ខាងក្រោមនេះ Health.com.kh នឹងបកស្រាយប្រាប់អ្នកថាហេតុអ្វីបានជាការរៀបការស្រួល ប៉ុន្តែការកសាងគ្រួសារមួយគឺលំបាក។ តើមានអ្វីខ្លះទៅ?  (អាន:ស្បែកកូនរបស់អ្នកនឹងស្អាតហើយមិនរមាស់បើធ្វើតាមវិធីនេះ តើកូនស្រីរបស់អ្នកចេះតែរមាស់ស្បែកមែនទេ?)

ការរៀបការមិនមែនជាល្បែងស្នេហាទៀតទេ ប៉ុន្តែអ្នកត្រូវតែប្រឈមមុខនឹងបញ្ហាជាច្រើន ដែលអ្នកត្រូវដោះស្រាយ។ ជាពិសេស អ្នកត្រូវតែមានទំនួលខុសត្រូវចំពោះគ្រួសារ ដោយមានភារៈកិច្ចចិញ្ចឹមសមាជិកក្នុងគ្រួសារ។ ម្យ៉ាងទៀត ក្រោយពេលដែលរៀបការរួច អ្នកនឹងមានគ្រួសារមួយដែលថ្មី ដែលត្រូវការឲ្យអ្នកមើលថែរក្សា មិនមែនចង់ធ្វើអ្វីធ្វើភ្លាមនោះទេ ហើយក៏មិនអាចដើរលេងដល់យប់ៗដូចពីមុនដែរ។ ការកសាងគ្រួសារមួយគឺលំបាក ព្រោះត្រូវការមនុស្ស២នាក់លះបង់ និងបញ្ចេញកម្លាំងដើម្បីថែទាំគ្រួសារមួយ មិនមែនមានតែម្ខាងជាអ្នកលះបង់ឡើយ។ ដូចនេះ ដើម្បីកសាងគ្រួសារមួយបានល្អ អ្នកត្រូវតែចេះគោរពគ្នា ចេះអធ្យាស្រ័យដល់គ្នា មានចិត្តអំណត់ និងអត់ធ្មត់ខ្ពស់ ទើបអាចធ្វើឲ្យអ្នកទាំងពីរអាចរស់នៅជាមួយគ្នាដល់ចាស់៕  (អាន:ថ្នាំងងុយគេង ពេលអ្នកគួរប្រើ)

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង