សុបិន្តរបស់អ្នកមិនត្រឹមតែ ជាប្រភពរីករាយនៅពេលយប់ ដែលកន្លងទៅរហ័សនោះទេ។ ចូរយកចិត្តទុកដាក់ពីអ្វីដែលកើតឡើងក្នុងសុបិន្តរបស់អ្នក ចងចាំពីវា និងកត់ត្រាវាទុកព្រោះវាជាសញ្ញាបង្ហាញពីអារម្មណ៍ ដែលអ្នកមាននៅខាងក្នុង។

បន្ទាប់ពីបញ្ចប់ថ្នាក់វិទ្យាល័យ នាងMonica បានធ្វើការងារជាផ្តល់សេវាលើយន្តហោះ។ នាងចាប់ផ្តើមពីការហោះហើរជិតៗ ដោយធ្វើជាអ្នកបំរើខាងភេសជ្ជៈ តាមជើងយន្តហោះទៅមកនៅទីក្រុងក្បែរៗនោះ។ រយៈពេលកន្លងមកនាងបានប្តូរទៅជើងយន្តហោះអន្តរជាតិ ហើយបានធ្វើដំនើរក្នុងទិសដៅអឺរ៉ុបនិង អាមេរិកខាងត្បូង។
នាងចូលចិត្តការងារនេះ ហើយនាងចូលចិត្តម៉ោងធ្វើការរបស់នាង។ នាងចូលចិត្តការទទួលបានឱកាសឃើញពិភពលោក នាងនិយាយថា” សម្រាប់ខ្ញុំ ការងារគឺអ្វីៗទាំងអស់ ដែលខ្ញុំចង់បាន”។
Monica មានគម្រោងបន្តការហោះហើរនេះរហូតដល់ចូលនិវត្ត ប៉ុន្តែការងារចាប់ផ្តើម ធ្វើឲ្យនាងខ្សោយ។ Monicaនិយាយថា”នៅពេលដែលខ្ញុំមានអាយុ៥០ខ្ញុំចាប់ផ្តើមអស់កម្លាំងផ្លូវកាយ។ វាក្លាយទៅជាកាន់តែពិបាកក្នុងការសើចជារឿយៗពីរឿងគួរឲ្យខឹងមួយចំនួនដែលខ្ញុំមិនដែលខ្វល់ពីមុនមក។ ដូចជារឿងជាមួយនឹងអ្នកធ្វើដំនើរដែលនិយាយថា”ខ្ញុំនឹងមិនដាក់របស់នេះលើកៅអីរបស់ខ្ញុំទេ”ជាដើម។ គឺខ្ញុំមិនចង់ចំនាយពេលលើរឿងមិនសំខាន់ទាំងនោះទៀតទេ”។
ប៉ុន្តែ Monicaសម្រេចចិត្តថានាងគួរតែផ្លាស់ប្តូរនៅពេលដែលនាងចាប់ផ្តើមមានសុបិន្តបន្តជាច្រើនដែលធ្វើឲ្យនាងមានអារម្មណ៍ឯកកោនិងភ័យខ្លាច។ Monicaនិយាយថា”មានរឿងអវិជ្ជមានជាច្រើននៅពេលថ្ងៃហើយសូម្បីតែខ្ញុំគេងលក់ក៏ខួរក្បាលរបស់ខ្ញុំផ្តោតលើរឿងអវិជ្ជមានទាំងនោះដែរ។ វាដូចជាខ្លួនប្រាណរបស់ខ្ញុំបានឲ្យសញ្ញាមកថាវាកំនត់អ្វីដែលខ្ញុំទទួលបានតាមមធ្យោបាយមួយឬផ្សេងទៀត”។
៦ខែក្រោយមកនាងបានធ្វើការខាងផ្នែកលក់។ នៅពេលដែលការងាររបស់នាងមានមូលដ្ឋានរឹងមាំ សុបិន្តរបស់នាងប្រែក្លាយទៅជារឿងរំខានតិចតួច។
មនុស្សដែលតែងតែសុបិន្តពីរឿងអវិជ្ជមានឬក៏ហេតុការអាក្រក់ៗ គឺ១៣ភាគរយនៃពួកគេងាយមានអារម្មណ៍មិនពេញចិត្តនឹងជីវិតរបស់ពួកគេ(Kroth et al. 2002)៕