ការស្រាវជ្រាវថ្មីមួយបានបង្ហាញថា ការវាស់កម្រិតអរម៉ូនប្រូសេស្តេរ៉ូនចំពោះស្ត្រីដែលមានការឈឺចាប់ ឬហូរឈាមអំឡុងពេលមានផ្ទៃពោះដំបូងអាចជួយកំណត់ថាតើការមានផ្ទៃពោះគឺត្រឹមត្រូវឬយ៉ាងណា។

ការមានផ្ទៃពោះដែលទទួលបានជោគជ័យមានន័យថា វាមានការរំពឹងទុកដែលមានហេតុផលមួយថាវានឹងជាលទ្ធផលនៃការមានកូន។ អរម៉ូនប្រូសេស្តេរ៉ូនគឺជាអរម៉ូនមួយដែលដើរតួក្នុងការមានផ្ទៃពោះ។
ប្រហែល១/៣នៃស្ត្រីមានការហូរឈាម ឬឈាមនៅទ្វារមាសនៅពេលមានផ្ទៃពោះដំបូង។ អ្នកស្រាវជ្រាវនៃការស្រាវជ្រាវថ្មីបានចង្អុលបង្ហាញថា ការធ្វើអេកូត្រូវបានគេកំណត់ភាពសម្រេចបាននៃការមានផ្ទៃពោះ ប៉ុន្តែជួនកាលតេស្តនេះអាចមិនត្រូវបានសន្និដ្ឋាននោះទេ។
អ្នកស្រាវជ្រាវដែលមកពីសាកលវិទ្យាល័យ Birmingham ក្នុងប្រទេសអង់គ្លេសបានវិភាគលើការស្រាវជ្រាវ២៦ដែលត្រូវបានទាក់ទងទៅលើស្ត្រីមានផ្ទៃពោះជាង ៩.៤០០នាក់។ ការស្រាវជ្រាវ៧ក្នុងការស្រាវជ្រាវទាំងនោះបានរាប់បញ្ចូលស្ត្រីដែលមានការឈឺចាប់ ឬហូរឈាម និងលទ្ធផលនៃការធ្វើអេកូមិនបានសម្រេចនោះទេ ហើយការស្រាវជ្រាវ១៩ផ្សេងទៀតរួមមានស្ត្រីដែលមានការឈឺចាប់ ឬហូរឈាម និងមិនបានធ្វើអេកូ។
ការវិភាគបានបង្ហាញថា ការវាស់នូវកម្រិតទាបនៃអរម៉ូនប្រូសេស្តេរ៉ូនចំពោះស្ត្រីដែលមានការឈឺចាប់ ឬហូរឈាមក្នុងពេលមានផ្ទៃពោះដំបូងអាចវែកញែកចន្លោះភាពសម្រេចបាន និងការមានផ្ទៃពោះដែលមិនអាចសម្រេចបាន នៅពេលដែលលទ្ធផលនៃការធ្វើអេកូមិនបានសម្រេចបាន។
តេស្តនៃអរម៉ូនប្រូសេស្តេរ៉ូនគឺត្រឹមត្រូវតិចក្នុងការទស្សន៍ទាយនៃភាពសម្រេចនៃការមានផ្ទៃពោះចំពោះស្ត្រីដែលឈឺ ឬហូរឈាមដែលមិនបានធ្វើអេកូ។
ការស្រាវជ្រាវត្រូវបានចេញផ្សាយនៅក្នុង BMJ។
កម្រិតអរម៉ូនប្រូសេស្តេរ៉ូនទាបអាចកើតមានឡើងចំពោះការមានផ្ទៃពោះ និងតេស្តប្រូសេស្តេរ៉ូនគួរតែត្រូវបានគេប្រើប្រាស់ជាមួយនឹងតេស្តដទៃទៀតដើម្បីបង្កើនភាពត្រឹមត្រូវនៃការធ្វើរោគវិនិច្ឆ័យរបស់វា៕