ខ្ញុំយល់ថាការតាំងសមាធិមិនមែនជាបញ្ហាសុខភាពដែលត្រូវការអោយជំងឺជាសះស្បើយនោះទេ ប៉ុន្តែវិទ្យាសាស្ត្របានរកឃើញថា ការតាំងសមាធិផ្តល់ជាអត្ថប្រយោជន៍ចំពោះសុខភាពច្រើនខ្លាំងណាស់ ជាពិសេសនៅពេលមនុស្សស្ថិតក្នុងស្ថានភាពស្ត្រេស។

មនុស្សជាច្រើនដែលប្រើវិធីតាំងសមាធិជាទៀងទាត់ឃើញថាក្មេងជាងវ័យ, ថ្លាគំនិតស្មារតីល្អជាងមុន, មានអារម្មណ៍ស្ងប់ស្ងាត់ច្រើន, បន្ថយចង្វាក់បេះដូងនិងសម្ពាធឈាម, ដកដង្ហើមបានកាន់តែស្រួល, ហើយប្រសិនបើពួកគេឈឺវិញ គឺឆាប់ជាសះស្បើយណាស់។ មនុស្សដែលតាំងសមាធិច្រើនតែមានអារម្មណ៍ស្ងប់ស្ងាត់ និងមិនសូវថប់អារម្មណ៍។
ក្នុងស្ថានភាពជីវិតប្រចាំថ្ងៃ ខួរក្បាលរបស់អ្នកបានលុបរលកបែលតាចោល។ ខ្ញុំហៅវាថា រលករវល់។ ប៉ុន្តែប្រសិនបើអ្នកអង្គុយស្ងាត់ស្ងៀមរយៈពេល ២០ ទៅ៣០នាទីជារៀងរាល់ថ្ងៃ ខួរក្បាលអ្នកនឹងចាប់ផ្តើមផលិតរលកអាលហ្វាកាន់តែច្រើន ដែលវាជួយធ្វើអោយមនុស្សយើងធូរអារម្មណ៍។ ការកើនឡើងបន្តិចម្តងៗនៃរលកអាលហ្វាកើតមានក្នុងខួរក្បាលខាងមុខទាំងសងខាង ឬហៅថា Prefrontal Cortex។ ហេតុនេះហើយទើបបណ្តាលអោយមានការផ្លាស់ប្តូរគុណភាពនៃមុខងារខួរក្បាលដូចជា កម្រិតនៃភាពឆ្លាតវ៉ៃ និងការបង្កើតថ្មី។ កាលណាអ្នកតាំងសមាធិកាន់តែច្រើន ខួរក្បាលរបស់អ្នកកាន់តែល្អ។ រលកអាលហ្វាដែលធ្វើអោយមនុស្សមានភាពស្ងប់ស្ងាត់ ត្រូវបានបញ្ចូនចូលទៅក្នុងកោសិការទាំងអស់ក្នុងរាងកាយដោយស្វ័យប្រវត្តិដើម្បីជំនួយដល់តុល្យភាពប្រព័ន្ធក្នុងរាងកាយទាំងមូល។
វេជ្ជបណ្ឌិត សេរ៉េណា រ៉ូណី ឌូហ្គាល (Dr. Serena Roney-Dougal) ឯកទេសខាងអំណាចផ្លូវចិត្តមនុស្ស បានចំណាយពេលប្រាំឆ្នាំក្នុងការស្រាវជ្រាវទៅលើការសមាធិ។ អ្នកស្រីបាននិយាយថា “មនុស្សជាច្រើនគិតថា កាសមាធិគឺជាវិធីដ៏អស្ចារ្យមួយសម្រាប់បន្ធូរអារម្មណ៍ ប៉ុន្តែការបន្ធូរអារម្មណ៍គឺជាផលរំខានវិជ្ជមានមួយក្នុងចំនោមផលរំខានជាច្រើននៃការសមាធិជាទៀងទាត់។ ការសមាធិយូរៗទៅ នឹងធ្វើអោយសុខភាពល្អ និងមានភាពរហ័សរហួតខាងសាតិអារម្មណ៍។ មានការសិក្សាតាមបែបវេជ្ជសាស្ត្ររាប់រយប្រភេទបានបង្ហាញអោយឃើញថា ការសមាធិជាទៀងទាត់ជួយបញ្ចុះសម្ពាធឈាមដែលកំពុងតែឡើងខ្ពស់បាន, បន្ថយស្ត្រេសអ័រម៉ូន និងបង្កើនការដេកលក់ស្កប់ស្កល។ បើសិនជាមនុស្សជាច្រើនអាចសមាធិជារៀងរាល់ថ្ងៃ ពួកគេមិនត្រឹមតែសប្បាយចិត្តទេ តែក៏មានប្រយោជន៍ចំពោះសុខភាពផងដែរ”។
ការសមាធិជាទៀងទាត់ក៏បន្ថយការជួយអោយក្មេងជាងវ័យបានដែរព្រោះវាទៅបន្ថយចំនួនអ័រម៉ូន Thyroxin ដែលផលិតចេញពីក្រពេញទីរ៉ូអ៊ីតសម្រាប់សម្របសម្រួលដល់ការបំបែកសារធាតុក្នុងខ្លួន។ ចំពោះកម្រិតដ៏ខ្ពស់នៃអ័រម៉ូន Thyroxin មានន័យថា ដំណើរការរបស់រាងកាយកំពុងតែបង្កើនល្បឿន តែបើវាចុះទាប់វិញដំណើរការរាងកាយនឹងបន្ថយល្បឿនដែរ។ ការតាំងសមាធិជាទៀងទាត់ជួយអោយក្រពេញទីរ៉ូអ៊ីតមានតុល្យភាព។
ការតាំងសមាធិក៏ទៅភ្ញោចដល់ក្រពេញ Pineal Gland ដែលស្ថិតនៅកណ្តាលខួរក្បាល ដើម្បីទប់ស្កាត់អ័រម៉ូនជាច្រើនដែលវាកាន់កាប់កុំអោយបញ្ចេញដើម្បីអោយមានបញ្ហាដល់សុខភាព។ វាក៏ជួយបន្ថយការបញ្ចេញស្ត្រេសអ័រម៉ូន Adrenaline និង Cortisol ដែលជាមូលហេតុដ៏ចំបង់នៃជំងឺបេះដូង, ដាច់សរសៃឈាមខួរក្បាល និងដំបៅ ព្រមទាំងជួយអោយមនុស្សយើងសម្របខ្លួនបានទៅនឹងស្ថានភាពដែលធ្វើអោយស្ត្រេស។ អ្នកស្រាវជ្រាវក៏បានរកឃើញដែរថា អ្នកដែលតាំងសមាធិទៀងទាត់ ច្រើនតែមានភាពងាយស្រួលក្នុងការដេកព្រោះរាងកាយផលិតអ័រម៉ូន Melatonin កាន់តែច្រើន។
ការតាំងសមាធិគ្មានចំណាយអ្វីច្រើននោះទេ អ្នកអាចអនុវត្តធ្វើវាបានជារៀងរាល់ថ្ងៃដោយខ្លួនឯង ឬជាមួយមិត្តភក្តិ ពេលនោះអ្នកនឹងទទួលបានអត្ថប្រយោជន៍របស់វាចំពោះសុខភាពអ្នកជាមិនខាន។ មនុស្សជាច្រើនតែងនិយាយថា មូលហេតុដ៏ធំបំផុតដែលធ្វើអោយពួកគេមិនព្រមតាំងសមាធិ គឺថា ពួកគេគ្មានពេលវេលាសម្រាប់ធ្វើវា។ ប៉ុន្តែប្រសិនបើយើងចេះចែកពេលវេលាតាមត្រឹមត្រូវ អត្ថប្រយោជន៍របស់វាមិនអាចជះឥទ្ធិពលអ្វីអាក្រក់ច្រើននោះទេគ្រាន់តែចំនាយពេល ១៥ ទៅ២០នាទីក្នុងមួយថ្ងៃប៉ុណ្ណោះ។
ពេលដែលគួរតាំងសមាធិ
•ការសមាធិនៅពេលព្រឹកគឺជាពេលវេលាដ៏ល្អបំផុតមុនពេលចាប់ផ្តើមធ្វើការងារប្រឆាំថ្ងៃ ឬពេលត្រឡប់មកផ្ទះវិញក៏បានដែរ។ ទោះបីជាអ្នកគ្រាន់តែអង្គុយដោយស្ងប់ស្ងាតរយៈពេល ១០នាទីជារៀងរាល់ថ្ងៃក៏វាមានប្រយោជន៍ដែរ។
•បើសិនជាអ្នកចូលចិត្តសមាធិមុនដេក ចូរប្រាកដថា អ្នកបានញ៉ាំអាហារតែបន្តិចបន្តួចបានហើយ។ បន្ទាបមក ចូរចំនាយពេលដើររួចចាំមកសមាធិក្រោយ។
របៀបតាំងសមាធិ
•ចូរបិតទូរស័ព្ទ, រកកន្លែងណាមួយ និងពេលវេលាណាមួយដែលវាមិនអាចមករំខានដល់អ្នកបាន។ ចូរអង្គុយលើកៅអីផ្អែមដ៏ត្រង់ស្រួលមួយ ព្រមទាំងប្រអប់ជើងត្រូវដាក់ពីលើកម្រាល។ ចូរដកដង្ហើមជ្រៅៗពីរបីដង បន្ទាប់មកដកដង្ហើមចូល ហើយបិតភ្នែក និងបន្ធូរអារម្មណ៍។ ចូរនិយាយក្នុងចិត្តនូវអ្វីដែលអ្នកបានឃើញពេលកំពុងបិតភ្នែកដើម្បីបើកអារម្មណ៍អោយធូរស្រាល ចាប់ពីក្បាលដល់ចុងជើង។ ការសមាធិនេះត្រូវការចំនាយពេលដើម្បីសិក្សាទៅលើវា ប៉ុន្តែពេលអ្នកអនុវត្តធ្វើវារួច អ្នកនឹងទទួលបានជីវិតដ៏ល្អប្រសើរ។
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
•ថ្នាំឬសឈើប្រភេទ Sceletium ដែលយកមកពីប្រទេសអាហ្វ្រិកខាងត្បូង ត្រូវបានគេយកមកប្រើប្រាស់អស់រយៈពេលជាច្រើនសតវត្សន៍ទៅហើយសម្រាប់បន្ថយអាការៈថប់អារម្មណ៍, ពង្រឹងអារម្មណ៍ផ្លូវចិត្ត និងអារម្មណ៍នៃការទំនាក់ទំនង ព្រមទាំងរបៀបកត់សម្គាល់។ ចូរប្រើ ១០០ ទៅ២០០មីលក្រាម រយៈពេលមួយម៉ោងមុនសមាធិ។
•ចូរញ៉ាំតែបៃតងដែលមានជាតិអាស៊ីអាមីណេឈ្មោះថា L-theanine ព្រោះវាជួយអោយខួរក្បាលផលិតរលកអាលហ្វាកាន់តែច្រើន។