រាល់កោសិកានីមួយៗ នៅក្នុងរាងកាយគឺមានផ្ទុកនូវ សារជាតិរ៉ែសំខាន់មួយ ដែលត្រូវបានគេហៅថា សារជាតិស័ង្កសី។ ជាធម្មតា វាត្រូវបានរកឃើញនៅក្នុង សាច់ដុំរឹងមាំរបស់រាងកាយ ហើយវាក៏មាន ស្តុកទុកផងដែរនៅក្នុងបរិមាណដ៏ខ្ពស់ នៅក្នុងកោសិកាគ្រាប់ឈាមស និង ក្រហម, ថ្លើម, ឆ្អឹង, លំពែង, តម្រងនោម, ស្បែក និង រ៉េទីននៃគ្រាប់ភ្នែក។

ចំពោះបុរស នៅក្នុងទឹកកាម និង ក្រពេញប្រូស្តាត គឺមាន រួមបញ្ចូលនូវបរិមាណដ៏ច្រើននៃជាតិស័ង្កសី។ សុរបបញ្ចូលវាទាំងអស់មក សារជាតិស័ង្កសីប្រមាណជា ២ ទៅ ៣ក្រាម ត្រូវបានរកឃើញនៅក្នុង រាងកាយមនុស្សធម្មតា ដែលមានសុខភាពល្អម្នាក់។
ជាធម្មតាមនុស្សភាគច្រើនតែងគិតថា អាហារ និង ថ្នាំគ្រាប់សារជាតិបន្ថែម គឺជាប្រភពដើមនៃជាតិ ស័ង្កសី។ ប៉ុន្តែការពិត នោះគឺថា មានសិរីរៈមួយចំនួននៅក្នុងរាងកាយ ក៏កំពុងតែបង្កើតនូវ បរិមាណនៃ ជាតិស័ង្កសីក្នុងចំនួនមួយជាក់លាក់ផងដែរ។ វាមានដូចជា លំពែង, ក្រពេញប្រូស្តាត, ក្រពេញទឹកមាត់ និង ពពួកកោសិកានៅក្នុងប្រព័ន្ធភាពសុំា។ តែជាសំណាងអាក្រក់ វាមាននូវស្ថានភាពមួយចំនួន ដែលអាចកែប្រែ នូវបរិមាណនៃជាតិស័ង្កសីទាំងនេះ នៅក្នុងរាងកាយ ដែលអាចនឹងឈានអោយមាន កង្វះខាតនូវពួកវា បានផងដែរ។ ហើយកាន់តែអភ័ព្វជាងនេះនោះគឺ មានមនុស្សជាច្រើនហាក់នឹង បោះបង់ចោលនូវ សារៈប្រយោជន៍របស់ជាតិរ៉ែនេះ ដែលអាចអោយពួកគេ ទទួលបាននូវរាងកាយ ដ៏មាំមួនមួយ។
ជាតិស័ង្កសី គឺមានតួនាទី ក្នុងការជម្រុញអោយមាន ប្រតិកម្មនៃជីវគីមី នៅក្នុងខ្លួនប្រាណ តាមរយៈការភ្ញោចអោយមាន នូវអង់ស៊ីមប្រមាណជា ១០០ប្រភេទ។ វាក៏មានភាពចាំបាច់ចំពោះ ការវិវត្តន៍របស់ មេជីវិតឈ្មោល និង មានតម្រូវការផងដែរ ក្នុងអំឡុងពេលនៃការបញ្ចេញគ្រាប់អូវុល និង ការបង្កកំណើត ។ ជាតិស័ង្កសី ក៏មានតួនាទីយ៉ាងសំខាន់ផងដែរ នៅក្នុងការសំយោគរបស់ DNA ។ វាក៏ត្រូវបានគេ ត្រូវការផងដែរ សម្រាប់ថែរក្សា ដល់ប្រព័ន្ធភាពសុំាអោយមានសុខភាពល្អ និង ជួយអោយមុខរបួស ឆាប់ ជាសះស្បើយ។ ការរីកធំធាត់ និង លូតលាស់នៅក្នុងអំឡុងពេលនៃការមានគភ៌, វ័យកុមារភាព និង វ័យជំទង់ គឺសុទ្ធតែត្រូវបានទ្រទ្រង់ ដោយសារជាតិស័ង្កសីនេះ ។
ក្រៅពីមុខងារធម្មតារបស់វា ទាំងនេះនៅក្នុងរាងកាយ អ្នកក៏អាចទទួលបានផងដែរនូវ អត្ថប្រយោជន៍ ជាច្រើន ចំពោះសុខភាព ដែលមានប្រភពមកពីជាតិរ៉ែប្រភេទនេះ។ វាជម្រុញអោយមានការរំលាយ អាហារបានត្រឹមត្រូវល្អ និង ផ្តល់ថាមពលក្នុងការបំបែកអាហារនៅក្នុងរាងកាយ, ជួយគ្រប់គ្រងនូវ ជំងឺ ទឹកនោមផ្អែម និង ការកកើតនៃជំងឺមុន,ធ្វើអោយស្ថានភាពនៃស្ត្រេសប្រសើរឡើង, ត្រូវបានគេប្រើ សម្រាប់ការថែរក្សាសុខភាពសក់, ជំងឺត្រអក,ការស្រកទម្ងន់ និង ជួយក្នុងការគ្រប់គ្រងដល់ ការមើលមិន ឃើញក្នុងពេលយប់, ផ្តាសាយ,ការថែរក្សាភ្នែក និង ការមិនឃ្លានអាហារ។ សារជាតិស័ង្កសី បានជួយ គ្រប់គ្រងនូវរាល់កត្តាទាំងនេះ ដើម្បីរក្សាខ្លួនវា និង ធ្វើអោយរាងកាយមានមុខងារបានដូចធម្មតា។
លើសពីនេះ ទៅទៀត ទាំងនេះគឺជាអត្ថប្រយោជន៍សំខាន់ៗចំពោះសុខភាព ផ្សេងៗទៀត ដែលយើង អាចទទួលបានពីសារជាតិស័ង្កសី
• ការពារពីការបង្ករោគ ដោយការជម្រុញអោយប្រព័ន្ធភាពសុំារបស់រាងកាយ មានភាពរឹងមាំ។ ភាព មិនប្រក្រតីដោយការចម្លងរោគនៃពពួកផ្សិត និងមេរោគដទៃទៀត មានដូចជាជំងឺឈឺភ្នែក និង ជំងឺ រលាកសួត គឺអាចត្រូវបានទប់ស្កាត់បាន នៅពេលដែល រាងកាយត្រូវបានទទួលនូវសារជាតិស័ង្ក សី ក្នុងបរិមាណមួយដ៏ត្រឹមត្រូវមួយ ។
• មានឥទ្ធិពល នៃសមាសធាតុប្រឆាំងនឹងប្រតិកម្មអុកស៊ីត។
• បង្ការជំងឺ មហារីកក្រពេញប្រូស្តាត ដោយសារតែ ជាតិស័ង្កសី ដើរតួយ៉ាងសំខាន់ ក្នុងការ ការពារ នូវការបំផ្លាញរបស់ក្រពេញប្រូស្តាត តាំងពីពេលដំបូងមកម្ល៉េះ។
• ជំងឺជ្រុះសក់ ដែលកើតមានទាំងមនុស្សពេញវ័យ និង កុមារ គឺត្រូវបានធ្វើការព្យាបាល ដោយការ បរិភោគនូវអាហារ ដែលមានផ្ទុកជាតិស័ង្កសីខ្ពស់។ ការលេបថ្នាំគ្រាប់ដែលមានផ្ទុកជាតិស័ង្កសី ខ្ពស់ ក៏អាចជួយផងដែរក្នុងការបង្ការ នូវការសក់ជ្រុះបន្ថែមទៀត ។
• ជៀសវាងនូវការបាក់ឆ្អឹង ដោយវាជួយធ្វើអោយរចនាសម្ព័ន្ធរបស់ឆ្អឹងមាំមួន និង រឹង។
ជាការពិតណាស់ សារជាតិស័ង្កសីគឺជា ជាតិរ៉ែដ៏អស្ចារ្យមួយ ហើយវាមានអត្ថប្រយោជន៍ ជាពិសេស ដែលមនុស្សរាល់គ្នា ត្រូវតែរក្សានូវជាតិជាតិស័ង្កសីនេះ ក្នុងបរិមាណមួយ សមស្រប នៅក្នុងរាងកាយ ដើម្បីទទួលបាននូវ សុខភាពល្អ និង អាចរស់នៅបានយ៉ាងល្អប្រសើរ ៕