ដោយការទទួលទាន នូវប្រភេទអាហារជាក់លាក់ណាមួយ នោះប្រព័ន្ធការពារសុំាអ្នក នឹងអាច ចាប់ផ្តើម ពង្រឹងថាមពលរបស់វា ក្នុងការប្រយុទ្ធប្រឆាំងនឹងពពួកមេរោគ និង ធ្វើអោយខ្លួនប្រាណអ្នក និង អារម្មណ៍របស់អ្នក មានភាពល្អប្រសើរបានឡើងវិញ។

ខ្ញុំមានជំងឺគ្រុនផ្តាសាយ តើខ្ញុំគួរញុំាអ្វី ដើម្បីអោយវាឆាប់មានអារម្មណ៍ល្អឡើងវិញ ?
នោះអ្នកត្រូវចាប់ផ្តើមជាមួយនឹង ទឹកស៊ុបស្ងោរមាន់ដែលម្តាយអ្នកបានចំអិន អោយអ្នក។ ការស្រាវជ្រាវពុំទាន់បានបង្ហាញថា នៅឡើយទេថា វាមានឥទ្ធិពលដោយរបៀបណានោះ ប៉ុន្តែយើងបានដឹង ហើយថា អាហារដែលសំបូរដោយសារជាតិបំប៉ន នឹងអាចជួយពង្រឹងប្រព័ន្ធការពារភាពសុំាអ្នក និង ប្រយុទ្ធប្រឆាំងនឹង ការរលាក។ នៅក្នុងរដូវនេះ អ្នកគួរងាកមកទទួលទាននូវ អាហារដែលជួយព្យាបាល ជំងឺនេះ មានដូចជា៖
· ទឹកក្រូចច្របាច់ ។ វីតាមីន C អាចជួយកាត់បន្ថយ នូវរយៈពេលរុំារ៉ៃ នូវការកើតមាននូវជំងឺ ផ្តាសាយ និង ជួយអោយអ្នកឆាប់វិលមករក សភាពធម្មតាវិញ។
· ស្រូវសាឡី,ផ្លែចេក, សាច់មាន់ និង ត្រី។ ពួកវា បានជួយរក្សាសុខភាពរបស់សិរីរៈអ្នក ដោយការ បង្កើតនូវកោសិកា ឈាមស ដើម្បីប្រយុទ្ធប្រឆាំងនឹង ការចំលងរោគ ។