ខាងក្រោមនេះ យើងខ្ញុំនឹងបង្ហាញអ្នកពីលាភរបស់ឆ្នាំទាំងឡាយខាងលើនេះ។ តើមានអ្វីខ្លះទៅ?

ឆ្នាំមមែ

បុគ្គលឆ្នាំមមែ ជាមនុស្សដែលព្រោះតែជីវភាពប្រសើរ គឺខំប្រឹងប្រែងជានិច្ច។ ទោះបីជាជួបនឹងឧបសគ្គបែបណា ក៏គេមិនរាថយដែរ។ ដូចនេះ ទ្រព្យដែលគេអាចទទួលបានគឺធំខ្លាំងក្រោយពេលដែលគេចាស់ទៅ។

ឆ្នាំឆ្លូវ

បុគ្គលឆ្នាំឆ្លូវ មិនថាធ្វើអ្វីទេ សុទ្ធតែម៉ត់ចត់ទាំងអស់។ ជាពិសេស គេជាមនុស្សដែលមិនចេះចាយធំឡើយ ដោយចេះសន្សំសំចៃជានិច្ច។ ដូចនេះ ពេលដែលសន្សំដល់ចាស់ លុយក្នុងឃ្លាំងគេនឹងអាចកើនឡើងខ្លាំងតែម្តង។

ឆ្នាំច

បុគ្គលឆ្នាំចវិញ មិនថារឿងស្នេហា ឬការងារទេ គេសុទ្ធតែប្រកាន់ចិត្តស្មោះត្រង់ជានិច្ច។ ជាពិសេស គេតែងទទួលបានការសរសើរពីចៅហ្វាយនាយជានិច្ច ព្រោះការងារភាគច្រើនអាចទទួលបានជោគជ័យ។ ដូចនេះ ពេលដែលចាស់ទៅ គឺមិនចាំបាច់ខ្វាយខ្វល់នឹងរឿងប្រាក់ទេ៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង