ការស្រាវជ្រាវ​ថ្មី​បាន​រកឃើញថា ស្ត្រី​ដែល​មាន​ការ​រលូត​កូន​លើសពី​ម្តង គឺ​មាន​ហានិភ័យ​ខ្ពស់​សម្រាប់​ការឡើង​រឹង​នៃ​សរសៃឈាម​អារទែ​ដែល​អាច​នាំអោយ​មាន​បញ្ហា​ដូចជា ការ​គាំងបេះដូង ឬ​ជំងឺ​ដាច់​សរសៃឈាម​បេះដូង​។​

​អ្នកស្រាវជ្រាវ​បាន​មើល​ទៅលើ​ស្ត្រី​ជនជាតិ​ដា​ណឺម៉ា​កជាង​១​លាន​នាក់​ដើម្បី​ពិនិត្យ​មើល​ពី​ការផ្សារភ្ជាប់​គ្នា​រវាង ការ​រលូត​កូន និង​ការ​គាំងបេះដូង​, ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ឬ​ជំងឺ​លើសឈាម​ដែល​ត្បៀត​ត្រង់​សរសៃឈាម​អារទែ​ដែល​ធ្វើដំណើរ​ទៅ​តម្រងនោម​។​

​ធៀប​ទៅនឹង​ស្ត្រី​ដែល​មិន​មាន​ការ​រលូត​កូន​, ស្ត្រី​ដែល​មាន​ការ​រលូត​កូន​ម្តង​គឺមាន​១១%​ហាក់ដូចជា​ទទួល​រង​នឹង​ការ​គាំងបេះដូង​។ ហានិភ័យ​នឹង​ឡើង​ទ្វេដង​ចំពោះ​ស្ត្រី​ដែល​មាន​ការ​រលូត​កូន​លើសពី​៤​ដង​។​

​ស្ត្រី​ដែល​មាន​ការ​រលូត​កូន​ម្តង​មាន​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម​ខួរក្បាល ១៣% និង​អ្នក​ដែល​មាន​ការ​រលូត​កូន​លើសពី​៤​ដង​មាន​ការកើនឡើង​ហានិភ័យ​ដល់​ទៅ​៨៩%​។​

​ស្ត្រី​ដែល​មាន​ការ​រលូត​កូន​ម្តង​មាន​ការកើនឡើង​ទៅនឹង​ជំងឺលើសឈាម ១៥% ហើយ​អ្នក​ដែល​មាន​ការ​រលូត​កូន​លើសពី​៤​ដង​មាន​ការកើនឡើង​ហានិភ័យ​ជិត​៤​ដង​ផងដែរ​។​

​ចំពោះ​ការ​រលូត​កូន​នីមួយៗ​, ស្ត្រី​បាន​នាំអោយ​មាន​ការកើនឡើង​ហានិភ័យ​នៃ​ការ​គាំងបេះដូង ៩%, មាន​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺ​ដាច់​សរសៃឈាម ១៣% និង​មាន​ការកើនឡើង​ហានិភ័យ​នៃ​ជំងឺលើសឈាម ១៩%៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង