វាមាននូវវិធីនៃការម៉ាស្សាផ្សេងៗគ្នាជាច្រើន ដែលពួកវាត្រូវបានគេធ្វើឡើង ដើម្បីព្យាបាលនូវ សុខុមាលភាពជាទូទៅ របស់រាងកាយអ្នក។ វិធីសាស្ត្រទាំងនេះ ត្រូវបានគេប្រើក្នុងរយៈពេល ជាច្រើន រាប់រយឆ្នាំមកហើយ ដែលពួកវាគឺសាកសមសម្រាប់ ប្រើក្នុងការព្យាលបាលនូវ ស្ត្រេស និង អាការៈឈឺចាប់សាច់ដុំ ។

១. ការព្យាបាលដោយវិធីម៉ាស្សាបែបស្វេឌីស ( Swedish massage)
វាគឺជាទម្រង់នៃការម៉ាស្សា ដែលទទួលបាននូវការគាំទ្រជាងគេ ក្នុងចំណោមវិធីសាស្ត្រផ្សេងៗទៀត ដោយសារតែវាមាន សភាពស្រាលល្មម និង បន្ធូរអារម្មណ៍បានល្អបំផុត។ ការប្រើនូវក្រែម ឬ ប្រេងម៉ាស្សា គឺក៏ត្រូវបានគេប្រើវារួមផ្សំបានដែរ ដើម្បីទទួលបាននូវបទពិសោធន៍នៃការម៉ាស្សាដ៏ ល្អប្រសើរមួយ ។
២.ការព្យាបាលដោយប្រើក្លិនក្រអូប ( Aromatherapy )
វាត្រូវបានធ្វើឡើង នៅពេលដែលប្រេងនៃរុក្ខជាតិជាច្រើន ត្រូវបានយកប្រើនៅក្នុងអំឡុងពេលនៃការ ម៉ាស្សា។ អ្នកនឹងអាចជ្រើសរើសបាននូវ ប្រភេទប្រេងម៉ាស្សាផ្សេងៗគ្នាជាច្រើន ដោយផ្អែកទៅតាម ចំណង់ចំណូលចិត្តរបស់អ្នក។ មនុស្សភាគច្រើនចូលចិត្ត ប្រើប្រេងផ្កាឡាវែនឌ័រ ដោយសារតែវាអាច កាត់បន្ថយស្ត្រេស និង ធ្វើអោយសុខុមាលភាពរាងកាយរបស់អ្នក បានល្អប្រសើរជាងមុន។
៣.ការម៉ាស្សាដោយប្រើថ្មក្តៅ ( Hot stone Massage)
នេះគឺជាវិធីសាស្ត្រក្នុងការម៉ាស្សាមួយ ដែលមានលក្ខណៈមិនធម្មតាជាងគេ ដែលវាត្រូវបានគេប្រើ នូវ ថ្មរលោងដែលមានកម្តៅក្តៅឧណ្ណៗ មកដាក់នៅលើផ្នែកជាក់លាក់ណាមួយ នៅលើរាងកាយ ដើម្បី សម្រាលនូវការឈឺចាប់របស់សាច់ដុំ ។ វាក៏អាចបន្ថែមជាមួយនឹង ការប្រើសម្ពាធស្រាលៗ ផងដែរ ប្រសិនបើ អ្នកមានការរងគ្រោះពីសភាពតឹងណែនរបស់សាច់ដុំ ។
៤. ការម៉ាស្សាជ្រៅៗទៅលើជាលិកា ( Deep Tissue)
ការម៉ាស្សាប្រភេទនេះ គឺជះឥទ្ធិពលទៅលើ ស្រទាប់ដ៏ជ្រៅ របស់សាច់ដុំ និង ជាលិកា។ វាជាវិធីមួយ ដែលត្រូវបានប្រើនូវការស្ទាបអង្អែលយ៉ាងយឺតៗ ទៅលើសាច់ដុំនីមួយៗ។ ការម៉ាស្សាប្រភេទនេះ គឺសាក សមសម្រាប់ក្រុមមនុស្ស ដែលមានសាច់ដុំតឹងណែន ឬ ទើបតែនឹងជាសះស្បើយពីការប៉ះទង្គិចនឹងអ្វី មួយ។ យ៉ាងណាក៏ដោយវាអាចនឹងធ្វើ អោយអ្នកមានអារម្មណ៍ថា មានផាសុកភាព បានក្នុងរយៈពេល ជាច្រើនថ្ងៃ ។
៥. វិធីម៉ាស្សាបែប Shiatsu
វាជាវិធីម៉ាស្សាម្យ៉ាងផ្សេងទៀត ដែលគេប្រើនូវម្រាមដៃ ជាក់លាក់ណាមួយ ដាក់សង្កត់ទៅលើ ចំណុច acupressure នៃរាងកាយ។ ចំណុចនេះ នឹងត្រូវបានសង្កត់ក្នុងរយៈពេលប្រហែលជា ២ ទៅ ៨វិនាទី ។ ពួកវាត្រូវបានគេអនុវត្ត ដើម្បីបង្កើននូវ លំហូរថាមពលនៅក្នុងរាងកាយរបស់អ្នក។ អ្នកទាំងឡាយណា ដែលបានសាកល្បងនូវ ក្បួនម៉ាស្សាប្រភេទនេះ បាននិយាយថា វាជាវិធីម៉ាស្សាម្យ៉ាង ដែលមានលក្ខណៈ បន្ធូរបន្ថយអារម្មណ៍បានយ៉ាងល្អ ប៉ុន្តែវាក៏មានលក្ខណៈតឹងតែងបន្តិចផងដែរ។ វានឹងជួយអ្នកផងដែរ ក្នុងការទទួលបាននូវ តុល្យភាពរាងកាយបានឡើងវិញ។ ការម៉ាស្សាប្រភេទនេះ គឺនឹងមិនធ្វើអោយអ្នក មានសភាពឈឺចាប់ បន្ទាប់ពីអ្នកបានទទួលនូវបទពិសោធន៍ដ៏អស្ចារ្យនេះទេ ។
៦. ការម៉ាស្សាបែបថៃ ( Thai massage)
វាមានលក្ខណៈស្រដៀងគ្នាទៅនឹងវិធីម៉ាស្សាបែប Shiatsu វាក៏ត្រូវបានកំណត់គោលដៅជាក់លាក់ នៅលើរាងកាយ។ វាក៏មានផងដែរ នូវវិធីផ្សេងៗគ្នាជាច្រើន ក្នុងការទាញសន្ធឹងសាច់ដុំ និង ការដាក់ស្ថានភាពរាងប្លែកៗគ្នា ដូចជា នៅក្នុងលំហាត់ប្រាណបែបយូហ្គា។ ទោះជាយ៉ាងណា ក៏ដោយ វានឹងជួយអ្នក ក្នុងការធ្វើអោយសុខុមាលភាពរាងកាយអ្នកបានល្អជាងមុន ។
៧.វិធីម៉ាស្សាក្នុងអំឡុងពេលនៃការមានផ្ទៃពោះ ( Pregnancy Massage )
ប្រសិនបើស្ត្រីចង់បាននូវការម៉ាស្សាមួយដ៏ល្អ នោះពួកនាងអាចជ្រើសរើស នូវវិធីម៉ាស្សាសម្រាប់ស្ត្រីមានផ្ទៃពោះ ។ វាជួយសម្រាលនូវស្ត្រេស ,កាត់បន្ថយការឈឺចាប់ និង កាត់បន្ថយផងដែរនូវ ភាពហើមប៉ោង ។ វាក៏នឹងអាចជួយអ្នកផងដែរ ក្នុងការចៀសវាងបាននូវ ជំងឺធ្លាក់ទឹកចិត្ត និង ជំងឺថប់បារម្ភ ហើយវាពិតជាផ្តល់ផលល្អដល់សុខភាព សម្រាប់ស្ត្រីដែលកំពុងមានផ្ទៃពោះ ។
៨.វិធីម៉ាស្សាបែប Reflexology
វាជាវិធីក្នុងការម៉ាស្សាជើង ហើយវាគឺជាវិធីមួយ ដែលប្រើសម្ពាធច្បាស់លាស់មួយ ដាក់ទៅលើ តំបន់ ជាក់លាក់ណាមួយ នៅលើប្រអប់ជើង ។ ជនជាតិចិនជឿថា ចំណុចជាក់លាក់ណាមួយ នៅលើប្រអប់ ជើងគឺ មានទំនាក់ទំនងទៅនឹង សិរីរៈខាងក្នុងច្បាស់លាស់ណាមួយ ។ វាមានន័យថា ប្រអប់ជើងរបស់អ្នក នឹងអាចធ្វើអោយ ស្ថានភាពនៃរាងកាយទាំងមូលរបស់អ្នក ប្រែជាល្អបាន។
៩. ការម៉ាស្សាសម្រាប់អ្នកកីឡា ( Sport Massage)
វិធីម៉ាស្សាសម្រាប់អ្នកកីឡាទាំងនេះ គឺត្រូវបានតាក់តែងឡើង សម្រាប់អត្តពលករ និង អ្នកទាំងឡាយ ណា ដែលចូលចិត្តលេងកីឡា ។ វាមិនត្រឹមតែប្រើសម្រាប់ព្យាបាលអ្នក ដែលមានជំនាញអាជីពប៉ុណ្ណោះ ទេ ដោយសារតែវា ក៏អាចជួយអ្នក ក្នុងការព្យាបាល និង បញ្ចៀសនូវការរងរបួសផ្សេងៗ ។
១០.វិធីម៉ាស្សានៅលើខ្នង ( Back Massage)
វាជាវិធីម៉ាស្សាដែលមានលក្ខណៈជាទូទៅបំផុត ហើយជាធម្មតាវាមានរយៈពេល ត្រឹមតែ ៣០នាទី ដែលនឹង ផ្តោតទៅលើតែតំបន់ នៅត្រង់ខ្នងប៉ុណ្ណោះ ។ វាជួយសម្រាលនូវ រាល់សម្ពាធទាំងឡាយណា ដែលមាននៅលើសាច់ដុំ ដែលអាចនឹងបណ្តាលមកពី ការលើករបស់ធ្ងន់ៗ ឬ ការបើកបរ ក្នុងរយៈពេល មួយដ៏យូរ ៕