ការមិនឃ្លានអាហារ គឺជាបញ្ហាដ៏គួរអោយបារម្ភមួយ ដែលត្រូវបានគេនិយាយចំពោះមនុស្សជាច្រើន និង ពីមូលហេតុដ៏ច្រើនរបស់វា។ សរុបមក វាគឺជារោគសញ្ញា នៃភាពមិនប្រក្រតី ក្នុងការទទួលទាន អាហារ ដែលមានមនុស្សមួយចំនួន បានធ្វើការបង្អត់អាហារខ្លួនឯង ហើយជាលទ្ធផលគឺថា ពួកគេ អាចស្លាប់ដោយសារ តែកង្វះអាហាររូបត្ថម្ភ ឬ មាននូវបញ្ហាសុខភាពដទៃៗទៀត ដែលកើតរួមមាន ជាមួយនឹង ការខ្វះសារជាតិចិញ្ចឹមទាំងនេះ។

អាការៈនៃការមិនឃ្លានអាហារ ជាធម្មតា តែងមានការចាប់ផ្តើម ចំពោះមនុស្សវ័យក្មេង ដែលស្ថិតក្នុង ដំណាក់កាលនៃ វ័យគ្រប់កាល ដែលជារឿយៗបុគ្គលម្នាក់ៗ តែងមានអារម្មណ៍ថា ពួកគេហាក់មើលទៅ ធាត់ពេក។
ជាលទ្ធផល ពួកគេចាប់ផ្តើមធ្វើការ បង្អត់អាហារខ្លួនឯង និង មិនព្រមបរិភោគអ្វីទាល់តែសោះ ដើម្បីបំបាត់នូវអារម្មណ៍ ដែលពួកគេយល់ថាខ្លួនឯងធាត់ខ្លាំងនោះ។ វាក៏មានករណីខ្លះទៀត ដែលមានមនុស្សមួយចំនួន ដែលរងគ្រោះពីអាការៈនេះ នឹងបរិភោគអាហារ ដើម្បីតែធ្វើការក្អួត ឬ ក្អែរវា ចេញមកក្រៅវិញ ក្នុងរយៈពេលតែប៉ុន្មាននាទី បន្ទាប់ពីទទួលទានអាហាររួច ដោយសារតែមានអារម្មណ៍ ថាខ្លួនឯងមានកំហុស ។
វិធីសាស្ត្រជាទូទៅផ្សេងទៀត ដែលត្រូវបានអនុវត្តដោយ ក្រុមមនុស្សដែលមានបញ្ហានេះរួមមានដូច ជា ការធ្វើលំហាត់ប្រាណក្នុងកម្រិតច្រើនជ្រុល, ប្រើនូវថ្នាំបញ្ចុះលាមក ជាដើម។
ជាធម្មតា អ្នកដែលមិនព្រមញុំាអាហារ តែងមានអារម្មណ៍តានតឹងនឹងការភ័យខ្លាចថា ខ្លួនឯងធាត់។ ទំលាប់នៃការទទួលទានអាហាររបស់ពួកគេ ត្រូវបានវិវត្ត ពីការភ័យខ្លាចនេះ ហើយវាជាទូទៅ និង ភាគ ច្រើនបំផុត តែងកើតមានចំពោះក្មេងស្រីវ័យជំទង់ ។
ភាពមិនប្រក្រតីនេះ ក៏ត្រូវបានគិតផងដែរថា វាតែងកើតមានជាទូទៅច្រើនបំផុត ក្នុងចំណោម ក្រុមមនុស្ស ដែលមានវណ្ណះខ្ពស់ក្នុងសង្គម និង ក្រុមមនុស្សដែលចូលក្នុងសកម្មភាព ដែលតម្រូវអោយ មានភាពដងខ្លួនស្រឡូន និង មើលទៅស្រស់ស្អាត។
ចំពោះក្រុមមនុស្ស ដែលព្យាយាមទទួលបានជោគជ័យ នៅក្នុងវិស័យកីឡា និង សកម្មភាពផ្សេងៗ ទៀតមានដូចជា អ្នករាំ, អ្នកសម្តែង និង អ្នករត់ចំងាយ គឺជារឿយៗអាចមានការរងគ្រោះ ពីអាការៈនៃការ បង្អត់អាហារខ្លួនឯងនេះ ។
សញ្ញានៃការបង្អត់អាហារខ្លួនឯង រួមមាន នៅពេលដែលទម្ងន់របស់មនុស្សម្នាក់ មិនសាកសមទៅនឹងអាយុ ( ជាធម្មតា ១៥ភាគរយទាបជាង ទម្ងន់ធម្មតា), បដិសេធមិនព្រមទទួលទានអាហារ នៅក្នុងទីសារធារៈ, មានភាពថប់បារម្ភ, ស្បែកជ្រាវជ្រួយ, ចុះខ្សោយថាមពល និង ដកដង្ហើមខ្លីៗ ។
ការប្រឈមនឹងគ្រោះថ្នាក់ផ្នែកវេជ្ជសាស្ត្រជាច្រើន ដែលមានទំនាក់ទំនងជាមួយនឹង អាការៈមិន ឃ្លានអាហារ មានដូចជា ឆ្អឹងរួញខ្លី, បាត់បង់សារជាតិរ៉ែ,បាត់បង់សីតុណ្ហភាពក្នុងរាងកាយ, ចង្វាក់បេះដូង មិនទៀងទាត់, មានការចុះខ្សោយនៃការរីកលូតលាស់ធម្មតា ជាអចិន្ត្រៃ, វិវត្តមាននូវជំងឺពុកឆ្អឹង និង ព្យាយាមក្អួតចេញនូវអាហារដែលបានបរិភោគរួច។
ការព្យាយាមក្អួតចេញនូវអាហារដែលបានញុំារួច យ៉ាងណាក៏ដោយ អ្នកមិនគួរមានការច្រលំជាមួយ នឹងបញ្ហានៃការមិនឃ្លានអាហារនោះទេ។ ភាពខុសគ្នា រវាង រោគសញ្ញាទាំងពីរនេះគឺថា អ្នកដែល ព្យាយាមក្អួត ចេញនូវអាហារ គឺគ្រាន់តែញុំាអាហារដើម្បីក្អួតចេញមកវិញប៉ុណ្ណោះ តែអ្នកដែលមាន អាការៈមិនឃ្លានអាហារ គឺបដិសេធមិនព្រមញុំាអាហារទាល់តែសោះ ៕