មនុស្សស្រី អាចនឹងសប្បាយចិត្តជាខ្លាំង នៅពេលដែលពួកគេបានលឺដូចនេះ ប៉ុន្តែមនុស្សប្រុស អាចនឹងមិន សប្បាយចិត្តចំពោះការយល់ឃើញដូចនេះ នោះទេ។ ប៉ុន្តែជាការពិត ស្ត្រីគឺពិតជាមាន ចំណុចជា ច្រើនដែលល្អប្រសើរជាងបុរស ។ ការស្រាវជ្រាវបានព្យាយាម ធ្វើការបញ្ជាក់ នូវការពិត នេះ ជាច្រើន លើក ច្រើនសាររួចមកហើយ ។

ខាងក្រោមនេះ គឺជាបញ្ជីនៃមូលហេតុទាំង ១២យ៉ាង ដែលគេ អាច ចាត់ទុកបាន ថាស្ត្រី មានចំណុចល្អ ប្រសើរជាងបុរស ៖
១. ស្ត្រីអាចបើកបរបានល្អជាង និង មានសុវត្ថិភាពជាង
មានស្ត្រីមួយចំនួន មិនមានអារម្មណ៍ថា ចាំបាច់ត្រូវធ្វើការសាកសួរពីការណែនាំនោះទេ ។ ពួកគេ អាចមានសមត្ថភាពជាពិសេស ក្នុងការស្វែងរក គោលដៅបានយ៉ាងងាយ ដោយខ្លួនឯង ។
២. ស្ត្រីតែងតែមានរបស់របរពេញក្នុងទូទឹកកក
មានបុរសមួយចំនួន ចូលចិត្តចម្អិនអាហារ ប៉ុន្តែមួយចំនួនទៀត គឺមិនចូលចិត្តវានោះទេ។ ប៉ុន្តែប្រសិនបើពួកគេឃ្លាន នោះពួកគេពិតជាត្រូវទទួលទាន នូវម្ហួបដែលកុំម្ម៉ង់ ស្រាប់ជាមិនខាន។ បញ្ហាទាំងនេះ គឺមិនមែនជាករណី ដែលកើតមានញឹកញាប់ចំពោះសុភាពនារី ទាំងឡាយនោះទេ។
៣. ការសន្ទនារបស់ពួកនាង មានភាពល្អប្រសើរជាង
ស្ត្រីគឺមានជំនាញល្អប្រសើរ ក្នុងការប្រាស្រ័យទាក់ទងគ្នា ជាងបុរស។ ពាក្យសន្ទនា របស់ពួកគេ គឺហាក់នឹង មិនមានត្រឹមតែពាក្យ សួស្តី , បានតើ ឬ ជួបគ្នាពេលក្រោយ ត្រឹមតែប៉ុណ្ណេះដូចជា អ្វីដែល បុរសហាក់ងាយនឹង និយាយនោះទេ។
៤. នាងអាចនឹងហៅតាក់ស៊ីបានយ៉ាងងាយស្រួលលឿនជាងបុរស
ពិតណាស់ វាគឺដោយសារតែ ស្ត្រីអាចបញ្ចេញនូវស្នាមញញឹម របស់ពួកគេបាន ដោយអស្ចារ្យ។
៥. តែងតែចងចាំនូវថ្ងៃពិសេសៗ
ទាក់ទងនឹងពេលវេលា ជាថ្មីម្តងទៀត គឺថា ស្ត្រីត្រូវបានគេទទួលស្គាល់ថា នាងមានសមត្ថភាពជា ពិសេសក្នុងការចងចាំ នូវថ្ងៃខែពិសេសៗ បានល្អជាងបុរស។
៦. នាងតែងតែធ្វើការពិចារណា មុនពេលសម្រេចចិត្តធ្វើអ្វីមួយ
ស្ត្រី វិភាគរកហេតុផល មុនពេលដែលពួកគេ ត្រូវសម្រេចចិត្តធ្វើអ្វីមួយ។ វាអាចជា បញ្ហា ក្នុងការដើរទិញទំនិញ និង បញ្ហាផ្សេងទៀតដែលទាក់ទងទៅនឹង កត្តាហិរញ្ញវត្ថុរបស់ពួកនាង ។
៧. អាចធ្វើអោយអ្នកដទៃនិយាយអាថ៌កំបាំងចេញមកបាន
ដោយសារតែស្ត្រីមានជំនាញ នៅក្នុងការសន្ទនា នោះពួកគេអាចនឹងមានវិធីសាស្ត្រងាយៗ ក្នុងការ ធ្វើអោយនរណាម្នាក់ និយាយអាថ៌កំបាំងផ្ទាល់ខ្លួនរបស់ពួកគេ ចេញមកអោយនាងដឹងបាន។
៨. អាចប្រឈមនឹងការឈឺចាប់ បានល្អប្រសើរជាង
ការសិក្សាបានបង្ហាញថា ស្ត្រីគឺហាក់នឹងមានភាពល្អប្រសើរជាង បុរស ក្នុងការប្រឈមនឹង បញ្ហាផ្នែក រាងកាយ, ផ្លូវចិត្ត និង ការឈឺចាប់ផ្នែកអារម្មណ៍បានល្អជាងបុរស។
៩. នាងចេះដឹងនូវ វិធីក្នុងការភ្លក់រសជាតិស្រា និង ស្រាបៀរ
បើទោះជាបុរស ក៏អាចដឹងពីវិធីនេះបានផងដែរ ប៉ុន្តែស្ត្រីគឺមាននូវអណ្តាត ដែលមានញាណដឹងពី រសជាតិ បានច្បាស់លាស់ជាងបុរស ហេតុដូចនេះហើយ ទើបបានជាពួកគេ មានភាពល្អប្រសើរ ក្នុងការ ភ្លក់រសជាតិស្រា និង ស្រាបៀរបានល្អជាងប្រុសៗ ។
១០. មានការបណ្តាក់ទុនបានល្អជាងបុរស
ការសិក្សាស្រាវជ្រាវ ក៏បានបង្ហាញទៀតផងដែរថា ស្ត្រីអាចដឹងបានពី យុទ្ធសាស្ត្រនៅក្នុងទីផ្សាភាគ ហ៊ុន ខណៈពេលដែលបុរសមួយចំនួន ចូលចិត្តរកស៊ីបណ្តាក់ទុនភ្លាមៗ ។ ដូច្នេះ ស្ត្រីអាចបណ្តាក់ទុនបានល្អជាង និង អាចស្ថិតនៅក្នុងរយៈពេលយូរអង្វែងជាង។
១១.ស្ត្រីរស់នៅបានយូរជាងបុរស
ការសិក្សាបានបង្ហាញថា ស្ត្រីមានប្រព័ន្ធភាពស៊ាំការពារ រាងកាយ ល្អ ហើយពួកវា ក៏មិនមានដំណើរ ការប្រឈមនឹងគ្រោះថ្នាក់អ្វីនោះដែរ។ ដូច្នេះ ហើយទើបបានជាពួកគេ អាចរស់នៅបានយូរជាង មនុស្ស ប្រុស ។
១២. ស្ត្រីមិនមានទំនុកចិត្តលើខ្លួនឯង ជ្រុលពេកនោះទេ
កត្តានេះ គឺអាចជួយទប់ជើងរបស់ពួកគេអោយមានលំនឹង និង រឹងមាំបាននៅលើដី។ ផ្ទុយទៅវិញ បុរស ជាធម្មតា គឺសម្តែងចេញ នូវទំនុកចិត្តរបស់ខ្លួនឯងច្រើនជ្រុល ហើយហាក់នឹងមាន ការស្តាយក្រោយ នៅ ពេលក្រោយមកទៀត។
ទាំងនេះ គ្រាន់តែជាមូលហេតុទាំង ១២យ៉ាង ដែលធ្វើអោយស្ត្រីមានសភាពល្អប្រសើរជាងបុរស បាន។ យើងដឹងហើយថា វាអាចមាននូវកត្តាផ្សេងៗជាច្រើនទៀត ដែលអាចបញ្ជាក់បានថា ពួកយើង គឺជាស្ត្រី ដែលមានចំណុចល្អប្រសើរជាង ដៃគូប្រឆាំងរបស់ពួកយើង ដែលជាមនុស្សប្រុស ៕