ជំងឺឬសដូងបាត គឺជាការរីកប៉ោងសសៃវ៉ែន ដែលកើតមាននៅតំបន់ជុំវិញក្រសាលគូថផ្នែកខាងក្រោម។ ជំងឺ ឬសដូងបាតផ្នែកខាងក្នុង ដែលវាមានកាវិវត្តនៅផ្នែកខាងក្នុងនៃចុងពោះវៀនធំ ជាធម្មតាវាស្ថិតក្នុងទំហំតូចដដែល និង ឆាប់អន់ថយបានឆាប់រហ័ស ទោះបីជាវាអាច បណ្តាលអោយមានឈាមធ្លាក់ ក្នុងអំឡុងពេលនៃការ ធ្វើ ចលនា របស់ពោះវៀនក៏ដោយ។

ឯជំងឺឬសដូងបាតផ្នែកខាងក្រៅគឺមានការលយចេញពីក្រសាលគូថ ។ ពួកវាអាចធ្វើអោយអ្នកជំងឺមាន អារម្មណ៍ ឈឺចាប់ និង អាចធ្វើអោយមានអាការៈរម៉ាស់ និង ក្តៅក្រហាយ។ មនុស្សដែលមានការទល់ លាមករុំារ៉ៃ ឬ ជាអ្នកដែលមានទំលាប់ពិបាកក្នុងការធ្វើចលនារបស់ពោះវៀន គឺងាយនឹងរងទទួលបាន នូវជំងឺឬស ដូងបាត នេះ ណាស់។ មានស្ត្រីមានគភ៌ជាច្រើន ដែលមានការវិវត្តនូវជំងឺនេះ ដោយសារតែ មានការសង្កត់របស់ ស្បូនទៅ លើសសៃវ៉ែន ហើយវាអាចធ្វើអោយពួកវាឡើងយារ និង រាំងស្ទះដល់ដំណើរហូរត្រលប់របស់ឈាម ពីផ្នែកនៃចុង ពោះវៀនធំ ។
ហេតុអ្វីបានជាការធ្វើលំហាត់ប្រាណ អាចជួយអ្នកបាន ?
ការធ្វើលំហាត់ប្រាណជាទៀងទាត់ អាចជួយការពារនូវ ជំងឺឬសដូងបាតនេះ ពីព្រោះថាវាអាច ធ្វើអោយ ដំណើរឈាមរត់មាន ភាពសកម្មឡើង ហើយវាអាចជួយជំរុញអោយប្រព័ន្ធរំលាយអាហារមានមុខងារ ល្អប្រសើរ ឡើង និង ជួយធ្វើអោយចលនារបស់ពោះវៀនមានដំណើរការបានល្អត្រឹមត្រូវផងដែរ។ ប៉ុន្តែប្រសិនបើអ្នក មានការ វិវត្តន៍នូវជំងឺឬសដូងបាតនេះរួចទៅហើយ ការហាត់ប្រាណគឺជាវិធីមួយដ៏មានប្រសិទ្ធភាព ក្នុងការព្យាបាលពួកវា តែអ្នកត្រូវជៀសវាងសកម្មភាពទាំងឡាយណាដែល អាចធ្វើអោយសសៃវ៉ែននៅតំបន់ក្រសាលគូថ កាន់តែមាន សភាពធ្ងន់ធ្ងរឡើង ដូចជាការ លើកទំងន់ ឬ ការធាក់កង់ជាដើម ។
ការអង្គុយក្នុងរយៈពេលយូរ នឹងបង្កើនសំពាធទៅលើឬសដូងបាតរបស់អ្នក។ សកម្មភាពសាមញ្ញធម្មតា អាច នឹងជួយអ្នកបាន ដូចជាការដើរជារៀងរាល់ថ្ងៃនៅជុំវិញអាគាររបស់អ្នក។ ការហែលទឹក ក៏ដូចជាស្ថានភាពឈរ ឬ អង្គុយផ្សេងទៀតតាមបែបលំហាត់ប្រាណយូហ្គា នឹងអាចជួយអោយពួកវាស្រាកស្រាន្តបាន តាមដែលវាអាចជួយ សម្រួល និង ម៉ាស្សាដល់សាច់ដុំរបស់ពោះវៀន និង ក្រសាលគូថ។
ព្យាយាមលោត នៅពូករឺស័រ ដើម្បីបញ្ចូលអុក ស៊ីសែនចូលទៅក្នុងឈាម និង ធ្វើអោយសារធាតុទឹករងៃធ្វើចលនា។ ប្រសិនបើអ្នក ត្រូវអង្គុយធ្វើការនៅនឹងតុ ការិយាល័យក្នុងរយៈពេលជាច្រើនម៉ោង ក្នុងមួយថ្ងៃៗ អ្នកអាចក្រោកឈរឡើង និង ដើរចុះឡើងៗក្នុងរយៈពេល ៥នាទី យ៉ាងហោចណាស់ម្តងក្នុងរយៈពេលមួយម៉ោង ឬ អ្នកអាចធ្វើការឡើងជណ្តើរនៅក្នុងអាគារធ្វើការរបស់អ្នក។
សកម្មភាពដែលសាកសមបំផុតសម្រាប់អ្នកមាន៖
• ការដើរ។
• ការរត់។
• ការហែលទឹក។
• ការឡើងជណ្តើរ។
• ការរាំកំសាន្ត។
• ការធ្វើកិច្ចការនៅក្នុងសួនច្បារ។
• ការលេងកីឡាតេនីស្ត ។
• ការធ្វើលំហាត់ប្រាណបែបយូហ្គា ។
• ការធ្វើលំហាត់ប្រាណ បែបថៃឈិ ។
• ការឡើងជញ្ជាំង ។
តើអ្នកគួរធ្វើវាអោយបានញឹកញាប់ប៉ុនណា ?
• ធ្វើការដើរញាប់ៗ អោយបាន២០នាទីជារៀងរាល់ថ្ងៃ ។
• ជាជម្រើសផ្សេងទៀត អ្នកអាចធ្វើការរត់, ហែលទឹក, រាំ ឬ ធ្វើលំហាត់ប្រាណផ្សេងទៀតនៅខាងក្រៅផ្ទះ ក្នុងរយៈពេលយ៉ាងតិចណាស់ ៣០នាទី អោយបាន ៣ ទៅ ៤ដងក្នុងមួយសប្តាហ៍ ហើយអ្នកអាចបន្ថែមជា មួយនឹងថ្នាក់ហាត់យូហ្គា ឬ ថៃឈិផងដែរ ៕