ការដែលមានស្ថានភាពមិនរំលាយអាហារអាចបង្កជារោគសញ្ញាមិនទៀងទាត់ទេដូចជា ឈឺបែបរមួលៗក្នុងក្រពះ ក្រហាយដើមទ្រូង ភើ និងឈឺក្នុងពោះវៀន។ វាច្រើនតែជាសញ្ញាមួយដែលប្រព័ន្ធរំលាយអាហារកំពុងតែមានភាពពិបាកចំពោះអាហារ ហើយរឿងនេះតែងតែបណ្តាលមកពីកង្វះអាស៊ីតក្រពះ និងអង់ស៊ីមរំលាយអាហារក្នុងពោះវៀនតូច។

បញ្ហានេះអាចទៅជាធ្ងន់ធ្ងរបានប្រសិនបើអ្នកទទួលទានអាហារលឿនពេក និងមិនព្រមទំពារអោយបានម៉ត់ល្អ។ ការធ្វើការងារច្រើន ផឹកច្រើន ទទួលទានអាហារមិនសូវគ្រប់គ្រាន់ ឬ បិរភោគពេលស្ត្រេសសុទ្ធតែបណ្តាលអោយពោះវៀនមិនរំលាយអាហារបានទាំងអស់។
អាហារដែលត្រូវចៀសវាង
•សាច់ក្រហម និងជាតិខ្លាញ់ដែលបានមកពីសាច់សុទ្ធតែពិបាកដល់ការរំលាយ។
•ជាទូទៅ ចូរកាត់បន្ថយការទទួលទានស្ករ និងអាហារផ្អែមដូចជា នំខេក នំបីស្គុត និងបង្អែម។
•កាហ្វេ, តែ, សូកូឡា, ជាតិកាហ្វេអ៊ីនគ្រប់ប្រភេទ, ស្រា, ម្រេច, ផ្លែឈើជូរៗ, ខ្ទឹមបារាំង ព្រមទាំងខ្ទឹមសពេលខ្លះក៏ពិបាកដល់ការរំលាយអាហារដែរ។
•មិនត្រូវផឹកទឹកច្រើនពេកទេពេលញ៉ាំបាយ ព្រោះវាអាចទៅបន្សាបអាស៊ីតក្រពះបាន។
•ចូរចៀសវាងការញ៉ាំផ្លែឈើភ្លាមៗក្រោយពីញ៉ាំអាហារច្រើនរួច លុះត្រាតែជាផ្លែម្នាស់ ឬល្ហុងមួយចំនិតតូច។
•ចូរចៀសវាងការញ៉ាំអាហារមានជាតិក្រែម និងបង្អែមអោយបានច្រើនបំផុតតាមតែអាចធ្វើបាន។
•ចូរកុំប្រើថ្នាំបន្សាបអាស៊ីត (Antacids)។
អាហារគួរទទួលទាន
•ចូរញ៉ាំខ្ញីមុន ឬពេលញ៉ាំអាហារដើម្បីភ្ញោចដល់ការរំលាយអាហារ។
•ការញ៉ាំអាហារតិចៗដូចជា សាច់ ឬត្រី អាចងាយក្នុងការរំលាយអាហារជាង។
•ចូរព្យាយាមញ៉ាំផ្លែម្នាស់ ឬល្លុងមួយចំនួនតូចមុនបាយ ព្រោះវាផ្ទុកទៅដោយអង់ស៊ីមសម្រាប់ជួយរំលាយអាហារ។
•ចូរបន្ថែមខ្ញីស្រស់ៗក្នុងរបបអាហាររបស់អ្នក។
ការព្យាបាលដោយខ្លួនឯងដ៏មានប្រយោជន៍
•ចូរប្រើ Betaine Hydrochloride (HCL ឬអាស៊ីតក្រពះ) ១គ្រាប់ពេលបាយ។ ប្រសិនបើអ្នកមានអាការៈដំបៅក្រពះសកម្ម ឬ HCL បណ្តាលអោយក្រហាយដើមទ្រូង ចូរប្រើអង់ស៊ីមរំលាយអាហារដែលគ្មានជាតិ HCL។
•ចូរទំពារថ្នាំ Deglychyrrized Liquorice ១ទៅ២គ្រាប់មុនបាយ ព្រោះវាជួយសម្រួលដល់រោគសញ្ញានៃការក្រហាយដើមទ្រូង ឬពោះវៀនមិនរំលាយអាហារ។
•ថ្នាំ Acidophilus និង Bifidus គឺជាប្រភេទបាក់តេរីល្អចំពោះសុខភាព ព្រមទាំងជួយអោយរំលាយអាហារបានកាន់តែស្រួលផង។ ចូរប្រើ ១ ទៅ២គ្រាប់ពេលញ៉ាំអាហារចប់។
•ប្រសិនបើរោគសញ្ញាស្ថិតនៅត្រង់ពោះវៀន ចូរប្រើផលិតផលសម្អាតិពោះវៀនធំដូចជា Psyllium Husk។
មតិដ៏មានប្រយោជន៍
•ចូរអង្គុយចុះ ហើយញ៉ាំអាហារដោយឥរិយាបថស្រួលបួល។
•ក្រោយពីញ៉ាំអាហាររួចចូរដើរលេងមួយភ្លេតសិនទៅព្រោះវាក៏ជួយដល់ការរំលាយអាហារដែរ។
•ចូរញ៉ាំផ្លែឈើក្នុងចន្លោះពេលបាយ ប៉ុន្តែមិនត្រូវញ៉ាំផ្លែក្រូច និងក្រូចថ្លុងទេ។
•ប្រសិនបើមានរោគសញ្ញាស្រួចស្រាវ ចូរចៀសវាងការញ៉ាំអាហាររយៈពេលខ្លី។
•ញ៉ាំតែអាហារឆ្អិន និងញ៉ាំតិចៗអោយបានទៀងទាត់។
•ផលិតផល Nux Vomica 30c អាចជួយកាត់បន្ថយអាការៈពោះវៀនមិនរំលាយអាហារបាន៕