ជំងឺស្លេកស្លាំងមានពីរទម្រង់គឺ ជំងឺស្លេកស្លាំង Pernicious និងជំងឺស្លេកស្លាំងដោយសារតែកង្វះជាតិដែក។ ប្រសិនបើអ្នកមានជំងឺទម្រង់ Pernicious មានន័យថាវាជាអាការៈកង្វះIntrinsic Factor ដែលត្រូវការសម្រាប់ស្រូបវីតាមីន B12។

កាលពីមុន គេតែងតែគិតថាជំងឺនេះត្រូវការចាក់ថ្នាំប្រភេទវីតាមីន B12 ប៉ុន្តែការស្រាវជ្រាវនាពេលបច្ចុប្បន្នេះបានរកឃើញថា ការប្រើថ្នាំ B12 ចំនួន ១មីលីក្រាម (ស្មើនឹង ១០០០ម៉ៃក្រូក្រាម) រាល់ថ្ងៃអាចសម្រួលដល់ការកង្វះនេះបាន។ ជំងឺមួយចំនួនដែលអាចបណ្តាលអោយមានបញ្ហាក្នុងការបឺតស្រូវវីតាមីន B12 មានដូចជា ជំងឺរលាកក្រពះ ជំងឺ Crohn’s និងជំងឺ Coeliac Disease។
ប្រសិនបើអ្នកត្រូវបានដឹងថាមានបញ្ហាស្លេកស្លាំង រឿងធម្មតាដែលត្រូវធ្វើគឺប្រើថ្នាំជាតិដែកអោយបានច្រើន ប៉ុន្តែយកល្អគួរតែប្រាកដថា ថ្នាំ Co-factorsដែលជាវីតាមីន B12, Folic Acid និងវីតាមីន C ត្រូវតែប្រើក្នុងពេលជាមួយគ្នាដើម្បបង្កើនដល់ការបឺតស្រូប។
ជំងឺកង្វះជាតិដែកអាចបណ្តាលមកពីកត្តាមួយចំនួនដូចជា បាត់បង់ឈាមច្រើនជាពិសេសស្ត្រីមករដូវច្រើនៗ។ ការទទួលទានកាហ្វេ និងតែច្រើនពេកអាចទៅទប់ស្កាត់ការបឺតស្រូបជាតិដេកពីក្នុងចំណីអាហារដែលអ្នកញ៉ាំ។ មនុស្សជាច្រើនប្រើថ្នាំបំប៉នជាតិដែកនៅពេលពួកគេមានអារម្មណ៍អស់កម្លាំង ប៉ុន្តែដើម្បីអោយវាមានប្រសិទ្ធភាព អ្នកគួរតែពិនិត្យកម្រិតជាតិដែកក្នុងឈាមជាមុនសិន ចៀសជាងកើនជាតិដែកលើសកម្រិតត្រូវការ។ ចំពោះមនុស្សចាស់ដែលមានកម្រិតជាតិដែកច្រើនពេកច្រើនតែជាប់ទាក់ទងនឹងជំងឺបេះដូង។ ហេតុដូច្នេះហើយមនុស្សដែលមានអាយុចាប់ពី ៥០ឆ្នាំឡើងទៅមិនគួរណាប្រើថ្នាំបំប៉នប្រភេទជាតិដែកទេ លុះត្រាតែពួកគេមានជំងឺត្រូវការប្រើថ្នាំជាតិដែក។ រោគសញ្ញានៃការកង្វះជាតិដែកក្នុងឈាមដែលកើតមានជាញឹកញាប់បំផុតមានដូចជា អស់កម្លាំង ឈឺក្បាល ខ្យល់គ និងស្បែកស្លេក។ ជាទូទៅ អ្នកញ៉ាំអាហារបួសមិនសូវទទួលបានជាតិដែកច្រើនដូចអ្នកមិនញ៉ាំអាហារបួសទេ។ ទោះបីជាយ៉ាងណាក៏ដោយ ក្នុងប្រទេសអ៊ីស្រាអែល គេរកឃើញថា អ្នកញ៉ាំអាហារបួសមានកម្រិតជាតិដែកក្នុងឈាមខ្ពស់ វាអាចបណ្តាលមកពីពួកគេញ៉ាំបន្លែនិងផ្លែឈើច្រើន។ អ្នកញ៉ាំអាហារបួសដែលមិនញ៉ាំផ្លែឈើ និងបន្លែគ្រប់គ្រាន់ក៏អាចអោយកម្រិតជាតិដែកចុះទាបបានដែរ។
អាហារដែលត្រូវចៀសវាង
· តែខ្មៅ និងកាហ្វេអាចកាត់បន្ថយការបឺតស្រូបជាតិដែកពីក្នុងអាហារបាន។
· ការញ៉ាំអាហារមានជាតិសរសៃខ្ពស់ច្រើនក៏មានឥទ្ធិពលដូចគ្នាដែរ ប៉ុន្តែអ្នកត្រូវតែមានទម្លាប់នៃការបត់ជើងធំ ដូច្នេះប្រសិនបើអ្នកត្រូវការប្រើថ្នាំបំប៉នជាតិដែក ចូរប្រើវាអោយបានរយៈពេលយូរមុនពេល ឬក្រោយពេលញ៉ាំអាហារមានជាតិសរសៃខ្ពស់៕