ការហើមកូនកណ្តុរ ជាធម្មតាកើតមានបាន ដោយសារតែវាជាលទ្ធផល នៃការប្រឈមទៅនឹង ពពួក បាក់តេរី និង វីរុស។ ជាករណីកម្រ ការហើមកូនកណ្តុរនេះ គឺអាចបណ្តាលមកពីជំងឺមហារីក ។

កូនកណ្តុរ ឬ អ្នកអាចហៅវាបាន ម្យ៉ាងទៀតថា ក្រពេញទឹករងៃ គឺមានតួនាទីយ៉ាងសំខាន់ ចំពោះ សម្ថភាពរបស់រាងកាយអ្នក ក្នុងការប្រយុទ្ធប្រឆាំងនឹងពពួកវីរុស, បាក់តេរី និង មូលហេតុផ្សេងៗជាច្រើន ទៀត ដែលអាចធ្វើអោយអ្នកមានជំងឺ។ កន្លែងជាទូទៅ ដែលអ្នកអាចកត់សម្គាល់ឃើញពីវាបាននោះគឺ មានដូចជានៅត្រង់៖ ក, ខាងក្រោមចង្កា, នៅក្រោមឃ្លៀក និង នៅក្រលៀនរបស់អ្នក ។
ការហើមកូនកណ្តុរនេះ អាចធ្វើអោយវាមានការរលាកបាន។ ការព្យាបាលនូវ បញ្ហានេះ គឺវាអាស្រ័យ ទៅតាមមូលហេតុ របស់វា។ នៅក្នុងករណីមួយចំនួន រយៈពេល និង ការប្រើនូវឱសថ បំបាត់ការឈឺចាប់ ដោយមិនចាំបាច់ត្រូវការវេជ្ជបញ្ជា និង ការដាក់ស្បៃស្អំក្តៅឧណ្ណៗ គឺអាចគឺជាអ្វីដែលអ្នកនឹង ត្រូវការ ដើម្បីធ្វើការព្យាបាលនូវ ស្ថានភាពនៃការឡើងហើមប៉ោង កូនកណ្តុរនេះ។ នៅក្នុងករណីធ្ងន់ធ្ងរជាងនេះ ការព្យាបាលនូវបញ្ហានេះ គឺមានការរួមបញ្ចូលនូវ ការព្យាបាលដោយការវិភាគរកពីមូលហេតុរបស់វា។
ប្រព័ន្ធទឹករងៃ របស់អ្នក បានធ្វើការរួមបញ្ចូលជាមួយនឹង បណ្តាញនៃសិរីរៈ, សសៃឈាម និង កូនកណ្តុរជាច្រើនទៀត ដែលមានទីតាំងនៅក្នុងរាយកាយទាំងមូលរបស់អ្នក។ ភាគច្រើននៃ កូនកណ្តុរ របស់យើងរាល់គ្នា គឺត្រូវបានស្ថិតនៅត្រង់ តំបន់នៃក្បាល និង ក ។ ជារឿយៗ កូនកណ្តុរដែលស្ថិតនៅ ទីតាំងនេះ និង ស្ថិតនៅក្រោមឃ្លៀក និង ត្រង់ក្រលៀនតែងមានការហើមប៉ោង ។
ការហើមនូវ កូនកណ្តុរ អាចជាសញ្ញាមួយ ដែលប្រាប់អ្នកថា មានបញ្ហាអ្វីមួយ មិនប្រក្រតីកំពុងកើត ឡើងនៅក្នុងរាងកាយរបស់អ្នកហើយ។ នៅពេលដែលកូនកណ្តុររបស់អ្នកចាប់ផ្តើមហើមប៉ោង នោះអ្នក នឹងសម្គាល់ឃើញនូវ ៖
• មានភាពតឹងណែន និង ឈឺចាប់កើតមានចំពោះកូនកណ្តុររបស់អ្នក។
• កូនកណ្តុរដែលមានការហើមប៉ោងនេះ អាចមានទំហំប៉ុន គ្រាប់សណ្តែក ឬ អាចធំជាងនេះ។
ដោយអាស្រ័យទៅតាម មូលហេតុនៃការហើមប៉ោងរបស់កូនណ្តុរអ្នក នោះអ្នកអាចមាននូវ សញ្ញា និង រោគសញ្ញាដទៃៗទៀត រួមមានដូចជា៖
• ហៀរសំបោរ, ឈឺក, គ្រុនក្តៅ និង ការបង្ហាញប្រាប់ផ្សេងៗទៀត នូវការចម្លងរោគនៃផ្លូវដង្ហើម ផ្នែកខាងលើ។
• មានការហើមប៉ោងកូនកណ្តុរ នៅពេញខ្លួនរបស់អ្នក ដែលអាចជាសញ្ញាបង្ហាញប្រាប់ពីការ បង្ករោគ មានដូចជា៖ ហ៊ីវ ឬ ភាពមិនប្រក្រតីនៃប្រព័ន្ធការពារភាពសុំា មាន ដូចជាជំងឺរបេង ឬ ជំងឺរលាកសន្លាក់ឆ្អឹង។
• មានការហើមប៉ោងចុងអវយវៈដៃជើង ដែលវាអាចជាសញ្ញាបង្ហាញប្រាប់ពី ប្រព័ន្ធទឹករងៃត្រូវបាន រាំងស្ទះ ដោយការហើមកូនកណ្តុរ នៅក្រោមស្បែក ដែលអ្នកមិនអាចមានអារម្មណ៍ដឹងបាន។
• កូនកណ្តុរដែលមានលក្ខណៈរឹង,រីកធំជាលំដាប់ អាចជាសញ្ញាបង្ហាញពីដុំសាច់។
• គ្រុនក្តៅ។
• ការបែកញើសយប់។
តើនៅពេលណា ដែលអ្នកគួរទៅជួបនឹងគ្រូពេទ្យ ?
មានកូនកណ្តុរដែលត្រូវបានហើមប៉ោងខ្លះ អាចត្រលប់មករកសភាពធម្មតាវិញ នៅពេលដែលស្ថាន ភាពមួយចំនួនអាចដោះស្រាយបាន មានដូចជា ការបង្ករោគក្នុងកម្រិតស្រាល ។ តែទោះជាយ៉ាងណា ក៏ដោយ អ្នកត្រូវតែទៅជួបនឹងគ្រូពេទ្យ ប្រសិនបើអ្នកមានការព្រួយបារម្ភ ឬ ស្ថានភាពកូនកណ្តុរដែល ហើមរបស់អ្នក មានសភាព ៖
• លេចឡើង ដោយមិនមានមូលហេតុណាច្បាស់លាស់។
• បន្តរីកធំ ឬ មានវត្តមានយូរជាង ២សប្តាហ៍ ។
• មានអារម្មណ៍ថាតឹងណែន ឬ រឹង ឬ អ្នកមិនអាចធ្វើការរុញវាបាន។
• កើតរួមមានជាមួយនឹង អាការៈគ្រុនក្តៅជាបន្ត , បែកញើសយប់ ឬ មានការស្រកទំងន់ដោយមិនមានមូលហេតុច្បាស់លាស់។
• កើតមានផងដែរ នូវការឈឺបំពង់ក ឬ មានភាពពិបាក ក្នុងការលេបអាហារ ឬ ដកដង្ហើម ។