មាន​ស្ថានភាព​ជា​ច្រើន រួមមាន​ដូចជា ជំងឺ​លើស​សម្ពាធ​ឈាម​, កម្រិត​កូ​ឡេ​ស្តេ​រ៉ូល​ខ្ពស់ ឬ ជំងឺ​ទឹក នោម​ផ្អែម គឺ​អាច​នឹង​បង្កើន​ឱកាស​របស់​អ្នក ក្នុង​ការកើតមាន​នូវ​ជំងឺ​គាំងបេះដូង ឬ ជំងឺ​ដាច់​សរសៃឈាម ក្នុង​ខួរក្បាល​។ អ្នក​ត្រូវ​ចាត់វិធានកា​រណ៍ ដូចខាងក្រោម​នេះ ដើម្បី​បន្ថយ​នូវ​ឱកាស​ប្រឈម​នឹង បញ្ហា​ទាំង នេះ ។​

Mid-adult man clutching his chest in pain with a possible heart attack. He wears a blue, button down dress shirt. Heart disease.

១. ធ្វើការ​ហាត់ប្រាណ​អោយបាន​ជា​រៀងរាល់ថ្ងៃ​

     ការធ្វើ​លំ​ហាត់ប្រាណ ក្នុង​កម្រិត​មធ្យម អាច​ជួយ​បន្ទាប​នូវ​គ្រោះថ្នាក់​ប្រឈម​នឹង គាំងបេះដូង​បាន ដល់​ទៅ ៣០ ទៅ ៥០​ភាគរយ​។ ត្រូវការ​កំណត់​គោលដៅ​អោយ​បាន​រយៈពេល ៣០​នាទី នៃ​លំ​ហាត់ប្រាណ ខាងក្រៅ​ផ្ទះ យ៉ាងហោចណាស់ អោយបាន ៥​ថ្ងៃ ក្នុង​១​សប្តាហ៍​។ សម្រាប់ ២​ថ្ងៃ ផ្សេងទៀត អ្នក​អាច​ធ្វើ​ការហ្វឹកហាត់​នូវ ថាមពល​របស់​សាច់ដុំ​។ ប្រសិនបើ​វា​ច្រើនពេក​សម្រាប់​អ្នក នោះ អ្នក​ត្រូវ​ធ្វើ​ការបែងចែក​វា ជា​វគ្គ​ខ្លីៗ និង បង្កើន​ពេលវេលា​នៃ​ការហាត់​របស់​អ្នក​។ អ្នក​អាច​ចំណាយពេល ១៥​នាទី សម្រាប់​ធ្វើ​ការដើរ នៅក្នុង​ពេល​ព្រឹក និង ១៥​នាទី​ផ្សេងទៀត មុន​ពេល​អ្នក​ទទួល​ទាន​អាហារ ពេល​ថ្ងៃ​ត្រង់​។​

២. ត្រូវ​កណត់​គោលដៅ​អោយ​សម​ហេតុផល ដើម្បី​ធ្វើការ​សម្រក​ទម្ងន់​

     ប្រសិនបើ​អ្នក​លើស​ទម្ងន់ ឬ ធាត់​ជ្រុល នោះ​អ្នក​មិនចាំបាច់ ធ្វើអោយ​ខ្លួន​អ្នក​ស្គម​ស្តើង ដើម្បី​កាត់ បន្ថយ​នូវ គ្រោះថ្នាក់​ប្រឈម​នឹង ជំងឺ​គាំងបេះដូង និង ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។ ការ​សម្រក ទម្ងន់​អោយបាន ៥​ទៅ ១០ ភាគរយ​នៃ​ទម្ងន់​របស់​អ្នក ដើម្បី​ធ្វើអោយ​កូ​ឡេ​ស្តេ​រ៉ូ​ល​របស់អ្នក ប្រសើរឡើង និង បន្ថយ​នូវ​សម្ពាធ​ឈាម និង កម្រិត​ជាតិ​ស្ករ​ក្នុង​ឈាម​។​

៣. លេបថ្នាំ​ព្យាបាល​ជំងឺ​បេះដូង​របស់​អ្នក​

      ការសិក្សា​មួយ​បាន​រកឃើញថា ប្រជាជន​អាមេរិក​ចំនួន ១៣០.០០០​នាក់ បាន​ស្លាប់​ជា​រៀងរាល់ឆ្នាំ ដោយសារតែ​ពួកគេ​មិន​បាន​លេបថ្នាំ​ព្យាបាល​ជំងឺ​បេះដូង អោយ​បាន​ដូចដែល​អ្វី​ដែល​គ្រូពេទ្យ​បាន​ណែនាំ ។ ស្វែងរក​នូវ​កត្តា​អ្វី ដែល​បង្អាក់​ដល់​ការ​លេបថ្នាំ​របស់​អ្នក​អោយបាន​ទៀងទាត់ មានដូចជា ផល​រំខាន របស់​វា​, តម្លៃ ឬ ដោយសារ​តែ​អ្នក​ឧស្សាហ៍​ភ្លេច​លេប​វា​ពេក ហើយ​ត្រូវ​ធ្វើ​ការសាកសួរ​គ្រូពេទ្យ​ដើម្បី ស្វែងរក​ជំនួយ​។​

៤. បរិភោគ​អាហារ​អោយបាន​ត្រឹមត្រូវ​

      ការព្យាយាម​ដើម្បី​ទទួល​អោយ​បាន​នូវ របប​អាហារ​ដែល​ប្រកប​ដោយ​សុខភាព គឺ​អាច​បន្ថយ​នូវ គ្រោះថ្នាក់​ប្រឈម​នឹង​ជំងឺ​បេះដូង នេះ​បាន​ដល់​ទៅ ២៤​ភាគរយ​។ ត្រូវ​បំពេញ​នូវ​ចាន​អាហារ​របស់​អ្នក ជាមួយនឹង បន្លែ​, ផ្លែឈើ​, គ្រាប់​ធញ្ញជាតិ​,​ត្រី និង សាច់​ដែល​គ្មាន​ខ្លាញ់ អោយបាន​ផ្សេងៗ​គ្នា​។​

៥. ធ្វើការ​ផឹកស្រា ប៉ុន្តែ​អ្នក​មិន​ត្រូវ​ផឹក​វា​ច្រើន​ជ្រុល​ពេក​នោះ​ទេ​

     ប្រសិនបើ​អ្នក​ជា​អ្នក​ផឹក​ស្រា​ពីមុន​រួចមកហើយ ដំណឹង​ដ៏​ល្អ​សម្រាប់​អ្នក​នោះ​គឺ មិន​ថា​ប្រេ​ភេទ​ស្រា នោះទេ គឺ​អាច​ជួយ​ដល់​បេះដូង​របស់​អ្នក​។ តែ​ទោះជា​យ៉ាងណាក្តី ការ​ផឹកស្រា​ច្រើន​ជ្រុល គឺ​អាច​បង្កើន គ្រោះថ្នាក់​របស់​អ្នក​ប្រឈម​នឹង ជំងឺ​គាំងបេះដូង​, ជំងឺ​ដាច់​សរសៃឈាម​បេះដូង​។ ដើម្បី​ទទួលបាន​នូវ អត្ថប្រយោជន៍​របស់​វា ដោយ​មិន​ប្រឈម​នឹង​គ្រោះថ្នាក់​របស់​វា នោះ​អ្នក​ត្រូវ​ធ្វើ​ការកំណត់ នូវ​ការផឹក​វា អោយបាន​ត្រឹម​តែ ១​កែវ ប្រសិនបើ​អ្នក​ជា​ស្ត្រី និង ត្រឹមតែ​២​កែវ ប្រសិនបើ​អ្នក​ជា​បុរស​នោះ ។​

៦. ទទួលទាន​សូកូឡា​តិចតួច​បន្ថែម​

     ការសិក្សា​ជា​ច្រើន​បានបង្ហាញ​ថា មនុស្ស​ដែល​បាន​ញុំ​ា​សូកូឡា​ច្រើន​ជាង​ម្តង ក្នុង​មួយ​សប្តាហ៍ គឺអាច បន្ថយ​នូវ​គ្រោះថ្នាក់​ប្រឈម​នឹង ជំងឺ​បេះដូង​ស្ទើរតែ​បាន​ដល់ ៤០​ភាគរយ​, ជំងឺ​ទឹកនោម​ផ្អែម ប្រហែលជា​បាន​ដល់ ៣០​ភាគរយ និង ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល បាន​ប្រហែលជា ៣០​ភាគរយ បាន​ផង​ដែរ​។ រហូតដល់​ពេល​ដែល អ្នកស្រាវជ្រាវ​អាច​ធ្វើការ​កំណត់​បាន នូវ​បរិមាណ​សូកូឡា​ដែល អាច​ជួយ​បន្ថយ​នូវ​គ្រោះថ្នាក់​នេះ​បាន នោះ​អ្នក​ត្រូវតែ​ធ្វើ​ការកំណត់​នូវ ការប្រើប្រាស់​វា ក្នុង​កម្រិត​មួយ ទាប​បាន​ហើយ ដូច្នេះ​នោះ​គឺ​អ្នក នឹង​មិន​កើន​ទម្ងន់ និង ធ្វើ​អោយ​បេះ​ដូង​អ្នក​ធ្វើការ​ច្រើន​ជាង​មុន​នោះ​ទេ ។​

៧.​អ្នក​មិន​ត្រូវ​ជក់បារី​នោះទេ​

     ការជក់បារី គឺ​ពិតជា​បង្កើន​គ្រោះថ្នាក់​របស់​អ្នក​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង និង ជំងឺ​ដាច់​សរសៃឈាម ក្នុង​ខួរក្បាល​បាន​យ៉ាង​ខ្លាំង​។ អ្នក ក៏​មិន​ចាំបាច់​ត្រូវ​កា្លយខ្លួន ជា​អ្នក​ដែល​ជក់​វា​នោះដែរ​។ ក្នុង​មួយ ឆ្នាំៗ ប្រជាជន​ប្រមាណ​ជា ៤៦.០០០​នាក់ បាន​ស្លាប់​ដោយសារ​តែ​ជំងឺ​បេះដូង ដែល​ទាក់ទង​ទៅនឹង ការ​បឺត​ស្រូប​យក​ផ្សែង​បារី​នេះ ។​

៨. ទៅអោយ​ទន្តពេទ្យ​ធ្វើការ​ពិនិត្យ​ធ្មេញ​របស់​អ្នក​

     ការ​ទៅ​អោយ​គ្រូពេទ្យ​ធ្មេញ ធ្វើការ​កោស​សម្អាត​កំបោរ និង លាង​ធ្មេញ​អោយបាន​ស្អាត​ល្អ ជា​រៀង រាល់​៦​ខែម្តង គឺ​អាច​បន្ថយ​នូវ​ការ​ប្រឈម​នឹង​ជំងឺ​គាំងបេះដូង បាន​ដល់ ២៤​ភាគរយ និង ជំងឺ​ដាច់​សរសៃ ឈាម​ក្នុង​ខួរក្បាល​បាន​ដល់ ១៣​ភាគរយ​។ ទន្តពេទ្យ​អាច​នឹង សម្គាល់​បាន​នូវ​សញ្ញា​នៃ​ជំងឺ​បេះដូង មានដូចជា ហើម​អញ្ចាញធ្មេញ ឬ ការ​សណ្តក​ធ្មេញ​។ វា​ក៏​អាច​ជួយ​អោយ​អ្នក ឆាប់​ទទួលបាន​នូវ​ការ ព្យាបាល​ដ៏​ត្រឹមត្រូវ​ផងដែរ​។​

៩. យកចិត្តទុកដាក់​ចំពោះ​រោគសញ្ញា​របស់​អ្នក និង ប្រាប់​ទៅ​កាន់​គ្រូពេទ្យ​របស់​អ្នក​

     អ្នក​មិន​ត្រូវ​រំពឹងទុក​ថា រោគសញ្ញា​ទាំងនេះ​របស់​អ្នក នឹង​បាត់​ទៅ​វិញ​ដោយ​ខ្លួន​វា​នោះ​ទេ​។ អ្នក​ត្រូវ​ធ្វើការ​ណាត់ជួប​ជាមួយ នឹង​គ្រូពេទ្យ ប្រសិនបើ​អ្នក​សម្គាល់​ឃើញ​នូវ សញ្ញា​មិនធម្មតា​ណាមួយ ដូចជា ដកដង្ហើម​ខ្លីៗ​, មាន​បម្រែបម្រួល​ចំពោះ​ចង្វាក់​បេះដូង ឬ មានការ​អស់កម្លាំង​ខ្លាំង​។ វា​មាន​នូវ​វិធី​ជា​ច្រើន ដែល​គ្រូពេទ្យ​អាចធ្វើ​បាន ដើម្បី​ព្យាបាល​នូវ​បញ្ហា​របស់​បេះដូង​ទាំងនេះ នៅពេលណា​ដែល​អ្នក​បាន ស្នើរ​សុំ​ជំនួយ​នោះ ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង