ការ​ដេក​មិន​លក់ ឬ សម្រាក​មិនបាន គឺជា​ភាពមិនប្រក្រតី​នៃ​ដំណើ​រគេង​លក់  ដែល​មនុស្ស​ម្នាក់ មាន បញ្ហា​ក្នុង​ការធ្វើអោយ​ខ្លួនឯង ងងុយ​គេង ឬ អោយ​គេ​ង​បាន​យូរ និង ការ​គេង​អាច​ពុំ​មាន​អំណោយផល ល្អ​។  ប្រហែលជា ៣០​ភាគរយ នៃ​មនុស្ស​ពេញវ័យ បាន​មាន​អា​ការៈនេះ​។ ហើយ​វា​កាន់តែ​មាន ភាពជា ទូទៅ​ចំពោះ​មនុស្ស​ដែល​មាន​វ័យ​ចំណាស់ និង ស្ត្រី និង ចំពោះ​ជន​ទាំងឡាយណា ដែល​បាន​ប្រឈម​នឹង ការឈឺចាប់ ពី​ស្ថានភាព​ផ្នែក​វេជ្ជសាស្ត្រ​ណាមួយ​។

ស្ថានភាព​ស្ត្រេ​ស អាច​បណ្តាលអោយមាន មានការ រំខាន​ដល់​ដំណេក នឹង​អាច​មាន​រយៈពេល​យូរ រហូត​ដល់​ជា​ច្រើន​សប្តាហ៍ ឬ ជា​ច្រើន​ខែ ប៉ុន្តែ​ស្ថានភាព ដែល​គេង​មិន​លក់​ជា​រ៉ាំ​រ៉ៃ ដែល​មិន​ត្រូវបាន​បាត់​វិញ​ដោយ​ខ្លួន​វា អាច​នឹង​ឈាន​អោយមាន​នូវ បញ្ហា​ចំពោះ សុខភាព ក្នុង​រយៈពេល​ខ្លី ឬ វែង ដែល​មាន​ដូចជា​៖ ភាព​ថប់​បារម្ភ​ដែល​មាន​លក្ខណៈ មិន​ប្រក្រតី និង ការធ្លាក់​ទឹកចិត្ត​។ មនុស្ស​ទាំងឡាយ​ណា  ដែល​បាន​រងគ្រោះ​ដោយសារ ការ​គេង​មិន​លក់​នេះ ក៏​អាច​នឹង មាន​ការកើនឡើង​នូវ​សម្ពាធ​ឈាម នៅក្នុង​ពេល​យប់ ដែល​វា​ជា​យូរៗ​ទៅ នឹង​អាច​ធ្វើអោយ​ពួកគេ មាន បញ្ហា​បេះដូង ។​

​ហេតុអ្វី​បាន​ជា​ការ​ហាត់ប្រាណ អាច​ជួយ​អ្នក​បាន​?

     ការ​ហាត់ប្រាណ អាច​ធ្វើអោយ​ការ​គេង​លក់​អ្នក មាន​ភាព​ប្រសើរ​ជាង​មុន ដោយ​វា​បាន​បង្កើត​នូវ ការកើនឡើង​សីតុណ្ហភាព​នៅក្នុង​ខ្លួនប្រាណ ជា​ពិសេស​មួយ រួមជាមួយ​នឹង ការធ្លាក់​ចុះ​មក​វិញ​នា ក្នុង រយៈពេល​ពីរ​បី​ម៉ោង ក្រោយមក​។ ការធ្លាក់ចុះ​នៃ​សីតុណ្ហភាព នៅក្នុង​រាងកាយ ដែល​អាច​នឹង​បន្ត​មាន ក្នុង​រយៈពេល​ពី ពីរ ទៅ ៤​ម៉ោង បន្ទាប់​ពី​ការ​ហាត់ប្រាណ​រួច អាច​នឹង​ធ្វើអោយ​អ្នក​គេ​ង​បាន​លក់​ស្រួល និង រក្សា​ដំណេក​បានយូរ​។​
    

ការធ្វើ​លំ​ហាត់ប្រាណ នៅក្នុង​មជ្ឈដ្ឋាន​ខាងក្រៅ​ជាប្រចាំ បាន​ជួយ​ស្រូប​យ​កម្រិត​អុកស៊ីសែន ចូល ទៅក្នុង​ឈាម និង ជួយ​កាត់បន្ថយ​នូវ​អារម្មណ៍​ស្ត្រេ​ស និង ភាព​ថប់​បារម្ភ ហើយ​វា​ក៏​បាន​ជួយ​ផងដែរ ដល់​ការដុត​បំផ្លាញ​កា​ឡូរី​។ មនុស្ស​ជាច្រើន ដែល​អាកា​រៈគេង​មិន​លក់​ជា​រុំ​ា​រ៉ៃ គឺ​មាន​ភាពលំបាក​ក្នុងការ កើន​ទំងន់ ដោយសារ​តែ​ការរំខាន​នៃ​ដំណេក​នេះ បាន​បង្អាក់​ដល់​ផលិតផល​របស់​អរ​ម៉ូ​ន ដែល​ផ្សារភ្ជាប់ ជាមួយ​នឹង​ទំនាក់ទំនង នៃ​អារម្មណ៍​នៃ​ការ​ឃ្លាន​អាហារ និង រួមជាមួយ​នឹង​ការរំលាយ​អាហារ​។ សកម្មភាព រាងកាយ​មួយចំនួន ដែល​បាន​ប្រើប្រាស់​សាច់ដុំ​ជើង មានដូចជា​៖ ការរត់​ត្រេះៗ ,​ការ​ហែល​ទឹក​, ការ​ធាក់​កង់​,  ការហាត់​ជាមួយនឹង​ម៉ាស៊ីន​សម្រាប់​ហាត់ប្រាណ គឺ​មាន​ប្រសិទ្ធភាព​ជា​ពិសេស ក្នុងការ ប្រយុទ្ធប្រឆាំង​នឹង ភាព​គេង​មិន​លក់​។​
    

ការសិក្សា​ស្រាវជ្រាវ​មួយ ដែល​បាន​ធ្វើឡើង​ដោយ​ជនជាតិ​ប្រេ​ស៊ីល ដែល​បាន​ធ្វើ​ការកត់សម្គាល់​ទៅ លើ​ប្រសិទ្ធភាព នៃ​ការប្រើប្រាស់​សកម្មភាព​រា​ង​កាយ ជា​វិធី​ព្យាបាល​រោគ​គេង​មិន​លក់ បាន​រកឃើញថា ការធ្វើ​លំ​ហាត់ប្រាណ ក្នុង​កម្រិត​សមស្រប បាន​នាំអោយ​មាន​ការកើនឡើង​ជាពិសេស នូវ​ចំនួន​ម៉ោង នៃ​ការ​គេង របស់​អ្នក ដែល​បាន​ចូលរួម​ក្នុងការ​តាមដាន​នេះ  និង បាន​កាត់បន្ថយ​នូវ​ម៉ោង​ដែល​គេ មិន​បាន​គេង​លក់​នោះ ។​
   

យោង​តាម​ការ​វិធី​ព្យាបាល​បែប​បុរាណ របស់​ជនជាតិ​ចិន ស្ថានភាព​គេង​មិន​លក់ ដែល​មាន​សភាព​ជា រុំ​ា​រ៉ៃ​នេះ គឺ​កើតមាន​ដោយសារ​តែ​ភាពមិនប្រក្រតី​នៃ អតុល្យភាព​នៃ​ធាតុ​យី​ង និង យ៉ាង ដែល​បណ្តាល​មក ពី​បញ្ហា​ថ្លើម​, អណ្តើក​, បេះដូង ឬ តម្រងនោម​ខ្សោយ​។  ថ្លើម​មាន​នាទី ចម្រោះ​ឈាម​នៅក្នុង​ពេល​យប់ ជាពិសេស នៅ​ចន្លោះ​ម៉ោង ១ ទៅ ម៉ោង ៣​ទៀប​ភ្លឺ​។ គុណភាព​នៃ​ការ​គេង ត្រូវ​បាន​ចុះ​ខ្សោយ នឹង​កើតមាន​នៅពេល​ដែល ថ្លើម​មាន​សភាព​ខ្សោយ ឬ មានការ​ស្លាក់​ឈាម​នៅ​ក្នុង​ថ្លើម ដែល​វា​អាច​នឹង មាន​ភាព​ពិបាក ក្នុង​ការ​មាន​មុខងារ អោយ​បាន​ដូច​ប្រក្រតី​។ ការប្រុងប្រយ័ត្ន​ចំពោះ របប​អាហារ និង ការ អនុវត្ត​នូវ​លំ​ហាត់ប្រាណ​បែប គី​ហ្គុ​ង ឬ ថៃ​ឈិ​ជាប្រចាំ អាច​ជួយ​កែតម្រូវ​នូវ អ​តុត្យភាព​នេះ​បាន​។​

​ការតាំង​សា​មា​ធិ​

   

មនុស្ស​ភាគច្រើន ដែល​មិន​អាច​សម្រាក​បាន គឺ​កំពុង​ស្ថិត​ក្នុង ដំណាក់កាល hyperaousal ក្នុង​រយៈពេល ២៤​ម៉ោង​។ ការអនុវត្តន៍​នូវ​វិធីសាស្ត្រ​ក្នុង​ការរៀន សម្រាក​ដកដង្ហើម​ចេញ​ចូល​អោយបាន វែងៗ មានដូចជា​៖ ការធ្វើ​សមាធិ ក្នុង​អំឡុង​ពេល​ថ្ងៃ គឺ​អាច​ជួយ​បន្ថយ​នូវ​សកម្មភាព​ផ្លូវចិត្ត និង ជម្រុញ អោយ​មាន​ការ​គេង​លក់​ស្រួល នៅក្នុង​ពេល​យប់​។​
   

ការសិក្សា​ស្រាវជ្រាវ​ថ្មីៗ​មួយ ដែល​បាន​ធ្វើឡើង​នៅក្នុង​ប្រទេស ណរ​រែស ( Northwest) នៅ​មន្ទីរពេទ្យ Memorial llinois បាន​រកឃើញថា អ្នក​ដែល​បាន​ចូលរួម ក្នុង​ការសិក្សា​នេះ ដែល​បាន​អនុវត្ត​នូវ លំ​ហាត់ ប្រាណ​បែប​យូ​ហ្គា Kriya ក្នុង​រយៈពេល​ពីរ​ខែ បាន​រាយការណ៍​ថា ដំណើរ​នៃ​ការ​គេង​លក់​និង អារម្មណ៍​របស់​ពួកគេ គឺ​មាន​ភាពប្រសើរ​ឡើង​ជាង​មុន​។  លំ​ហាត់ប្រាណ​យូ​ហ្គា​បែប Kriya ដែល​ជា​ការ ប្រើ​កាយវិការ​ដៃ ជាមួយនឹង​ចលនា​បែប​សាមញ្ញ​មួយចំនួន គឺជា​ទម្រង់​មួយ​នៃ​ការតាំង​សា​មា​ធិ ដែល​ធ្វើ នូវ​សកម្មភាព​ដដែលៗ​ឡើងវិញ ដើម្បី​យកចិត្តទុកដាក់​នៅ​ក្នុង​ផ្នែក​ខាងក្នុង និង កាត់បន្ថយ​នូវ អារម្មណ៍ ផ្សេង​ជាច្រើន នៅ​ក្នុង​ចិត្ត​។​

​សកម្មភាព​ដែល​សាក​សម​បំផុត​មានដូចជា​៖


•​    ​លំ​ហាត់ប្រាណ បែប​យូ​ហ្គា​។​
•​    ​លំ​ហាត់ប្រាណ​បែប​គី​ហ្គុ​ង​។​
•​    ​លំ​ហាត់ប្រាណ បែប​ថៃ​ឈិ​។​
•​    ​សកម្មភាព​លំ​ហាត់ប្រាណ ក្នុង​កម្រិត​មធ្យម ក្នុង​មជ្ឈដ្ឋាន​ខាងក្រៅ​ផ្ទះ​។​

​តើ​អ្នក​គួរ​អនុវត្ត ពួក​វា​អោយបាន​ញឹកញាប់​ប៉ុនណា ?


•​    ​ធ្វើ​លំ​ហាត់ប្រាណ​នៅ​ខាងក្រៅ​ផ្ទះ អោយបាន​យ៉ាងហោច​ណាស់ ៤​ថ្ងៃ ក្នុង​មួយ​សប្តាហ៍ ក្នុង​រយៈ ពេល​ពី ២០ ទៅ ៣០​នាទី នៅក្នុង​ពេល​ល្ងាច ប៉ុន្តែ​វា​មិនមែន​ក្នុងអំឡុងពេល ៤ ទៅ ៦ ម៉ោង​មុន ពេល​អ្នក​ទទួលទានដំណេក ហើយ​នឹង​មិន​ត្រូវ​ធ្វើ​វា មុន​ពេល​អ្នក​ចូល​គេង​នោះទេ​។​


•​    ​ការធ្វើ​លំ​ហាត់ប្រាណ បាន​ជួយ​បង្កើន​កំដៅ​នៅក្នុង​ខ្លួន ដែល​អាច​ធ្វើអោយ​អ្នក​គេង​លក់បាន ស្រួល នៅពេល​ដែល​សីតុណ្ហភាព​នេះ​បាន​ធ្លាក់ចុះ​ទៅ​វិញ​។ ប្រសិនបើ​អ្នក បាន​កំដៅ​សាច់ដុំ នៅក្នុង​ពេល​ល្ងាច នោះ​វា​នឹង​ត្រូវ​បាន​ចុះ​ត្រជាក់​វិញ នៅពេល​ដែល​អ្នក​បាន​ត្រៀម​ខ្លួន​រួចជាស្រេច នឹង​ទទួលទានដំណេក ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង