អ្នកក៏ប្រហែលអាចនឹង មិនទទួលបាននូវ កម្រិតវីតាមីន និង ជាតិរ៉ែបានគ្រប់គ្រាន់ដែរ។
សញ្ញាផ្នែករាងកាយ ដែលអាចបញ្ជាក់ថា អ្នកអាចនឹងមានកង្វះសារជាតិរ៉ែ និង វីតាមីនរួមមានដូចជា ៖
• មានបញ្ហានៅលើស្បែក និង មានឡើងកន្ទួលរម៉ាស់។
• ហើមប៉ោងនៅលើអណ្តាត៕