តើ​អ្នក​មាន​ធ្លាប់​ទទួលទាន​ផ្លែ​ស្ត្របឺ​រី​ដែរឬទេ ? មាន​មនុស្ស​ជាច្រើន​ចូល​ចិត្ត​ញ៉ាំ​វា ដោយសារ​តែ​វា​មាន រសជាតិ​ឈ្ងុយឆ្ងាញ់ ប៉ុន្តែ​ទន្ទឹម​នឹង​នេះ ពួកវា​ក៏បាន​ផ្តល់​អត្ថប្រយោជន៍ ជា​ច្រើន​ចំពោះ​សុខភាព​អ្នក ផងដែរ​។ ខាងក្រោម​នេះ គឺជា​គុណសម្បត្តិ​ដែល​អ្នក​អាច​នឹង ទទួលបាន​ពី​ការ​ទទួលទាន​ផ្លែ​ស្ត្របឺ​រី ៖

· ថែរក្សា​ភ្នែកៈ មូលហេតុ​ជាបឋម សម្រាប់​បញ្ហា​ភ្នែក​ស្ទើរតែ​ទាំងអស់ គឺ​ដោយសារតែ​ពពួក រ៉ាឌីកាល់​សេរី និង កង្វះ​សារជាតិ​ចិញ្ចឹម​ជាក់លាក់​ណាមួយ​។ ជាមួយ​នឹង​ការកើនឡើង​នៃ​អាយុ និង រួម​ផងដែរ​នូវ​កង្វះ​សារជាតិ​ចិញ្ចឹម​ការពារ​ទាំង​នេះ គឺ​អាច​ធ្វើអោយ​ពពួក​អុកស៊ីត​ដែលមាន ឥទ្ធិពល​អាក្រក់ ឬ រ៉ាឌីកាល់​សេរី អាច​ផ្តល់​ផល​បំផ្លាញ​ដ៏​ធ្ងន់ធ្ងរ ដល់​ភ្នែក​របស់​ពួកយើង មានដូចជា ភ្នែក​ទៅ​ជា​ស្ងួត​, ភាពអន់ថយ​នៃ​ការមើលឃើញ របស់​សសៃប្រសាទ​ភ្នែក​, ជំងឺ​ភ្នែក​, ការមើលឃើញ​ចុះ​អន់​ខ្សោយ និង ធ្វើអោយ​ពួក​វា ងាយ​នឹង​រង​ការ ចម្លងរោគ​បាន​ផងដែរ​។ សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត មានដូចជា វីតាមីន C Flavonoids, Phenolic Phytochemicals និង Elagic Acid ដែល​មាន​វត្តមាន នៅក្នុង​ផ្លែ​ស្ត្របឺ​រី គឺ​អាច​ជួយ​បញ្ចៀស​នូវ ស្ថានភាព នេះ​បាន ក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់​។ កត្តា​មួយ​ផ្សេងទៀត នោះ​គឺថា ការ​មាន​សម្ពាធ​នៅក្នុង គ្រាប់​ភ្នែក ហើយ​រាល់​ការរំខាន​ណាមួយ ដែល​កើតមាន​ចំពោះ​វា ក៏​បាន​ប៉ះពាល់​ដល់ គ្រាប់​ភ្នែក ផងដែរ​។ ហើយ​ក្នុង​ករណី​នេះ ផ្លែ​ស្ត្របឺ​រី ក៏​អាច​ជួយ​ដោះស្រាយ​បញ្ហា​នេះ​បាន​ផងដែរ ដោយសារ តែ​វា​មាន​ផ្ទុក​នូវ​សារជាតិ​ប៉ូ​តា​ស្យូម ដែល​អាច​ជួយ​រក្សា បាន​នូវ​សម្ពាធ​ដ៏​ត្រឹមត្រូវ​មួយ ។​

· ជំងឺ​រលាក​សន្លាក់ៈ ការចុះអន់ថយ​នៃ​សាច់ដុំ និង ជាលិកា ដែល​បាន​ស្ងួត​បាត់បង់​នូវ សារជាតិ​រាវ ដែល​បាន​ជួយ​ដល់​ការ​ធ្វើ​ចលនា នៃ​សន្លាក់ និង ការកើនឡើង​នៃ​សារជាតិ​ពុល និង អាស៊ី​ត នៅក្នុង​រាងកាយ គឺជា​ឥទ្ធិពល​នៃ​ជំងឺ ដែល​កើតមាន​ដោយសារ​តែ​វត្តមាន របស់​រ៉ាឌីកាល់​សេរី នៅ​ក្នុង​ខ្លួនប្រាណ​យើង ហើយ​វា​ក៏​ជា​មូលហេតុ​ដំបូង ដែល​ធ្វើអោយ​អ្នក​មាន​ជំងឺ​សន្លាក់​ផងដែរ ។ ផ្លែ​ស្ត្របឺ​រី ដែល​មាន​ផ្ទុក​នូវ ក្រុម​នៃ​សមាសធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីត និង ជា​អ្នក​បន្សាប​ជាតិ ពុល គឺ​អាច​មាន​ប្រសិទ្ធភាព ក្នុង​ការជួយ​បំបាត់​នូវ គ្រោះមហន្តរាយ​ចំពោះ​សុខភាព​ទាំង​នេះ អោយ​ចាក​ឆ្ងាយ​បាន ។​

· ការពារ​ជំងឺមហារីកៈ វីតាមីន C, Folate និង Anthocyanin, Quercetin និង Kaempferol ដែល​ពួក​វា ទាំងអស់នេះ​បាន​រួម​បញ្ចូល​គ្នា​ជា​ក្រុម​ដ៏​ប្រសើរ​មួយ ក្នុង​ការប្រឆាំង​នឹង​ជំងឺមហារីក និង ដុំ​សាច់​។ ការ​ទទួលទាន​នូវ​ផ្លែ​ស្ត្របឺ​រីជា​ប្រចាំថ្ងៃ គឺ​ត្រូវបាន​គេ​កត់សម្គាល់​ថា វា​អាច​ជួយ​កាត់ បន្ថយ​បាន​នូវ​ការរីកលូតលាស់ របស់​កោសិកា​មហារីក​។​

· ជួយ​ដល់​មុខងារ​របស់​ខួរក្បាលៈ វា​ជា​ការអង្កេត​ជាទូទៅ ដែល​គេ​ឃើញថា មនុស្ស​ចាស់​គឺ​ងាយ ហាក់​នឹង​បាត់បង់​ការចងចាំ របស់​ពួកគេ និង ធ្វើការ​គ្រប់គ្រង​បាន​នូវ​សកម្មភាព​របស់​ពួកគេ ជាដើម​។ នេះ​ដោយសារ​តែ ភាព​ចាស់ជរា​របស់ ខួរក្បាល និង ប្រព័ន្ធ​សសៃប្រសាទ​របស់​ពួកគេ ។ ជា​ការពិត រ៉ាឌីកាល់​សេរី ដែល​ជា​ភ្នាក់ងារ ទទួលខុសត្រូវ​យ៉ាងខ្ពស់​សម្រាប់​ភាព​ចាស់ គឺមាន ឥទ្ធិពល​ដ៏​អាក្រក់​ដល់ ប្រព័ន្ធ​ទាំង​នេះ​។ ដោយសារ​តែ​ពួក​វា កោសិកា​របស់​ខួរក្បាល​ចាប់ផ្តើម​ចុះ អន់ថយ និង ទន់ខ្សោយ​។ តែ​ផ្លែ​ស្ត្របឺ​រី អាច​ជួយ​អ្នក​អោយ ជៀសផុត​ពី​បញ្ហា​នេះ​បាន​។ វីតាមីន C និង phytochemicals នៅក្នុង​ផ្លែ​ស្ត​បឺរី​នេះ គឺ​អាច​ជួយ​បន្សាប​នូវ​ឥទ្ធិពល នៃ​ប្រតិកម្ម​អុកស៊ីត​ទាំង នេះ និង ជួយ​ធ្វើអោយ​ប្រព័ន្ធ​ទាំង​នេះ មាន​អាយុកាល​ក្មេង​ជាង​មុន​បាន​។ លើសពីនេះទៅទៀត ផ្លែ​ស្ត្របឺ​រី ក៏​សំបូរ​ទៅ​ដោយ​សារជាតិ iodine ផងដែរ ដែល​វា​ជួយ​ដល់​ការ ធ្វើអោយ​មុខងារ​នៃ ខួរក្បាល និង ប្រព័ន្ធ​ប្រសាទ​មាន​ដំណើរការ​បាន​ត្រឹមត្រូវ​ល្អ ។​

· ការពារ​ជំងឺ​លើស​សម្ពាធ​ឈាមៈ ផ្លែ​ស្ត្របឺ​រី គឺ​ពិតជា​ល្អ ដោយសារតែ​មាន​ផ្ទុក​នូវ សារជាតិ ប៉ូ​តា​ស្យូម និង​ម៉ាញ៉េ​ស្យូម ដែល​ពួក​វា​ទាំងពីរ​នេះ គឺ​មាន​ប្រសិទ្ធភាព​យ៉ាងខ្ពស់ ក្នុង​ការជួយ​បន្ទាប នូវ​សម្ពាធ​ឈាម ដែល​បណ្តាល​មក​ពីសារ​ជាតិ​សូ​ដ្យូ​ម ។​

· ការពារ​ជំងឺ​បេះដូងៈ ការ​មាន​ផ្ទុក​នូវ​សារជាតិ​ស​សៃ​ខ្ពស់​, Folate គ្មាន​ខ្លាញ់ និង មាននូវ​សមាស ធាតុ​ប្រឆាំងនឹង​ប្រតិកម្ម​អុកស៊ីតកម្ម មានដូចជា វីតាមីន C ហើយ​និង សារជាតិ phytochemicals ( Flavonoids) រួម​បញ្ចូល​គ្នា បាន​ផ្តល់​នូវ​ផល​ដ៏​ល្អ​ចំពោះ​សុខភាព​បេះដូង ដោយសារ​តែ​វា​មាន ប្រសិទ្ធភាព​ខ្ពស់ ក្នុង​ការកាត់បន្ថយ​នូវ ជា​តិកូ​ឡេ​ស្តេ​រ៉ូល​។ ក្រុមគ្រួសារ​នៃ​សារជាតិ​វីតាមីន B ដែល​មាន​នៅក្នុង ផ្លែ​ស្ត្របឺ​រី ក៏​អាច​ពង្រឹង​ដល់​សាច់ដុំ​បេះដូង និង ជួយ​ធ្វើអោយ​មុខងារ​បេះដូង ប្រសើរ​ជាង​មុន​បាន​។​

· អត្ថប្រយោជន៍​ផ្សេង​ទៀតៈ សារជាតិ Folate គឺ​ត្រូវបាន​គេ​ដឹង​ផង​ដែរ​ថា វា​អាច​ជួយ​ការពារ​បាន នូវ​កំណើត​មិន​ប្រក្រតី​។ សារជាតិ​វីតាមីន C គឺ​មាន​ប្រសិទ្ធភាព​ការពារ​យ៉ាង​ខ្លាំង​ពី ការបង្ក​រោគ និង ជំងឺ​ផ្តាសាយ​។​សារជាតិ phytonutrients ក៏​មាន​ផ្ទុក​នូវ​សមាសធាតុ ប្រឆាំង​នឹង​ការ​រលាក បាន​ផង​ដែរ​៕

ទំនាក់ទំនងផ្សាយពាណិជ្ជកម្មសូមទូរស័ព្ទមកលេខ 011688855
អត្ថបទទាក់ទង