​វី​រ៉ុស​រលាកថ្លើម​ប្រភេទ B (HBV) អាច​រស់នៅ​កន្លែង​ស្ងួត​រហូតដល់ ៧​ថ្ងៃ ព្រមទាំង​ជា​ជំងឺឆ្លង​មួយ​ដែល​បណ្តាលអោយ​មនុស្ស​ទូ​ទាំង​ពិភពលោក​ស្លាប់​បាន​ក្នុង​លំដាប់​ទី​៩​។ អ្នកជំងឺ​មានលទ្ធភាព ៩០%​ក្នុងការ​ជាសះស្បើយ​វិញ ប៉ុន្តែ ១០%​ទៀត​នឹង​ទៅ​ជា​ជំងឺ​រ៉ាំរ៉ៃ មានន័យថា​ពួកគេ​អាច​នឹង​ខូច​ខ្លើម និង​គ្រោះថ្នាក់​ដល់​ជីវិត​។ វី​រ៉ុស​ប្រភេទ​នេះ​អាច​ឆ្លង​តាម​ឈាម ឬ​ទឹក​នៅ​ក្នុង​សិរី​រាង្គ​ផ្សេងៗ​។

ផ្លូវ​ចម្លង​ដ៏​ញឹកញាប់​បំផុត​របស់​ជំងឺ​នេះ​គឺ​ការ​រួមភេទ​ដោយ​សូក​បញ្ចូល​លិង្គ​ដែល​មិន​បាន​ការពារ ជា​ពិសេស​ពេល​មាន​ឈាម ឬ​ប្រើប្រាស់​ម្ជុល​រួមគ្នា​ដែល​មាន​ជំងឺ​។ វី​រ៉ុស​រលាកថ្លើម​ប្រភេទ B ក៏​អាច​ឆ្លង​តាមរយៈ​ការបញ្ចូល​ឈាម និង​ប្រើ​ម្ជុល​ដោយ​មិន​បាន​សម្លាប់​មេរោគ​នៅ​តាម​មន្ទីរពេទ្យ​ក្នុង​ប្រទេស​កំពុង​អភិ​វឌ្ឈន៍​មួយចំនួន​។

សម្ភារៈ​ប្រើប្រាស់​ដោយ​មិន​បាន​សម្លាប់​មេរោគ​ដូចជា ម្ជុល​សាក់​ស្បែក ម្ជុល​វិទ្យាសាស្ត្រ ឬ​របស់​ដែល​ធ្វើអោយ​មុន​ស្បែក​សុទ្ធតែ​ប្រឈម​មុខ​ទាំង​អស់​។ ដោយសារ​តែ​ការចាក់​វ៉ាក់ស៊ាំង​មាន​ប្រសិទ្ធភា​ពរហូតដ​ល់ ៩៥% យក​ល្អ​អ្នក​គួរតែ​ចាក់​វ៉ាក់ស៊ាំង​នេះ​ប្រសិនបើ​ត្រូវ​ដំណើរ​ទៅកាន់​បរទេស ឬ​កន្លែង​រស់នៅ​ដែល​មាន​ជំងឺ​បែបនេះ​។
 
អាហារ​ដែល​គួរ​ចៀសវាង​
•​ចូរ​ចៀសវាង​ការ​ញ៉ាំ​ទឹក​ប្រសិនបើ​អ្នក​មិន​ប្រាកដ​ថា​ទឹក​នោះ​បរិសុទ្ធ ល្អ ឬ​មិន​ល្អ​។
•​នៅពេល​អ្នកធ្វើដំណើរ​ទៅ​បរទេស ចូរ​កុំ​ញ៉ាំ​អាហារ​ដែល​ប្រើ​ទឹក​ឆៅ​មក​លាង​សម្អាត​។
•​ចូរ​ចៀសវាង​ពពួកសត្វ​តែ​មាន​សម្បក​ឆៅ​ព្រោះ​វា​ជា​ភ្នាក់ងារ​ផ្ទុក​វី​រ៉ុស​រលាកថ្លើម​ប្រភេទ A​។​
•​ចូរ​ចៀសវាង​ការ​ញ៉ាំ​ស្រា​ព្រោះ​វា​នឹង​បន្ថែម​អោយ​ខូច​ថ្លើម​កាន់តែខ្លាំង​។
•​ចូរ​ចៀសវាង​អាហារ​ដែល​មាន​ជាតិ​ខ្លាញ់ Saturated Fat សាច់​ក្រហម និង​អាហារ​ធ្វើ​ពី​ទឹកដោះគោ ព្រោះ​វា​នឹង​ដាក់បន្ទុក​ដល់​ថ្លើម​ធ្វើការ​កាន់តែខ្លាំង​។
•​ជាតិ​កាហ្វេ​អ៊ី​ន តែ កាហ្វេ ភេសជ្ជៈ​ប៉ូវ​កម្លាំង និង​ថ្នាំ​បំបាត់​ការឈឺចាប់​មួយចំនួន​នឹង​ធ្វើអោយ​ថ្លើម​ធ្វើ​កាន់តែខ្លាំង ដូច្នេះ​គួរតែ​ចៀសវាង​វា​អោយបាន​។
•​អាហារ​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម មិនសូវ​មាន​សូ​ដ្យូ​ម មាន​ផល​វិជ្ជមាន​ចំពោះ​ថ្លើម​។ ចូរ​ចៀសវាង​អាហារ​ប្រៃ និង​បង្កើន​ការ​ញ៉ាំ​ផ្លែឈើ​ស្រស់ និង​បន្លែស្រស​អោយបាន​ច្រើន​ព្រោះ​វា​សម្បូរ​ជាតិ​ប៉ូ​តា​ស្យូម​។
 
អាហារ​ដែល​គួរ​ទទួល​ទាន​
•​ចូរ​ញ៉ាំ​បន្លែស្រស់​ដូចជា ប៉េង​ប៉ោះ ខ្ទឹមបារាំង​ក្រហម ត្រសក់ ផ្កា​ខាត់ណា​ពណ៌​បៃតង ផ្លែ​ប័រ ស្ពៃ​ក្តោប ការ៉ុត និង​ខ្ញី​អោយបាន​ច្រើន​។
•ចូរ​ញ៉ាំ​តែ​បៃតង​ដែល​សម្បូរ​ជាតិ អង់​ទី​អុកស៊ីដ​ង​អោយបាន ៨ ទៅ​១០​កែវជា​រៀងរាល់ថ្ងៃ​។ តែ​បៃតង​ក៏​សម្បូរ​ជាតិ polyphenols ដែល​ជា​ភ្នាក់ងារ​ប្រឆាំង​នឹង​វី​រ៉ុសដ៏​ពូកែ​ផងដែរ​។
•ចូរ​បង្កើត​ទឹក​បន្លែ​ញ៉ាំ​ដោយ​ខ្លួនឯង​អោយបាន​ទៀងទាត់​។ ទោះបីជា​អ្នក​ញ៉ាំ​បាន​តែ ពីរ​ទៅ បី​ដង​ក្នុង​មួយ​សប្តាហ៍​ក៏ដោយ ក៏​អ្នកនឹង​មើលឃើញ​ពី​អត្ថប្រយោជន៍​របស់​វា​ដែរ​។ ទឹក​ផ្លែឈើ​ដែល​ជំនួយ​ដល់​មុខងារ​ថ្លើម​មានដូចជា ផ្លែ​ប៉ម ការ៉ុត និង​ស្ពៃក្តោប​។
•អាហារ​សម្បូរ​ជាតិ សុលភួ​មានដូចជា ខ្ទឹម​បារាំង និង​ខ្ទឹមស​សម្រាប់​ជំនួយ​ដល់​មុខងារ​របស់​ថ្លើម​។
 
ការព្យាបាល​ដោយ​ខ្លួនឯង​ដ៏​មាន​ប្រយោជន៍​
•​ប្រេង​សណ្តែក Linseed មាន​ផល​ល្អ​សម្រាប់​ការជួសជុល​ដល់​កោសិការ​ថ្លើម​ដែល​ខូចខាត និង​បន្ថយ​ការ​រលាក​។ ចូរ​ប្រើ​ប្រេង​អូ​លីវ​ដើម្បី​ជា​ធ្វើ​ជា​ម្ហូបអាហារ ឬ​ប្រើ​ប្រភេទ​គ្រាប់ Linseed Oil ១០០០ មួយ​គ្រាប់​បី​ដង​ក្នុង​មួយថ្ងៃ​។
•​វីតាមីន B មាន​នាទី​ជួយ​ការពារ​ភ្នាស​កោសិការ​ថ្លើម​ពី​ការខូចខាត​ដោយ​សារ​រ៉ាឌីកាល់​សេរី និង​បន្ថយ ព្រមទាំង​ការពារ​ការ​សន្លាក់​ផងដែរ​។ ចូរ​ប្រើ ៤០០​យូ​នី​ត​ជា​រៀងរាល់ថ្ងៃ​។
•​ខ្ទឹមស​គឺជា​ភ្នាក់ងារ​ប្រឆាំង​នឹង​វី​រ៉ុសដ៏​ពូកែ ចូរ​ប្រើ ៤០០​មី​លី​ក្រាម​ក្នុង​មួយថ្ងៃ​។
•​ផលិតផល N-acetylcysteine (NAC) ជួយ​អោយ​មុខងារ​ថ្លើម​ប្រព្រឹតិ្ត​ទៅ​កាន់តែ​ប្រសើ​។ ចូរ​ប្រើ ៥០០​មី​លី​ក្រាម បី​ដង​ក្នុង​មួយ​ថ្ងៃ​។​
•អង់​ទី​អុក​ស៊ីដង់​មាន​មុខងារ​ជា​អ្នកការពារ និង​ព្យាបាល​ការ​រលាក​ថ្លើម​។ ចូរ​ប្រើ Alpha Lipoic Acid ២៥០​មី​លី​ក្រាម ពីរ​ដង​ក្នុង​មួយថ្ងៃ ដែល​ជា​អង់​ទី​អុកស៊ីដ​ង​ដ៏​ខ្លាំង​។
•​វីតាមីន C មាន​នាទី​ជា​ថ្នាំ​ប្រឆាំង​នឹង​វី​រ៉ុសដ៏​ពូកែ ចូរ​ប្រើ ៥ ទៅ​១០​ក្រាម​ក្នុង​មួយថ្ងៃ ជាមួយ​ថ្នាំ​អង់​ទី​អុក​ស៊ីដង់​។​
•​ចូរ​ប្រើតែ​បៃតង Polyphenols  ៨០០​មី​លី​ក្រាម​ជា​រៀងរាល់ថ្ងៃ​ដើម្បី​ទទួលបាន​មុខងារ​ប្រឆាំង​នឹង​វី​រ៉ុសដ៏​ពូកែ​។
•​សេ​ឡេ​ញ៉ូម​ជួយ​កាត់បន្ថយ​ការបង្កជំ​ងឺ​រលាក​ថ្លើម​ប្រភេទ B រហូតដល់ ៧៧% ព្រមទាំង​ជួយ​បង្ការ​ជំងឺមហារីក​ថ្លើម​ដែល​ជា​ផលវិបាក​ទី​ពីរ​របស់​ជំងឺ​រលាក​ថ្លើម​ប្រភេទ B រ៉ាំរ៉ៃ​។ ចូរ​ប្រើ ២០០​ម៉ៃ​ក្រូក្រា​ម​ជា​រៀងរាល់ថ្ងៃ​។
 
មតិ​ដ៏​មាន​ប្រយោជន៍​
•​ចូរ​ចៀសវាង​ផលិតផល​មាន​ជាតិគីមី​ដែល​ប្រើ​ក្នុងផ្ទះ ព្រោះ​វា​ទៅ​រំខាន​ដល់​មុខងារ​របស់​ថ្លើម​។
•​វី​រ៉ុស​រលាកថ្លើម​ប្រភេទ A ច្រើន​តែ​កើត​លើ​ប្រទេស​កំពុងអភិវឌ្ឍន៍ ព្រោះ​មនុស្ស​ពុំ​មាន​អនាម័យ​បាន​ត្រឹមត្រូវ​។ ការធ្វើដំណើរ​ទៅ​ដំបន់​ទាំងនេះ​មាន​ការប្រឈមមុខ​ខ្លាំងណាស់​។ ដូច្នេះ​ចូរ ញ៉ាំ​តែ​ទឹ​ឆ្អិន ឬ​ទឹកដប​បរិសុទ្ធ​តែ ព្រមទាំង​ចៀសវាង​ការ​ញ៉ាំ​ត្រី និង​ពពួកសត្វ​មាន​សម្បក​ឆៅ​។​
•​ចូរ​លាងដៃ​អោយបាន​ស្អាត​រាល់ពេល​កាន់​ចំណីអាហា​រញ៉ាំ​។
•​ការជក់បារី​ធ្វើអោយ​ប្រព័ន្ធ​ភាពស៊ាំ​ចុះខ្សោយ ព្រមទាំង​ពិបាក​ដល់​ការ​យក​ឈ្នះ​វី​រ៉ុស​បង្ក​ជំងឺ​ទៀត យក​ល្អ​គួរតែ​ឈប់​ជក់បារី​ទៅ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង